មន្ទីរបញ្ចកោណបានប្រកាស ឱ្យដឹងនៅថ្ងៃចន្ទនេះថា មន្ត្រីទ័ពអាកាសអាមេរិកម្នាក់ ។
ដែលបានចាក់សាំងដុតខ្លួនឯង នៅខាងក្រៅស្ថានទូតអ៊ីស្រាអែល ប្រចាំទីក្រុងវ៉ាស៊ីនតោន ។
ដើម្បីតវ៉ាប្រឆាំងនឹងសង្គ្រាមនៅតំបន់ហ្គាហ្សា កាលពីថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ នោះ បានស្លាប់ហើយ។
អ្នកនាំពាក្យកងទ័ពអាកាសបាននិយាយថា បុរសដែលមិនបញ្ចេញឈ្មោះរូបនេះ «បានស្លាប់ហើយដោយសាររបួស កាលពីយប់មិញ (ម៉ោងក្នុងតំបន់)» ដោយបន្ថែមថា ព័ត៌មានលម្អិតបន្ថែមទៀត នឹងត្រូវជូនដំណឹងក្នុងរយៈពេល ២៤ ម៉ោង។
គួរបញ្ជាក់ថា ការដុតខ្លួនឯងរបស់មន្ត្រីទ័ពអាកាសអាមេរិក កើតមានឡើង ។
ខណៈបាតុកម្មតវ៉ាបានកើនឡើងនៅទូទាំងសហរដ្ឋអាមេរិក ប្រឆាំងនឹងសង្រ្គាមរបស់ អ៊ីស្រាអែលក្នុងតំបន់ហ្កាហ្សា ជាទីដែលជនជាតិប៉ាឡេស្ទីនជិត ៣០.០០០នាក់ហើយត្រូវបានសម្លាប់៕