(ប៉ៃលិន)៖ រថយន្តទំនើបបើកក្នុងល្បឿនលឿន បានបុកជាមួយម៉ូតូពេញទំហឹង ក្នុងដំណើរបញ្ច្រាសទិសគ្នា បណ្ដាលឱ្យបុរសម្នាក់ស្លាប់ភ្លាមៗ..!។
ហេតុការណ៍ បានកើតឡើង នៅផ្លូវជាតិលេខ៥៧ ចន្លោះគីឡូម៉ែត្រលេខ១០១-១០២ ភូមិអូររអិល ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន កាលពីវេលាទៀបភ្លឺ ឈានចូលថ្ងៃទី៨ ខែ កុម្ភៈ។
សមត្ថកិច្ចបានឱ្យដឹងថា គ្រោះថ្នាក់ចរាចរណ៍នេះ បណ្ដាលឱ្យមានមនុស្សស្លាប់ម្នាក់នៅនឹងកន្លែង។បុរសបាត់បង់ជីវិតឈ្មោះ យ៉ុម ចាន់នី អាយុ៣១ឆ្នាំ នៅភូមិរថក្រោះឆេះ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ជនរងគ្រោះបើកម៉ូតូម៉ាកហុងដាឌ្រីម ផ្លាកលេខ ត្បូងឃ្មុំ1W-2147។
ចំណែកអ្នកបើកបររថយន្តឈ្មោះស៊ុំ រស្មី អាយុ៤១ឆ្នាំនៅភូមិអូរឈើក្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
រថយន្តបង្កម៉ាកតូយូតា ធុនត្រាផ្លាកលេខបាត់ដំបង 2C-4795។
ករណីគ្រោះថ្នាក់ចរចរាណ៏នេះ ធ្វើឱ្យម៉ូតូរងការខូចខាតធ្ងន់ធ្ងរ រីឯរថយន្តខូចខាតផ្នែកខាងមុខយ៉ាងដំណំ។
ក្រោយមកមន្ត្រីជំនាញចរាចរណ៍ខេត្ត បានយកម៉ូតូ-រថយន្ត និងបុរសបើកបរទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធី។ចំណែកសពបានប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យ៕