ប្រទេសបារាំង កាលពីថ្ងៃអង្គារ បានថ្កោលទោសចំពោះអំពើហិង្សា ដែលបង្កឡើងដោយជនជាតិជ្វីហ្វ..!។
ខណៈជនជាតិជ្វីហ្វ មកស្នាក់នៅដោយខុសច្បាប់ និងឈ្លោះជាមួយជនជាតិប៉ាឡេស្ទីន នៅតំបន់ West Bank ។
ក្រសួងការបរទេសបារាំង បានចេញសេចក្តីថ្លែងការណ៍ នៅលើគេហទំព័ររបស់ខ្លួនស្តីពីហិង្សា ដែលបណ្តាលឲ្យជនស៊ីវិលប៉ាឡេស្ទីន៤នាក់ ស្លាប់នៅក្នុងទឹកដី។
ក្រសួងបានពិពណ៌នា សកម្មភាពនេះថា “មិនអាចទទួលយកបាន” ហើយក៏បានថ្កោលទោសផងដែរ។
ចំពោះការសម្លាប់ក្មេងជំទង់ជនជាតិអ៊ីស្រាអែលម្នាក់នៅក្នុងតំបន់មុនពេលឧប្បត្តិហេតុនេះ។
សេចក្តីថ្លែងការណ៍បានសង្កត់ធ្ងន់ថា ការស្លាប់របស់ក្មេងជំទង់ ដោយគ្មានហេតុផលត្រឹមត្រូវចំពោះអំពើហឹង្សាលើប៉ាឡេស្ទីន និងបានអំពាវនាវឱ្យអាជ្ញាធរអ៊ីស្រាអែល នាំយកជនល្មើសនៃអំពើហឹង្សាទាំងនេះមកកាត់ទោស។
ខណៈពេលដែលអំពាវនាវឱ្យរដ្ឋាភិបាលអ៊ីស្រាអែលការពារជនស៊ីវិលស្របតាមកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ។
សេចក្តីថ្លែងការណ៍ក៏បានកត់សម្គាល់ផងដែរថា អំពើហិង្សាទាំងនេះគឺជាលទ្ធផលនៃការបន្តគោលនយោបាយអាណានិគមនៅក្នុងតំបន់ និងជាការរំលោភបំពានយ៉ាងធ្ងន់ធ្ងរនៃច្បាប់អន្តរជាតិ។
ទន្ទឹមនឹងនោះ វាក៏បានបង្ហាញផងដែរថា ប្រទេសបារាំងកំពុងពិចារណាចាត់វិធានការថ្មីជាមួយដៃគូរបស់ខ្លួនប្រឆាំងនឹងអ្នកតាំងលំនៅជនជាតិជ្វីហ្វខុសច្បាប់៕