(ភ្នំពេញ)៖ លោក ម៉េត មាសភក្តី អ្នកនាំពាក្យរដ្ឋបាលខេត្តឧត្តរមានជ័យ៖បានថ្លែងថា គិតត្រឹមពេលថ្ងៃត្រង់ថ្ងៃទី២៥.០៧.២០២៥នេះ នៅទីទួលសុវត្ថិភាពទាំងអស់ ក្នុងខេត្តឧត្តរមានជ័យមានជនភៀសសឹកសរុបចំនួន៣.៤៣៦គ្រួសារ។
នៅព្រឹកទី២៥.០៧.២០២៥ ទ័ពថៃ វាយរុលនៅប្រាសាទតាមាន់ធំ ដោយចង់ចូលឈរជើង ប៉ុន្តែទ័ពកម្ពុជាបាញ់តបវិញយ៉ាងចាស់ដៃ។
ជម្លោះប្រដាប់អាវុធរវាងកម្ពុជា-ថៃ បានកើតឡើងកាលពីព្រឹកទី២៤.០៧.២០២៥ បណ្ដាលឱ្យភាគីថៃ ស្លាប់១៤នាក់ ខណៈពលរដ្ឋកម្ពុជាស្លាប់ម្នាក់ និងរបួស៥នាក់៕