Breaking៖ រដ្ឋមន្រ្តីការពារជាតិកម្ពុជា ថ្លែងថា ភាពទន់ភ្លន់ភ្ជាប់ជាមួយល្បិចកលឈ្នានីស មិនមែនរឿងភាគទេ វាចេញរឿងពិត និងពិតជាបានឃើញពេញភ្នែក!

(ភ្នំពេញ)៖ ឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជា នៅព្រលប់ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៥ បានលើកឡើងថា«ចេញផ្សាយមិនចេះហត់ ពូកែ ឆ្លាត ព្រមទាំងសម្រស់បាន! ចេះផ្អែម ចេះជូរ ចេះចត់ ចេះកំសត់ គ្រប់ជំនាញ។ មើលរឿងភាគតាំងពីក្មេងដល់ធំ ជក់ចិត្ត និងសរសើអ្នកនិពន្ធ ពូកែនឹកឃើញ ពូកែបង្ហាញភាពស្រស់ស្អាតកក់ក្តៅ ប៉ិនបង្ហាញពីភាពទន់ភ្លន់ភ្ជាប់ជាមួយល្បិចកល ឈ្នានីស ក្នុងបំណងគ្រប់គ្រងមនុស្ស ឬទ្រព្យដែលខ្លួនឯងប្រាថ្នា ពេលនេះដឹងហើយ មិនមែនរឿងភាគទេ វាចេញពីរឿងពិត និងពិតជាបានឃើញពេញភ្នែក»៕

Leave a Reply

Your email address will not be published. Required fields are marked *