ប្រធានាធិបតីបារាំងថ្លែងថា ការបញ្ជូនកងទ័ពលោកខាងលិច ទៅជួយអ៊ុយក្រែន ជារឿងចាំបាច់បំផុត!

ប្រធានាធិបតីបារាំង លោក Emmanuel Macron កាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានប្រកាសពីការបោះជំហានទៅមុខ។
ដើម្បីជំរុញការគាំទ្រអ៊ុយក្រែន នៅក្នុងសង្រ្គាមប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី។
ដោយលោកសង្កត់ធ្ងន់ថា ជម្រើសបញ្ជូនកងទ័ពលោកខាងលិចទៅជួយអ៊ុយក្រែន មិនអាចត្រូវបានច្រានចោលឡើយ ដើម្បីសម្រេចគោលដៅរបស់អឺរ៉ុប ក្នុងការយកឈ្នះទីក្រុងមូស្គូ។

លោក Macron ធ្វើការកត់សម្គាល់ខាងលើ បន្ទាប់ពីបានដឹកនាំកិច្ចប្រជុំមួយជាមួយបណ្ដាមេដឹកនាំអឺរ៉ុប ដើម្បីពិភាក្សាគ្នាពីសង្រ្គាមនៅអ៊ុយក្រែន។
ថ្លែងនាឱកាសនោះ ប្រធានាធិបតីបារាំងរូបនេះបានគូសបញ្ជាក់ដូច្នេះថា «យើងមានការជឿជាក់ថាការយកឈ្នះរុស្ស៊ីគឺជារឿងសំខាន់មិនអាចខ្វះបាន ដើម្បីសន្តិសុខ និងស្ថិរភាពក្នុងតំបន់ អឺរ៉ុប»។

លោកបន្ថែមថា «ជាការពិតណាស់ មិនមានកង់សង់ស៊ីសចំពោះការការបញ្ជូនកងទ័ពថ្មើរជើងលោកខាងលិចទៅកាន់អ៊ុយក្រែនដោយផ្ទាល់ក៏ពិតមែន តែក៏គ្មានជម្រើសណាមួយត្រូវបានច្រានចោលនោះដែរ ។
ហើយយើងនឹងធ្វើអ្វីៗគ្រប់យ៉ាងដើម្បីធានាឱ្យបានថារុស្ស៊ីមិនអាចឈ្នះនៅក្នុងសង្រ្គាមនេះដាច់ខាត»។

គួរបញ្ជាក់ថា លោក Macron មិនបានបញ្ជាក់លម្អិតបន្ថែមពីគោលជំហររបស់បារាំងនោះទេ ដោយគ្រាន់តែលើកឡើង ពីភាពចាំបាច់នៃយុទ្ធសាស្ត្រមិនច្បាស់លាស់ និងបញ្ជាក់ថាជម្រើសដែលលោកបានឡើង ។
ក៏ត្រូវបានលើកឡើងនៅក្នុងជម្រើសជាច្រើនផ្សេងទៀតផងដែរ ពាក់ព័ន្ធនឹងសង្រ្គាមនៅអ៊ុយក្រែន៕

Leave a Reply

Your email address will not be published. Required fields are marked *