Breaking៖ នាយករដ្ឋមន្រ្តីបារាំងថ្មី សម្រេចចិត្តលាលែងពីតំណែង!

នាថ្ងៃចន្ទទី៦ ខែតុលា ប្រធានាធិបតីបារាំងថ្មី លោក Emmanuel Macron បានទទួលយកការលាលែងពីតំណែង របស់នាយករដ្ឋមន្រ្តី លោក Sebastien Lecornu បន្ទាប់ពីលោក Lecornu ទើបតែត្រូវបានតែងតាំងឱ្យកាន់តួនាទីកាលពី ពេលថ្មីៗ។
ប្រភពពីសារព័ត៌មាន AFP។

ការប្រកាសនេះនាំឱ្យបារាំងធ្លាក់ចូលវិបត្តិជាប់គាំងផ្នែកនយោបាយបន្ថែមទៀត។ លោក Macron បានតែងតាំងលោក Lecornu ជា នាយករដ្ឋមន្រ្តីកាលពីដើមខែកញ្ញា ប៉ុន្តែសមាសភាពគណៈរដ្ឋមន្រ្តី ដែលលោកប្រធានាធិបតីបារាំង បានប្រកាសកាលពីយប់ថ្ងៃអាទិត្យ បានទទួលរងការរិះគន់ខ្លាំង ពីបណ្តាគណបក្សផ្សេងៗនៅក្នុងសភា។

គួរបញ្ជាក់ថា លោក Sebastien Lecornu វ័យ៣៩ឆ្នាំ គឺជានាយករដ្ឋមន្រ្តីទី៧ របស់លោក Macron និងជានាយករដ្ឋមន្រ្តី៥ គិតក្នុងរយៈពេល២ឆ្នាំ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version