(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ និងអាជ្ញាធរខេត្ត ពាក់ព័ន្ធ។
បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន១៤៩នាក់ ពីពន្ធនាគារខេត្តបាត់ដំបង ដែលមានភាពចង្អៀតណែន ទៅឃុំនៅពន្ធនាគារ ខេត្តប៉ៃលិន។
នេះបើតាមអគ្គនាយកដ្ឋានពន្ធនាគារ នៅព្រឹកថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤ ដោយបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពី ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រី្តក្រសួងមហាផ្ទៃ អគ្គនាយកដ្ឋានពន្ធនាគារ សហការជាមួយអគ្គស្នងការដ្ឋាននគរបាលជាតិ រួមគ្នាជាមួយនឹងអាជ្ញាធរខេត្ត ស្នងការដ្ឋាន សមត្ថកិច្ចពាក់ព័ន្ធគ្រប់ជាន់ថ្នាក់របស់ខេត្តបាត់ដំបង និងខេត្តប៉ៃលិន បានធ្វើការផ្ទេរ និងដឹកជញ្ជូនជនជាប់ឃុំចំនួន១៤៩នាក់ ពីពន្ធនាគារខេត្តបាត់ដំបង ។
ដែលមានភាពចង្អៀតណែន ទៅឃុំបន្តនៅពន្ធនាគារខេត្តប៉ៃលិន ចាប់ផ្តើមនៅវេលា ម៉ោង៦:៣០នាទីព្រឹក ក្រោមការចុះអនុវត្តន៍បញ្ជាផ្ទាល់ដោយ ឯកឧត្តម ឧត្តមអគារនុរក្សថ្នាក់លេខ១ មាន ថាវរិន្ធ ប្រធាននាយកដ្ឋានសន្តិសុខពន្ធនាគារ និងមកដល់គោលដៅនៅវេលា ម៉ោង៨:៣០នាទីព្រឹក ប្រកបដោយសុវត្ថិភាព។
ប្រត្តិបត្តិការខាងលើបានប្រើប្រាស់កម្លាំង និងសំភារៈដូចខាងក្រោម៖
រថយន្តក្រុង៣គ្រឿង ដឹកជនជាប់ឃុំ ១៤៩នាក់ រថយន្តនាយកដ្ឋានសន្តិសុខ ២គ្រឿង(ទល់ខ្នង១គ្រឿង) កម្លាំង១៦នាក់ រថយន្តនាយកដ្ឋានប្រតិបត្តិ១គ្រឿង កម្លាំង៤នាក់ រថយន្តទល់ខ្នងពន្ធនាគារខេត្តបាត់ដំបង១គ្រឿង កម្លាំង០៩នាក់ រថយន្តទល់ខ្នងស្នងការខេត្តបាត់ដំបង ១គ្រឿង កម្លាំង៦នាក់ រថយន្តទល់ខ្នងកងរាជអាវុធហត្ថខេត្តបាត់ដំបង១គ្រឿង កម្លាំង៦នាក់រថយន្តទល់ខ្នងស្នងការខេត្តប៉ៃលិន ២គ្រឿង កម្លាំង៩៕