(ភ្នំពេញ)៖ ក្រសួងព័ត៌មាន តម្រូវឱ្យម្ចាស់ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ត្រូវធ្វើរបាយការណ៍ស្ដីពី ស្ថានភាពអាជីវកម្មផ្សព្វផ្សាយរបស់ខ្លួន រួមនិងចំនួនបុគ្គលិកសហការី ឱ្យបានច្បាស់លាស់ ផ្ញើ មកកាន់ក្រសួងព័ត៌មាន ចាប់ពីពេលនេះ រហូតដល់ថ្ងៃទី៣១.១២.២០២៣ ជាកំហិត។
នេះបើយោងតាមលិខិត របស់ក្រសួងព័ត៌មាន ចុះកាលបរិច្ឆេទនៅថ្ងៃទី១៥.១១.២០២៣។
ក្នុងនោះក្រសួង តម្រូវឱ្យម្ចាស់ផ្សព្វផ្សាយទាំងអស់ ដែលពុំទាន់បានចុះបញ្ជីសុំច្បាប់ពីក្រសួង គឺត្រូវមកសុំច្បាប់ពីក្រសួងព័ត៌មាន ឱ្យបានមុនថ្ងៃទី២០.០២.២០២៤ ជាកំហិតផងដែរ៕