អគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខរុស្ស៊ី Nikolay Patrushev បាននិយាយថា សមយុទ្ធរបស់កងកម្លាំងណាតូ ដែលកំពុងធ្វើ នៅអឺរ៉ុប។
គឺជាការប្រឈមមុខដាក់គ្នា ជាមួយរុស្ស៊ី។
ដែលបង្កើនភាពតានតឹង និងធ្វើឱ្យស្ថានការណ៍ពិភពលោក មានអស្ថិរភាព។
លោកអះអាងថា ការធ្វើលំហាត់ឆ្លើយតបបែប Nordic របស់អង្គការណាតូបែបទ្រង់ទ្រាយធំដែលកំពុងប្រព្រឹត្តទៅនៅភាគខាងជើងអ៊ឺរ៉ុបនាប្រទេសន័រវេស ស៊ុយអែត និងហ្វាំងឡង់ ហើយមានទាហានចំនួន ២០,០០០ នាក់មកពីប្រទេសចំនួន ១៣ ជាការបង្ហាញយ៉ាងច្បាស់ថា ពួកគេកំពុងត្រៀមប្រឈមមុខដោយអាវុធពិតៗជាមួយរុស្ស៊ី ។
លោក Patrushev បាននិយាយថា លំហាត់សមយុទ្ធដែលគ្រោងនឹងដំណើរការរហូតដល់ថ្ងៃទី ១៤ ខែមីនា បានធ្វើឱ្យមានអស្ថិរភាព និងកំពុងបង្កើនភាពតានតឹងជាមួយរុស្ស៊ី និងណាតូ។
គួរជម្រាបថា អង្គការណាតូបាន និងកំពុងធ្វើសមយុទ្ធទ្រង់នៅភាគខាងជើងអ៊ឺរ៉ុប នៃប្រទេសន័រវេស ស៊ុយអែត និងហ្វាំងទ្បង់ ហើយអាចនឹងត្រូវបញ្ចប់នៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ។
ខណដែលសមយុទ្ធនោះមានការចូលរួមពីកងទព័ចម្រុះប្រមាណ២០,០០០នាក់ និងសម្ភារៈសឹកទំនើបៗចុងក្រោយបំផុត៕