រដ្ឋមន្ត្រីក្រសួងរតនាគារសហរដ្ឋអាមេរិក លោស្រី Janet Yellen បានព្រមានកាលពីថ្ងៃអង្គារថា៖ ទីភ្នាក់ងាររបស់លោកស្រី អាចនឹងដាក់ទណ្ឌកម្មបន្ថែមទៀត លើប្រទេសអ៊ីរ៉ង់ បន្ទាប់ពីអ៊ីរ៉ង់វាយប្រហាររបស់លើអ៊ីស្រាអែល។
លោកស្រីបានប្រាប់សន្និសីទសារព័ត៌មាន មុនកិច្ចប្រជុំនិទាឃរដូវឆ្នាំ 2024 របស់មូលនិធិរូបិយវត្ថុអន្តរជាតិ និងធនាគារពិភពលោកថា “រតនាគារ នឹងមិនស្ទាក់ស្ទើរក្នុងការធ្វើការជាមួយសម្ព័ន្ធមិត្ត របស់យើងក្នុងការប្រើប្រាស់សិទ្ធិអំណាចដាក់ទណ្ឌកម្មរបស់យើង ដើម្បីបន្តរំខានដល់សកម្មភាពអាក្រក់ និងអស្ថិរភាពរបស់របបអ៊ីរ៉ង់”។
លោកស្រីបាននិយាយថា “ការវាយប្រហារដោយអ៊ីរ៉ង់ និងអ្នកតំណាងរបស់ខ្លួន បានគូសបញ្ជាក់អំពីសារៈសំខាន់នៃការងាររបស់រតនាគារក្នុងការប្រើប្រាស់ឧបករណ៍សេដ្ឋកិច្ចរបស់យើងដើម្បីប្រឆាំងនឹងសកម្មភាពអាក្រក់របស់អ៊ីរ៉ង់” ។
ប្រមុខរតនាគារ រូបនេះបានកត់សម្គាល់ថា នាយកដ្ឋានរតនាគារបានកំណត់គោលដៅបុគ្គល និងអង្គភាពជាង 500 ដែលភ្ជាប់ទៅនឹងអំពើភេរវកម្ម និងហិរញ្ញប្បទានភេរវកម្មដោយរបបអ៊ីរ៉ង់ និងភ្នាក់ងាររបស់ខ្លួនចាប់តាំងពីការចាប់ផ្តើមនៃរដ្ឋបាល Joe Biden ។
ដែលរួមមានការកំណត់គោលដៅលើកម្មវិធីយន្តហោះគ្មានមនុស្សបើក និងមីស៊ីលរបស់អ៊ីរ៉ង់ និងការផ្តល់ហិរញ្ញប្បទានដល់ក្រុមហាម៉ាស។ ក្រុមឧទ្ទាមហ៊ូទី ហេសបូឡា និងក្រុមជីវពលអ៊ីរ៉ាក់។
លោកស្រីបានបន្ថែមថា “ចាប់ពីការវាយប្រហារចុងសប្តាហ៍នេះ (លើអ៊ីស្រាអែល) ។
ដល់ការវាយប្រហាររបស់ពួក Houthi នៅសមុទ្រក្រហម សកម្មភាពរបស់អ៊ីរ៉ង់បានគំរាមកំហែងដល់ស្ថិរភាពក្នុងតំបន់ និងអាចបណ្តាលឱ្យមានការរីករាលដាលសេដ្ឋកិច្ច”។
អ៊ីរ៉ង់កាលពីថ្ងៃសៅរ៍ បានបើកការវាយប្រហារតាមអាកាសលើអ៊ីស្រាអែល ជាការសងសឹកចំពោះការវាយប្រហារតាមអាកាសកាលពីថ្ងៃទី១ ខែមេសា ទៅលើបរិវេណការទូតរបស់ខ្លួនក្នុងរដ្ឋធានីស៊ីរី។
វាត្រូវបានគេរាយការណ៍ថាបានបាញ់យន្តហោះគ្មានមនុស្សបើក និងកាំជ្រួចជាង 300 គ្រឿង ។
ដោយស្ទើរតែទាំងអស់ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារដែនអាកាសរបស់អ៊ីស្រាអែល និងសម្ព័ន្ធមិត្តរបស់ខ្លួន សហរដ្ឋអាមេរិក បារាំង និងចក្រភពអង់គ្លេស៕