Breaking៖ សម្តេចមហាមន្ត្រី គុយ សុផល អញ្ជើញទទួលបច្ច័យចូលរួមក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ សម្តេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង និងជាឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញទទួលបច្ច័យចូលរួមក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ ពីតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ។

តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បាននាំយកនូវបច្ច័យដែលជាសទ្ធាដ៏ថ្លៃថ្លារបស់សម្តេចមហារដ្ឋសភា ចំនួន ២០លានរៀល តំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចវិបុលសេនាភក្តី សាយ ឈុំ ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងលោកជំទាវ អ៊ូ សាន សាយឈុំ នាំយកនូវបច្ច័យដ៏ជ្រះថ្លារបស់សម្តេច ចំនួន ២០លានរៀល និងតំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចក្រឡាហោម ស ខេង ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បាននាំយកនូវបច្ច័យចំនួន១០លានរៀល ដែលជាសទ្ធាដ៏ជ្រះថ្លារបស់សម្តេចក្រឡាហោម ស ខេង និងលោកជំទាវ ញ៉ែម សាខន សខេង។
បច្ច័យដែលជាសទ្ធាដ៏ជ្រះថ្លានេះ ត្រូវបានតំណាងដ៏ខ្ពង់ខ្ពស់របស់សម្តេចទាំងបីរូប យកមកប្រគល់ជូនសម្តេចមហាមន្ត្រី គុយ សុផល ដើម្បីចូលរួមក្នុងអង្គកឋិនទានព្រះរាជទ្រព្យព្រះករុណា ព្រះមហាក្សត្រ ដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងព័ទ្ធសីមា វត្តភ្នំព្រះពុទ្ធមានបុណ្យ ស្ថិតនៅភូមិដំបូករូង ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ដែលនឹងប្រារព្ធឡើងនៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០២៥ ខាងមុខនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version