Breaking៖ អ៊ីស្រាអែល ស្នើឱ្យដោះលែងចំណាប់ខ្មាំងទាំងអស់ដែលជាប់ឃុំនៅតំបន់ហ្កាហ្សា!

កាលពីថ្ងៃអង្គារទី១៩ខែសីហា មន្ត្រីជាន់ខ្ពស់អ៊ីស្រាអែលម្នាក់ បាននិយាយថា អ៊ីស្រាអែលទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំងអស់ ដែលជាប់ឃុំនៅតំបន់ហ្កាហ្សា។ ការទាមទារនេះធ្វើឡើងមួយថ្ងៃ បន្ទាប់ពីក្រុមហាម៉ាសបានប្រកាសថា ខ្លួនបានយល់ព្រមទទួលយកសំណើឈប់បាញ់ដោះដូរចំណាប់ខ្មាំង ដែលសម្របសម្រួលដោយប្រទេសកាតា និងអេហ្ស៊ីប។
ប្រភពពីសារព័ត៌មាន Xinhua។

មន្ត្រីរូបនោះ ដែលសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា អ៊ីស្រាអែលមិនបានបដិសេធសំណើនេះទាំងស្រុងនោះទេ ប៉ុន្តែបានបញ្ជាក់យ៉ាងច្បាស់ថា អ៊ីស្រាអែលទាមទារឱ្យមានការដោះលែងចំណាប់ខ្មាំងទាំង៥០នាក់ ស្របតាមគោលការណ៍ដែលគណៈរដ្ឋមន្ត្រីបានកំណត់សម្រាប់ការបញ្ចប់សង្គ្រាម។ មន្ត្រីដដែលបានបន្ថែមថា គោលនយោបាយរបស់អ៊ីស្រាអែលគឺស្របគ្នា និងមិនមានការផ្លាស់ប្តូរឡើយ។ យើងកំពុងស្ថិតក្នុងដំណាក់កាលចុងក្រោយនៃការកម្ចាត់ក្រុមហាម៉ាស់ហើយនឹងមិនទុកចោលចំណាប់ខ្មាំងណាម្នាក់ឡើយ។

យោងតាមប្រភពពីភាគីប៉ាឡេស្ទីន សំណើដែលក្រុមហាម៉ាសបានយល់ព្រមនោះ គឺពាក់ព័ន្ធនឹងការដោះដូរអ្នកទោស ដោយចំណាប់ខ្មាំងអ៉ីស្រាអែល ១០នាក់នឹងត្រូវបានដោះលែង ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីន ២០០នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *