កាលពីថ្ងៃពុធ(ទី២៥ខែធ្នូ)ប្រព័ន្ធផ្សព្វផ្សាយលីបង់បាននិយាយថា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសនៅក្នុងតំបន់ Bekaa ភាគខាងកើតប្រទេសលីបង់ ដែលជាការវាយប្រហារលើកដំបូងចាប់តាំងពីកិច្ចព្រមព្រៀងបទឈប់បាញ់កាលពីខែមុន។
Author: Bo Bunthan
Update៖ ស៊ីរី ប្រាប់អ៊ីរ៉ង់កុំឱ្យបង្កភាពចលាចល ក្នុងប្រទេសស៊ីរីខ្លួន!
កាលពីថ្ងៃអង្គារ(ទី២៤ ខែធ្នូ) រដ្ឋមន្ត្រីការបរទេសស៊ីរីថ្មី លោក Asaad Hassan al-Shibani បានប្រាប់អ៊ីរ៉ង់ កុំឱ្យបង្កភាពចលាចលនៅក្នុងប្រទេសស៊ីរី ហើយត្រូវគោរពឆន្ទៈ របស់ប្រជាជនស៊ីរី និងអធិបតេយ្យរបស់ស៊ីរី។ ប្រភពពីសារព័ត៌មាន Reuters។
Update៖ ជប៉ុន ចង់ពង្រឹងសម្ព័ន្ធភាពជាមួយអាមេរិកបន្ថែមទៀត!
កាលពីថ្ងៃអង្គារ ទី២៤ ខែធ្នូ លោក Shigeru Ishiba នាយករដ្ឋមន្ត្រីជប៉ុន បាននិយាយថារូបលោកចង់ពង្រឹងសម្ព័ន្ធភាពនៃប្រទេសរបស់លោកជាមួយអាមេរិក ខណៈ លោកកំពុងជំរុញឱ្យមានជំនួបជាមួយ លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិក ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
សមត្ថកិច្ចកំពុងតាមស្រាវជ្រាវចោរមួយក្រុមដែលគាស់បន្ទប់ជួលលួចយកម៉ូតូចំនួន៤គ្រឿង!
(ស្វាយរៀង)៖ ចោរមួយក្រុម អាចមានគ្នាប្រមាណ៤ទៅ៥នាក់ បានលួចគាស់ចូលបន្ទប់ជួលមួយកន្លែង និងបានលួចយកម៉ូតូ អស់ចំនួន៤គ្រឿង បង្កការភ្ញាក់ផ្អើលម្ចាស់ម៉ូតូបានដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចមូលដ្ឋាន។សមត្ថកិច្ចកំពុងបើកការស្រាវជ្រាវករណីនេះនៅក្រុងបាវិត។នគរបាលជំនាញក្រុងបាវិត បានអោយដឹងនាព្រឹកថ្ងៃទី២៤ខែធ្នូឆ្នាំ២០២៤ថា ពិតជាមានករណីចោលួចម៉ូតូពិតមែន។
Update៖ ជប៉ុន-អាមេរិក និយាយថា ក្រុមចោរព័ត៌មានវិទ្យារបស់កូរ៉េខាងជើង បានលួចលុយចំនួន៣០០លានដុល្លារ!
ប៉ូលិសជប៉ុន និងប៉ូលិស FBI របស់សហរដ្ឋអាមេរិក កាលពី(ថ្ងៃអង្គារ ទី២៤ ខែធ្នូ)បាននិយាយថា ក្រុមចោរhacker របស់ប្រទេសកូរ៉េខាងជើង បានលួចលុយឌីជីថលគ្រីបតូ (cryptocurrency) ចំនួនជាង៣០០លានដុល្លារ ពីក្រុមហ៊ុនជួញដូរលុយគ្រីបតូ DMM Bitcoin ដែលមានមូលដ្ឋាន…
Update៖ ផ្ទុះរោងចក្រ១កន្លែង នៅប្រទេសតួកគី ស្លាប់១១នាក់និងរបួស៧នាក់!
មានករណីផ្ទុះដ៏ខ្លាំងមួយ នៅរោងចក្រគ្រឿងផ្ទុះ ក្នុងខេត្ត Balikesir ភាគពាយ័ព្យប្រទេសទួកគី កាលពីថ្ងៃអង្គារ បណ្តាលឱ្យមនុស្ស១១នាក់ស្លាប់ និង របួស៧នាក់។
Update៖ លោក ហ្សេលេនស្គី ប្រតិកម្មនិងនាយករដ្ឋមន្រ្តីស្លូវ៉ាគី ដែលមិនព្រមឈប់ប្រើឧស្ម័នរុស្ស៊ី!
លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន បានរិៈគន់នាយករដ្ឋមន្រ្តីស្លូវ៉ាគី លោក Robert Fico ដែលស្ទាក់ស្ទើរ ក្នុងការឈប់ប្រើប្រាស់ឧស្ម័នរុស្ស៊ី ។
ប្រទះឃើញស្ត្រីម្នាក់ស្លាប់ក្នុងទឹកប្រឡាយ សង្ស័យករណីឃាតកម្ម!
(ស្វាយរៀង)៖ ប្រជាពលរដ្ឋបានប្រទះឃើញស្ត្រីគរថ្លង់ម្នាក់ ដេកស្លាប់ក្នុងទឹកប្រឡាយ ដែលសមត្ថកិច្ចបានដាក់ការសង្ស័យថា ជាករណីឃាតកម្ម។
សម្តេចតេជោ អនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតឥណ្ឌា ចូលជួបនិងជម្រាបលា ក្រោយចប់អាណត្តិការងារ!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២៤នេះ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានអនុញ្ញាតឱ្យលោកស្រីបណ្ឌិត ដេវីយ៉ានី ខូប្រាហ្គេត (Devyani Khobragade) ឯកអគ្គរដ្ឋទូតឥណ្ឌា ចប់អាណត្តិការងារនៅកម្ពុជា ចូលជួបសម្តែងការគួរសម…
Update៖ អាហ្វហ្គានីស្ថាន អះអាងថាយោធាប៉ាគីស្ថានបានវាយប្រហារសម្លាប់មនុស្សជាច្រើននាក់នៅក្នុងខេត្ត Paktika!
អាហ្វហ្គានីស្ថានបានចោទប្រកាន់យោធាប៉ាគីស្ថានកាលពីថ្ងៃអង្គារ(ទី២៤ខែធ្នូ)ថាបានធ្វើការវាយប្រហារតាមអាកាសនៅក្នុងខេត្ត Paktika ភាគខាងកើតដោយបានសម្លាប់និងរបួសជនស៊ីវិលជាច្រើននាក់ “ភាគច្រើនជាជនភៀសខ្លួនមកពី Waziristan” ។