ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បាននិយាយកាលពីថ្ងៃចន្ទថា អ៊ុយក្រែន មានជាប់ពាក់ព័ន្ធ នឹងអំពើភេរវកម្ម នៅក្បែរទីក្រុងម៉ូស្គូ..!។
ប្រធានាធិបតីរុស្ស៊ី បានកត់សម្គាល់ថា សហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តលោកខាងលិច កំពុងព្យាយាមបិទបាំង ដោយថាអ៊ុយក្រែន មិនមានពាក់ព័ន្ធនឹងការវាយប្រហារភេរវកម្មនោះទេ ។
ហើយថាភាគី ដែលទទួលខុសត្រូវគឺរដ្ឋអ៊ីស្លាម (IS ដែលពីមុនជា ISIS)។
ប៉ុន្តែយើងដឹងថានរណាជាអ្នកធ្វើការវាយប្រហារ តែយើងក៏ចង់ដឹងថាអ្នកណាបញ្ជាវា..!។
បច្ចុប្បន្ននេះសមត្ថកិច្ចរុស្ស៊ី កំពុងស្រាវជ្រាវ រកជនដៃដល់ដែលត្រូវបានចាប់ខ្លួន និងនាំខ្លួនទៅកាន់ចៅក្រម ។
លោកពូទីន បាននិយាយថា ការស៊ើបអង្កេតត្រូវតែ ប្រកបដោយវិជ្ជាជីវៈ ដោយមិនលំអៀងផ្នែកនយោបាយណាមួយនោះឡើយ។
គួរជម្រាបថា មនុស្សជាង១៤០ នាក់ត្រូវបានសម្លាប់ នៅឯកន្លែងប្រគុំតន្ត្រីនៅភាគពាយព្យនៃទីក្រុងមូស្គូ កាលពីល្ងាចថ្ងៃសុក្រ ។
នៅពេលដែលបុរសប្រដាប់អាវុធជាច្រើននាក់បានចាប់ផ្តើមបាញ់ចូលទៅក្នុងហ្វូងមនុស្ស ហើយបានដុតបំផ្លាញសាលប្រគំតន្ត្រី។
ក្រុមភេរវករដែលហៅខ្លួនឯងថារដ្ឋអ៊ីស្លាម Khorasan (ISIS-K) បានប្រកាសទទួលខុសត្រូវចំពោះសោកនាដកម្មនោះ។
សេវាសន្តិសុខរុស្ស៊ី បានឃាត់ខ្លួនជនល្មើសចំនួន៧នាក់ ដែលកំពុងបើករថយន្តឆ្ពោះទៅប្រទេសអ៊ុយក្រែន។
ក៏ដូចជាអ្នកសមគំនិត ដែលគេសង្ស័យចំនួនបួននាក់ថែមទៀត។ បុរសទាំងនោះត្រូវបានគេកំណត់អត្តសញ្ញាណថា ជាជនជាតិតាហ្ស៊ីក។
លោក ពូទីន បានកត់សម្គាល់ថា ការពិតពួកភេរវករ កំពុងធ្វើដំណើរទៅកាន់ប្រទេសអ៊ុយក្រែន ជាសំណួរដែលត្រូវការចម្លើយ។
លោកសួរថា តើអ្នកណាខ្លះកំពុងរង់ចាំពួកគេនៅទីនោះ? វាច្បាស់ណាស់ថា អ្នកដែលគាំទ្ររបប Kiev មិនចង់ធ្វើជាអ្នកសមគំនិត និងជាអ្នកឧបត្ថម្ភភេរវកម្មទេ។
ប៉ុន្តែសំណួរជាច្រើននៅតែមាន។
សហរដ្ឋអាមេរិក និងសហភាពអឺរ៉ុបបានទទូចភ្លាមៗថា អ៊ុយក្រែនមិនមានពាក់ព័ន្ធនឹងការវាយប្រហារនោះទេ ហើយថា IS ដែលជាក្រុមស្រមោលដែលត្រូវបានគេចោទប្រកាន់ថា ប្រតិបត្តិការនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន និងអាស៊ីកណ្តាល គឺជាពិរុទ្ធជនតែមួយគត់៕