Breaking៖ កម្ពុជា អនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជានិងកិច្ចព្រមព្រៀងឈប់បាញ់!

(ភ្នំពេញ)៖ ថ្លែងក្នុងសន្និសីទ នៅព្រឹកទី២៩.០៧.២០២៥ លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា​ អ្នកនាំពាក្យក្រសួងការពារជាតិ!។
បានប្រកាសច្រានចោល ការលើកឡើងរបស់អ្នកនាំពាក្យជើងគោកថៃ ដែលថាមានការប្រយុទ្ធគ្នា កើតឡើងក្រោយបទឈប់បាញ់។

លោកស្រីឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា​ អះអាងថា កងកម្លាំងប្រដាប់អាវុធកម្ពុជា បានអនុវត្តបានយ៉ាងម៉ឺងម៉ាត់ នូវបទបញ្ជា និងកិច្ចព្រមព្រៀងនៃបទឈប់បាញ់ចាប់តាំងពីម៉ោង១២ យប់ថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥។

ជាមួយគ្នានេះ ក៏មានកិច្ចប្រជុំរវាងភូមិភាគនៃប្រទេសទាំងពីរ ផងដែរ រួមមានយោធភូមិភាគទី៥ ទី៤ និងទី៣ ដើម្បីជួបពិភាក្សាគ្នា ក្នុងការអនុវត្តបទឈប់បាញ់ឱ្យបានពេញលេញ។

កម្ពុជា បានប្តេជ្ញាចិត្តយ៉ាងច្បាស់លាស់ ម៉ឺងម៉ាត់ក្នុងការគោរព និងអនុវត្តតាមលក្ខខណ្ឌ នៃសេចក្តីប្រកាសរួមនៃបទឈប់បាញ់រវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានសម្រេចនៅប្រទេសម៉ាឡេស៊ី កាលពីថ្ងៃម្សិលមិញ៕

Leave a Reply

Your email address will not be published. Required fields are marked *