Breaking៖ កងទ័ពស៊ីរី ស្ទាក់ចាប់ក្រុមភេរវករSDF នៅភាគខាងកើតទីក្រុងអាឡិបប៉ូរបស់ប្រទេសស៊ីរី!

កាលពីថ្ងៃអាទិត្យទី៣១ខែសីហា កងទ័ពស៊ីរី បានស្ទាក់ចាប់សមាជិកនៃSDF ដែលត្រូវជាសាខាស៊ីរីនៃក្រុមភេរវករ YPG/PKK ខណៈពួកគេបានប៉ុនប៉ងជ្រៀតចូលទីតាំងយោធាជាច្រើននៅភូមិ Tal Maez ភាគខាងកើតទីក្រុងអាឡិបប៉ូ។
ប្រភពពីសារព័ត៌មានAnadolu។

យោងតាមទីភ្នាក់ងារព័ត៌មានអារ៉ាប់ស៊ីរី (SANA) កងកម្លាំងយោធា បានប្រឈមមុខនិងការវាយឆ្មក់ដើម្បីប្រឆាំងក្រុមភេរវករ SDF ដែលចូលលុកលុយ។ ប្រភពមិនបញ្ចេញឈ្មោះបានបញ្ជាក់ថា សមាជិក SDF ផ្សេងទៀតដែលឈរជើងនៅ Umm Tineh និង Deyr Hafir ក្នុងតំបន់ជនបទ Aleppo បានបាញ់ផ្លោងទៅលើទីតាំងកងទ័ពនៅ Tal Maez ដើម្បីព្យាយាមដោះលែងអ្នកប្រយុទ្ធរបស់ពួកគេ។

កងទ័ពស៊ីរីបានឆ្លើយតបដោយការបាញ់ប្រហារ និងបានបញ្ជូនកម្លាំងបន្ថែមទៅតំបន់។ ទីភ្នាក់ងារព័ត៌មានបាននិយាយថា ស្ថានការណ៍នៅតែតានតឹង ខណៈកងទ័ពបន្តការពារទីតាំងយុទ្ធសាស្ត្រ។

គួររំលឹកថា បន្ទាប់ពីការទម្លាក់អំណាចរបស់ Bashar al-Assad កាលពីឆ្នាំមុន បន្ទាប់ពីគាត់បានកាន់កាប់អំណាចរយៈពេល 24 ឆ្នាំ ស្ថានភាពសន្តិសុខនៅស៊ីរីបានកាន់តែតានតឹង។ Assad បានភៀសខ្លួនទៅប្រទេសរុស្ស៊ីក្នុងខែធ្នូ 2024 ដែលបានបញ្ចប់របប Ba’ath ដែលគ្រប់គ្រងប្រទេសតាំងពីឆ្នាំ 1963។
បច្ចុប្បន្ននេះ ប្រទេសស៊ីរីកំពុងដំណើរការក្រោមរដ្ឋបាលអន្តរកាល ដឹកនាំដោយប្រធានាធិបតី Ahmad Al-Sharaa ដែលបានចូលកាន់តំណែងនៅខែមករា 2025៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version