Breaking៖ ឆេះព្រៃរាលដាលពាសពេញអឺរ៉ុបខាងត្បូង បណ្តាលឲ្យស្លាប់៣នាក់!

មនុស្សយ៉ាងហោចណាស់ ៣នាក់ បានស្លាប់ដោយសារឆេះព្រៃរាប់សិបកន្លែងនៅទូទាំងផ្នែកនៃទ្វីបអឺរ៉ុបភាគខាងត្បូង ដោយបង្ខំមនុស្សរាប់ពាន់នាក់រត់ជម្លៀសខ្លួនចាកចេញពីផ្ទះសម្បែងរបស់ពួកគេ ហើយក្រុមពន្លត់អគ្គិភ័យរាប់ពាន់កំពុងប្រឹងប្រែងទប់ទល់អណ្ដាតភ្លើង។

កាលពីថ្ងៃអង្គារ (១២ សីហា) ការជូនដំណឹងអំពីកម្ដៅ នៅអ៊ីតាលី បារាំង អេស្ប៉ាញ ព័រទុយហ្គាល់ និងតំបន់បាល់កង់បានព្រមានពីហានិភ័យសំខាន់ៗចំពោះសុខភាព ដោយសារសីតុណ្ហភាពកើនឡើងលើសពី ៤០អង្សាសេ។ សេវាកម្មអាកាសធាតុអេស្ប៉ាញ និយាយថា សីតុណ្ហភាពអាចឡើងដល់ ៤៤អង្សាសេ នៅតំបន់ Seville និង Cordoba ខណៈភាគខាងត្បូងព័រទុយហ្គាល់ ក៏អាចឡើងដល់ ៤៤អង្សាសេ ដូចគ្នាដែរ៕

Leave a Reply

Your email address will not be published. Required fields are marked *