សម្ដេចតេជោ ថ្លែងថាអ៊ុយក្រែន មិនអាចយកប្រៀបលើសមរភូមិ ជាមួយរុស្ស៊ីបានទេ!

(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន បានធ្វើការប្រៀបធៀប រវាងសង្គ្រាមអ៊ុយក្រែន និងការចូលកាន់តំណែងរបស់លោកត្រាំ..។

Update៖ អ៊ីស្រាអែល ចាប់ផ្តើមរៀបចំដកទ័ពចេញពីច្រករបៀង Philadelphia!

កាលពីល្ងាចថ្ងៃអង្គារ(ទី១៤ខែមករា)សារព័ត៌មាន KAN របស់អ៊ីស្រាអែលបានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមរៀបចំសម្រាប់ការដកខ្លួនចេញពីច្រករបៀង Philadelphi តាមបណ្តោយព្រំដែនហ្គាហ្សា-អេហ្ស៊ីប ខណៈពេលដែលកំពុងរង់ចាំការបញ្ចប់កិច្ចព្រមព្រៀងផ្លាស់ប្តូរចំណាប់ខ្មាំង-អ្នកទោសដែលរំពឹងទុកច្រើន។

Update៖ មានការប៉ះទង្គិចគ្នារវាងប៉ូលីស និងកងអង្គរក្សប្រធានាធិបតី ជុំវិញដីកាចាប់ខ្លួនលោកYoon Sok Yeol!

កាលពីថ្ងៃពុធ(ទី១៥ខែមករា)មានការប៉ះទង្គិចគ្នាយ៉ាងខ្លាំង រវាងកម្លាំងប៉ូលីស និងសេវាសន្តិសុខប្រធានាធិបតីក្នុងការរារាំងការឆ្មក់ចូលចាប់ខ្លួនរបស់ប្រធានាធិបតីកូរ៉េខាងត្បូង Yoon Suk Yeol។

ព្រះមហាក្សត្រ ប្រោសព្រះរាជទាន ប្រើព្រះរាជសព្ទចំពោះសម្ដេចព្រះមហាសុមេធាធិបតី អំ លឹមហេង និងសម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក!

(ភ្នំពេញ)៖ ព្រះមហាក្សត្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យប្រោសព្រះរាជទាន ប្រើព្រះរាជសព្ទចំពោះ សម្ដេចព្រះមហាសុមេធាធិបតី អំ លឹមហេង សម្ដេចព្រះសង្ឃនាយក នៃគណៈមហានិកាយ និងសម្ដេចព្រះពោធិវ័ង្ស ណយ ច្រឹក សម្ដេចព្រះសង្ឃនាយករងទី១ នៃគណៈមហានិកាយ៕

អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវបានចាប់ខ្លួននៅព្រំដែនរុស្ស៊ី នឹងត្រូវបញ្ជូនតាមយន្តហោះមកកម្ពុជាវិញ!

(ភ្នំពេញ)៖ អតីតអ្នកឧកញ៉ា ហេង សិទ្ធី ត្រូវចាប់ខ្លួនបានហើយ នៅព្រំដែននៃប្រទេសរុស្ស៊ី កាលពីថ្ងៃទី១៤.០១.២០២៥។ ដែលនឹងត្រូវបញ្ជូនមកកាន់ប្រទេសកម្ពុជាវិញ ដើម្បីបន្តអនុវត្តន៍នីតិវិធីច្បាប់ នេះបើយោងតាម មន្ត្រីជាន់ខ្ពស់នគរបាលជាតិកម្ពុជា អះអាងប្រាប់បណ្តាញព័ត៌មាន នៅយប់ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៥..!។

Update៖ អ៊ីរ៉ង់ មិនមានផែនការដើម្បីប៉ុនប៉ង់សម្លាប់លោក ត្រាំ នោះទេ!

លោក Masoud Pezeshkian ប្រធានាធិបតីអ៊ីរ៉ង់ បាននិយាយថាអ៊ីរ៉ង់មិនដែលមានផែនការសម្លាប់លោក ដូណាល់ ត្រាំ ប្រធានាធិបតីជាប់ឆ្នោតអាមេរិកមកពីគណបក្សសាធារណរដ្ឋនោះឡើយ ដែលនេះជាការច្រានចោលការចោទប្រកាន់ពីលោក ត្រាំ និងរដ្ឋាភិបាលអាមេរិកនាពេលកន្លងមក។ ប្រភពពីសារព័ត៌មាន Reuters។ កាលពីខែវិច្ឆិកាកន្លងទៅ ក្រសួងយុត្តិធម៌អាមេរិកបានចោទប្រកាន់បុរសជាជនជាតិអ៊ីរ៉ង់ម្នាក់ ថាមានជាប់ពាក់ព័ន្ធនឹងការទទួលបញ្ជាពីកងកម្លាំងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ឱ្យធ្វើឃាតលោក…

ឧបនាយករដ្ឋមន្ដ្រី នេត សាវឿន ស្នើឲ្យក្រុមគ្រួសារនីមួយៗ គោរពច្បាប់ចរាចរណ៍ដើម្បីកាត់បន្ថយគ្រោះថ្នាក់!

(កំពង់ចាម)៖ លោកសន្ដិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្ដ្រី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ចាម បានសំណូមពរដល់ក្រុមគ្រួសារនីមួយៗត្រូវជួយដាស់តឿនសមាជិករបស់ខ្លួនទៅវិញទៅមកឲ្យចូលរួមគោរពច្បាប់ចរាចរណ៍ ពិសេសមុនធ្វើដំណើរចាកចេញពីលំនៅដ្ឋាន ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍។

Update៖ នាយករដ្ឋមន្ត្រីជប៉ុន បារម្ភយ៉ាងខ្លាំងជុំវិញការរារាំងក្រុមហ៊ុនជប៉ុន មិនឱ្យទិញក្រុមហ៊ុនផលិតដែកអាមេរិក!

លោក Shigeru Ishiba នាយករដ្ឋមន្ត្រីជប៉ុន បាននិយាយទៅកាន់លោក ចូ បៃឌិន ថា មានការព្រួយបារម្ភយ៉ាងខ្លាំងចំពោះការសម្រេចចិត្តរបស់លោកប្រធានាធីបតីអាមេរិករូបនេះក្នុងការរារាំងការទិញក្រុមហ៊ុនផលិតដែក US Steel ពីសំណាក់ក្រុមហ៊ុនជប៉ុន Nippon Steel។

Update៖ លោក Yoon និយាយថារូបគាត់ ស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យសមត្ថកិច្ច ដើម្បីបញ្ចៀសការបង្ហូរឈាម!

លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង.ព្យួរតំណែង បាននិយាយនៅថ្ងៃពុធ ទី១៥ ខែមករាថា លោកបានសម្រេចចិត្តប្រគល់ខ្លួន ឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក កាលពីខែធ្នូកន្លងទៅ ។

Update៖ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនហើយ!

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រុមអ្នកស៊ើបអង្កេត នៅកូរ៉េខាងត្បូង បានឱ្យដឹងថា ប្រធានាធិបតីព្យួរតំណែង លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ តាមដីកាតុលាការ។