Update៖ ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់១១.១៨០នាក់និងរបួស២៨.២០០នាក់!

ការវាយលុករបស់ អ៊ីស្រាអែល មកលើតំបន់ហ្គាហ្សាស្ទ្រីប បានឈានចូលដល់ថ្ងៃទី៣៨ហើយ ។
ជាក់ស្ដែងៈ ប្រជាជនប៉ាឡេស្ទីន យ៉ាងតិច១១.១៨០នាក់ត្រូវបានសម្លាប់ ក្នុងនោះកុមារនិងស្ត្រីជាង ៧.៧០០នាក់ និងជាង២៨.២០០ នាក់ផ្សេងទៀតបានរងរបួស ។
នេះបើយោងតាមតួលេខចុងក្រោយរបស់អាជ្ញាធរប៉ាឡេស្ទីន។

ដែលចេញផ្សាយ ដោយ ទីភ្នាក់ងារព័ត៌មាន ផ្លូវការរបស់ប៉ាឡេស្ទីនWafa។
ទីភ្នាក់ងារដដែល បានរាយការណ៍ថា៖ ការវាយប្រហារ តាមអាកាសរបស់អ៊ីស្រាអែល លើជំរុំជនភៀសខ្លួន Jabalia នៅភាគខាងជើង Gaza បានសម្លាប់ប្រជាជនប៉ាឡេស្ទីន រាប់សិបនាក់ កាលពីល្ងាចថ្ងៃចន្ទម្សិលមិញ។
យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន ៣១ នាក់ត្រូវបានសម្លាប់ នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល ដែលបណ្តាលឱ្យមនុស្សរាប់សិបនាក់រងរបួសផងដែរ។

អគាររាប់ពាន់រួមទាំងមន្ទីរពេទ្យ វិហារឥស្លាម និងព្រះវិហារក៏ត្រូវបានខូចខាត ឬបំផ្លាញផងដែរ នៅក្នុងការវាយប្រហារ តាមផ្លូវអាកាស និងដីឥតឈប់ឈររបស់អ៊ីស្រាអែល ទៅលើតំបន់ដែលឡោមព័ទ្ធចាប់តាំងពីខែមុន។
យោងតាមតួលេខផ្លូវការបានឱ្យដឹងថា ចំនួនអ្នកស្លាប់នៅអ៊ីស្រាអែល មានចំនួនជិត១.២០០នាក់៕

Leave a Reply

Your email address will not be published. Required fields are marked *

Exit mobile version