Update៖ ភ្នំភ្លើង Lewotobi Laki-laki របស់ឥណ្ឌូណេស៊ី បានផ្ទុះ២ថ្ងៃជាប់ៗគ្នា!

នៅព្រឹកថ្ងៃសៅរ៍ ទី២ ខែសីហា ភ្នំភ្លើង Lewotobi Laki-laki ជាភ្នំភ្លើងដ៏សកម្ម ក្នុងប្រទេសឥណ្ឌូណេស៊ី បានផ្ទុះ២ថ្ងៃជាប់ៗគ្នា ដោយបញ្ចេញផ្សែងនិងផេះ ទៅក្នុងអាកាសកម្ពស់ ១៨គីឡូម៉ែត្រ។
ប្រភពពីសារព័ត៌មាន AP។

ការផ្ទុះកាលពីល្ងាចថ្ងៃសុក្រ Lewotobi Laki-laki បានបញ្ចេញផ្សែង និងផេះទៅក្នុងអាកាសកម្ពស់១០គីឡូម៉ែត្រ ហើយបញ្ចេញទាំងកម្អែភ្នំភ្លើងបង្កើតជាភ្លើង ជះពេញផ្ទៃអាកាស។ ភ្នំភ្លើងនេះក៏បានបញ្ចេញឧស្ម័នទៅក្នុងអាកាស រួមទាំងដុំថ្មនិងកម្អែភ្នំហូរធ្លាក់ចុះពីភ្នំចម្ងាយ ៥គីឡូម៉ែត្រផងដែរ។ ប៉ុន្តែភ្លាមៗមិនទាន់មានសេចក្ដីរាយការណ៍ពីជនរងគ្រោះនោះទេ៕

Leave a Reply

Your email address will not be published. Required fields are marked *