លេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីលោក Nikolay Patrushev បាននិយាយ កាលពីថ្ងៃសុក្រថា ការវាយប្រហារ ដែលដឹកនាំដោយសហរដ្ឋអាមេរិក ។
ប្រឆាំងនឹងគោលដៅក្នុងប្រទេសយេម៉ែន គឺខុសច្បាប់ ហើយមិនមានហេតុផលណាមួយ នៅក្រោមធម្មនុញ្ញអង្គការសហប្រជាជាតិនោះទេ..!។
សហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស ដោយមានការគាំទ្រពីសម្ព័ន្ធមិត្ត ។
បានបើកការវាយប្រហាររាប់សិបដង ចាប់តាំងពី ខែមករា ប្រឆាំងនឹងពួក Houtis ដែលជាចលនាជីវពលប្រដាប់អាវុធយេម៉ែនគាំទ្រដោយអ៊ីរ៉ង់។
គោលបំណងដែលបានបញ្ជាក់គឺដើម្បីការពារចរាចរណ៍ដែនសមុទ្រពីពួកសកម្មប្រយុទ្ធ ។
ដែលបានកំណត់គោលដៅលើនាវាពាណិជ្ជកម្មជាមួយនឹងការវាយឆ្មក់ និងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកក្នុងការប៉ុនប៉ង ដាក់សម្ពាធលើអ៊ីស្រាអែល។
លោក Patrushev បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន និងទីក្រុងឡុងដ៍ បានផ្ទុះសង្គ្រាមជាមួយយេម៉ែន ក្រោមលេសនៃការធានាសេរីភាពនៃការធ្វើនាវាចរណ៍នៅសមុទ្រក្រហម។
ពួកគេកំពុងព្យាយាមទាញប្រជាជាតិផ្សេងទៀតនៃតំបន់ឲ្យចូលទៅក្នុងតំបន់នោះ។
ទោះជាយ៉ាងណាក៏ដោយ ការវាយប្រហាររបស់ពួកគេ (អាមេរិក និងអង់គ្លេស) ប្រឆាំងពួក Houthi គឺខុសច្បាប់ទាំងស្រុង ហើយមិនមានពាក់ព័ន្ធនឹងសិទ្ធិការពារខ្លួនទេ ពោលគឺផ្ទុយពីអ្វីដែលទីក្រុងវ៉ាស៊ីនតោន អះអាង៕