កាលពីថ្ងៃព្រហស្បតិ៍(ទី៣១ខែកក្កដា) អ៊ុយក្រែន បាននិយាយថាមនុស្សយ៉ាងហោចណាស់ 15នាក់បានស្លាប់និងជាង140 នាក់បានរបួសនៅក្នុងការវាយប្រហារតាមអាកាសរបស់រុស្ស៊ីពេញមួយយប់លើទីក្រុងគៀវ។
ប្រភពពីសារព័ត៌មានAANews។
ចំនួនអ្នកស្លាប់ដោយសារការវាយប្រហាររបស់រុស្ស៊ីលើទីក្រុង Kyiv បានកើនឡើងដល់15 នាក់ក្នុងនោះមានកុមារម្នាក់។ មនុស្ស 145 នាក់បានរងរបួសក្នុងនោះមានកុមារ 14 នាក់។
លោក Tymur Tkachenko ប្រធានរដ្ឋបាលយោធាទីក្រុង Kyiv (KMVA) បាននិយាយនៅលើ Telegram ថា ការវាយប្រហារមួយយប់របស់រុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធជាង 100 រួមទាំងអគារលំនៅដ្ឋាន សាលារៀន មត្តេយ្យ ស្ថាប័នវេជ្ជសាស្ត្រ និងសាកលវិទ្យាល័យមួយ៕