កាលពីថ្ងៃព្រហស្បតិ៍(ទី២៤ខែកក្កដា) នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu និងមន្ត្រីជាន់ខ្ពស់ បានខឹងសម្បារបន្ទាប់ពីប្រធានាធិបតីបារាំង លោក Emmanuel Macron បានប្រកាសថា ប្រទេសបារាំងនឹងទទួលស្គាល់រដ្ឋប៉ាឡេស្ទីនក្នុងអំឡុងពេលកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិនៅខែកញ្ញា។
ប្រភពពីសារព័ត៌មានAnadolu Agency។
នៅក្នុងសេចក្តីថ្លែងការណ៍ដែលចេញដោយការិយាល័យរបស់គាត់ លោក Netanyahu បានថ្កោលទោសការសន្យារបស់លោក Macron ថាផ្តស់ឳកាសដល់ភេរវកម្ម ដោយយោងទៅលើការវាយប្រហារកាលពីថ្ងៃទី 7 ខែតុលា ឆ្នាំ 2023 ដោយក្រុមប៉ាឡេស្ទីន Hamas ទៅលើអ៊ីស្រាអែល៕