Breaking៖ កិច្ចប្រជុំRBC រវាងភូមិភាគទី៤កម្ពុជា និងភូមិភាគទី២ថៃ ត្រូវបានលើកពេល តាមសំណើរបស់ថៃ!

(ភ្នំពេញ)៖ កិច្ចប្រជុំគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគកម្ពុជា-ថៃ (RBC) រវាងយោធភូមិភាគទី៤ កម្ពុជា និងកងទ័ពភូមិភាគទី២ថៃ ដែលគ្រោងធ្វើនៅថ្ងៃទី១៥ ដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥ ត្រូវបានលើកទៅពេលក្រោយ ។
តាមការស្នើសុំរបស់ភាគីថៃ និងជំនួសវិញដោយជំនួបជាមួយក្រុមលេខាធិការដ្ឋាន នៃគណៈកម្មាធិការព្រំដែនថ្នាក់យោធភូមិភាគ កម្ពុជា-ថៃ (RBC) វិញ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៥។
នេះបើយោងតាមអ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា នៅព្រឹកទី១៥.១០.២០២៥។

យោធភូមិភាគទី៤កម្ពុជា នឹងបន្តសម្របសម្រួលជាមួយភាគីថៃ ក្នុងការរៀបចំកិច្ចប្រជុំខាងលើ ឱ្យបានឆាប់រហ័ស ។
ដើម្បីអនុញ្ញាតឱ្យភាគីទាំងពីរ ជំរុញការបន្តអនុវត្តបទឈប់បាញ់ ឱ្យបានពេញលេញ និងប្រកបដោយប្រសិទ្ធភាព ព្រមទាំងស្វែងរកកិច្ចសហប្រតិបត្តិការជាក់ស្តែងសំដៅលើកកម្ពស់សន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ ក៏ដូចជាការវិលត្រឡប់ទៅរកប្រក្រតីភាពឡើងវិញ៕

Leave a Reply

Your email address will not be published. Required fields are marked *