កាលពីថ្ងៃព្រហស្បតិ៍(ទី២៤ខែកក្កដា) ក្រុមហាម៉ាស់ រីករាយចំពោះការសម្រេចចិត្តរបស់ប្រធានាធិបតីបារាំង លោក Emmanuel Macron ដែលទទួលស្គាល់ប៉ាឡេស្ទីនជារដ្ឋនៅឯមហាសន្និបាតអង្គការសហប្រជាជាតិក្នុងខែកញ្ញា។
ប្រភពពីសារព័ត៌មានAljazeera។
ក្រុមប៉ាឡេស្ទីន បានប្រកាសថាជាជំហានវិជ្ជមានក្នុងទិសដៅត្រឹមត្រូវឆ្ពោះទៅរកយុត្តិធម៌សម្រាប់ប្រជាជនប៉ាឡេស្ទីន និងគាំទ្រដល់សិទ្ធិសម្រេចដោយខ្លួនឯង និងរដ្ឋឯករាជ្យមួយនៅលើទឹកដីប៉ាឡេស្ទីនដែលកាន់កាប់ទាំងអស់ ដោយមានក្រុងយេរូសាឡឹមជារដ្ឋធានីរបស់ខ្លួន៕