(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅព្រឹក២៦.០៧.២០២៥ លោកស្រី ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិ បានស្នើឱ្យសហគមន៍អន្តរជាតិ ចាត់វិធានការជាបន្ទាន់ ។
ចំពោះការពង្រាយកម្លាំងឈ្លានពានរបស់ថៃមកលើកម្ពុជា ក្រោយភាគីថៃកាន់តែគឃ្លើន ដោយពង្រាយទ័ពតាមព្រំដែនខេត្តផ្សេងៗ ដែលបង្ហាញពីបំណងពង្រីកការវាយប្រហារទាំងកំរោល។
លោកស្រី លើកឡើងថា ភាគីថៃកាន់តែគឃ្លើន និងដាក់ពង្រាយកម្លាំងវាយប្រហារមកលើកម្ពុជា កាន់តែខ្លាំងឡើង ដោយមិនចាត់វិធានការដើម្បីកាត់បន្ថយភាពតានតឹងនៃជម្លោះណាមួយឡើយ។
ទន្ទឹមនឹងនេះ ថៃបានដាក់ខេត្តត្រាត និងខេត្តចន្ទបុរី ដែលជាព្រំប្រទល់ជាប់នឹងខេត្តកោះកុង និងខេត្តពោធិ៍សាត់នៃប្រទេសកម្ពុជា ។
ក្រោមច្បាប់អាជ្ញាសឹក ហើយបានចាប់ផ្ដើមពង្រាយទ័ព សព្វាវុធ និងតំបន់តាមព្រំដែននៃខេត្តបន្ទាយមានជ័យ តាមផែនការដែលបានត្រៀមប្រតិបត្តិការយោធា ចក្រពង្សភូវនាថ។
អ្នកនាំពាក្យក្រសួងការពារជាតិ បានថ្លែងបន្តថា ការត្រៀមកងទ័ពបែបនេះបានបង្ហាញឱ្យឃើញថា ថៃមានបំណងការវាយប្រហារមកលើកម្ពុជាកាន់តែកំរោល និងរំលោភដែនអធិបតេយ្យកម្ពុជាកាន់តែខ្លាំងឡើងៗ។
ការចោទប្រកាន់ដោយគ្មានមូលដ្ឋានរបស់ភាគីថៃមកលើកម្ពុជា ដូចជាការអះអាង ការបំភ្លៃ ទាក់ទងនឹងការជាន់មីនរបស់កងទ័ពថៃ ។
ជាហេតុផលបង្កើតទុកជាមុន ដើម្បីជាលេសបង្កើតយុទ្ធនាការឈ្លានពានមកលើកម្ពុជា ។
ខណៈដែលសកម្មភាពទាំងនេះ បង្ហាញពីចេតនាយ៉ាងច្បាស់របស់ភាគីថៃដើម្បីបង្វែរទិសខ្យល់ពីច្បាប់អន្តរជាតិ។
លោកស្រី ម៉ាលី សុជាតា បន្តថា ក្រសួងការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា សូមអំពាវនាវឱ្យសហគមន៍អន្តរជាតិ រួមមានក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សហគមន៍អាស៊ាន និងដៃគូអន្តរជាតិពាក់ព័ន្ធទាំងអស់ ថ្កោលទោសយ៉ាងធ្ងន់ធ្ងរបំផុតចំពោះការឈ្លានពានយ៉ាងកំរោល និងគឃ្លើនរបស់ភាគីថៃមកលើកម្ពុជា។
ជម្លោះព្រំដែន.ធ្វើឱ្យទាហានកម្ពុជាស្លាប់៥នាក់ របួស២១នាក់.ពលរដ្ឋស្លាប់៨នាក់ និងរបួស៥០នាក់។
បន្ថែមពីនេះ នៅព្រឹកព្រលឹមទី២៦.០៧.២០២៥ ភាគីថៃ បានពង្រីកជម្លោះ ដោយបើកការវាយប្រហារចូលខេត្តពោធិ៍សាត់ទៀត៕