Breaking៖ ក្រុមជួយសង្គ្រោះ បន្តស្វែងរកអ្នកបាត់ខ្លួន ករណីបាក់អគារអ៊ីស្លាមនៅឥណ្ឌូណេស៊ី ខណៈរកឃើញអ្នកស្លាប់៤៩នាក់!

នៅថ្ងៃទី៦ ខែតុលា ឆ្នាំ២០២៥ ក្រុមអ្នកជួយសង្គ្រោះឥណ្ឌូណេស៊ី កំពុងបន្តស្វែងរកសិស្សដែលនៅតែបាត់ខ្លួនចំនួន១៤នាក់បន្ទាប់ពីសាលាអ៊ីស្លាមមួយបានដួលរលំកាល ពីសប្តាហ៍មុន។អំពើគ្រោះថ្នាក់នេះបានសម្លាប់ មនុស្សយ៉ាងហោចណាស់៤៩នាក់ហើយធ្វើឲ្យប្រទេសទាំងមូលឆ្ងល់និងសោកស្តាយ។
ប្រភពពីសារព័ត៌មានNBC។

តាមរបាយការណ៍របស់ទីភ្នាក់ងារកាត់បន្ថយគ្រោះមហន្តរាយជាតិអ្នកជួយសង្គ្រោះបានរកឃើញសាកសពសិស្សចំនួន៣៥នាក់ ក្នុងពេលចុងសប្ដាហ៍តែក៏នៅតែមានសិស្ស ចំនួន១៤នាក់ដែលមិនទាន់រកឃើញ។ ក្រុមជួយសង្គ្រោះបានប្រើឧបករណ៍ជីកកកាយធុនធ្ងន់បំពាក់ដោយ jackhammer និង ធ្វើការដោយដៃទទេដើម្បីយកកម្ទេចថ្មចេញពីបណ្តាសំណង់ដែលដួលរលំ។

គ្រោះថ្នាក់នេះកើតឡើងកាលពីថ្ងៃទី ២៩ ខែកញ្ញា នៅសាលា Al Khoziny ដែលមានអាយុជាងមួយសតវត្សរ៍នៅទីក្រុងSidoarjo ភាគខាងកើតកោះJava។ នៅពេលនោះ សិស្ស រាប់រយ នាក់ភាគច្រើន អាយុចន្លោះពី១២ ដល់ ១៩ ឆ្នាំ — កំពុងអធិស្ឋាននៅពេលដែលរចនាសម្ព័ន្ធអគារដួលរលំចុះលើពួកគេ។

អាជ្ញាធរបាននិយាយថាមានសិស្សតែម្នាក់ប៉ុណ្ណោះដែលរត់គេចខ្លួនដោយគ្មានរបួសខណៈសិស្សចំនួន៩៧នាក់ត្រូវបានរបួសបន្តិចបន្តួចហើយ៦នាក់ផ្សេងទៀតរងរបួសធ្ងន់ហើយកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។

ប៉ូលិសឥណ្ឌូណេស៊ី បានអះអាងថាអគារនេះកំពុងត្រូវបានសាងសង់បន្ថែមពីពីរជាន់ទៅបីជាន់ដោយគ្មានលិខិតអនុញ្ញាតសំណង់ដែលធ្វើឲ្យខូចរចនាសម្ព័ន្ធនិងបណ្តាលឲ្យដួលរលំ។ ករណីនេះបានបង្កឲ្យមានការខឹងសម្បារយ៉ាងខ្លាំងចំពោះការសង់អគារខុសច្បាប់ដែលកើតមានជាញឹកញាប់នៅក្នុងប្រទេសឥណ្ឌូណេស៊ី៕

Leave a Reply

Your email address will not be published. Required fields are marked *