Breaking៖ អតីតអភិបាលក្រុងញូវយ៉ក បានជួបគ្រោះថ្នាក់ចរាចរណ៍ បណ្តាលឲ្យរបួសធ្ងន់!

អតីតអភិបាលក្រុងញូវយ៉ក លោក Rudy Giuliani អាយុ 81 ឆ្នាំ កំពុងសម្រាកព្យាបាល បន្ទាប់ពីរងរបួសឆ្អឹងកងខ្នង និងរបួសផ្សេងៗ ក្នុងគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងនៅរដ្ឋ New Hampshireរបស់ប្រទេសអាមេរិក កាលពីល្ងាចថ្ងៃសៅរ៍ទី៣០ខែសីហា។
ប្រភពពីសារព័ត៌មានAP។

ប៉ូលិសរដ្ឋ New Hampshire បានឲ្យដឹងថា លោក Giuliani ជាអ្នកដំណើរ ក្នុងរថយន្តជួល Ford Bronco ដែលបើកដោយអ្នកនាំពាក្យរបស់គាត់ Ted Goodman នៅពេលដែលត្រូវបានបុកពីខាងក្រោយដោយរថយន្ត Honda HR-V ដែលបើកបរដោយស្ត្រីវ័យ 19 ឆ្នាំ។ ការបុកបានធ្វើឲ្យរថយន្តទាំងពីរបាត់បង់ការគ្រប់គ្រង និងបុកចូលទៅផ្លូវមធ្យមលើផ្លូវហាយវ៉េ បណ្តាលឲ្យរថយន្តទាំងពីរខូចខាតយ៉ាងខ្លាំង។

ប៉ូលិសបានបញ្ជាក់ថា Goodman និងអ្នកបើកបរវ័យក្មេងទាំងពីរបានរងរបួសដែល តែមិនគំរាមកំហែងដល់អាយុជីវិត ហើយត្រូវបានដឹកទៅមន្ទីរពេទ្យនៅជិតនោះ។ ចំពោះលោក Giuliani ត្រូវបាននាំទៅមជ្ឈមណ្ឌលព្យាបាលរបួស ដោយមានរបួសឆ្អឹងខ្នងបាក់ និងរបួសដៃឆ្វេង និងជើង។

ក្នុងសេចក្តីថ្លែងការណ៍ដែលប្រកាសនៅលើបណ្តាញ X (Twitter ចាស់) ដោយប្រធានសន្តិសុខរបស់ Giuliani លោក Michael Ragusa បានឲ្យដឹងថា លោក Giuliani កំពុងស្ថិតក្នុងដំណាក់កាលសះស្បើយ ប៉ុន្តែត្រូវការព្យាបាលបន្ត។
បច្ចុប្បន្ន ប៉ូលិសរដ្ឋកំពុងបន្តស៊ើបអង្កេតមូលហេតុនៃគ្រោះថ្នាក់ ដោយមិនទាន់មានការចោទប្រកាន់ចំពោះភាគីណាមួយឡើយ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version