Update៖ អាមេរិក ព្រមានពលរដ្ឋខ្លួនមិនឲ្យធ្វើដំណើរទៅប្រទេសវេណេហ្ស៊ុយអេឡា!

ក្រសួងការបរទេសអាមេរិកបាននិយាយកាលពីថ្ងៃអង្គារ(ទី២៧ខែឧសភា)ថាអាមេរិកបានព្រមានជនជាតិអាមេរិកមិនឲ្យធ្វើដំណើរទៅកាន់ប្រទេសវេណេហ្ស៊ុយអេឡា។ ប្រភពពីសារព័ត៌មានAANews។ នាយកដ្ឋានបានកំណត់ការជូនដំណឹងអំពីការធ្វើដំណើរខ្ពស់បំផុតរបស់ខ្លួន កម្រិតទី 4៖ កុំធ្វើដំណើរ ដោយសារហានិភ័យធ្ងន់ធ្ងរ រួមទាំងការឃុំខ្លួនខុស ការធ្វើទារុណកម្មក្នុងការឃុំឃាំង អំពើភេរវកម្ម ការចាប់ពង្រត់ ការអនុវត្តច្បាប់មិនយុត្តិធម៌ ឧក្រិដ្ឋកម្មហិង្សា ចលាចលស៊ីវិល និងការថែទាំសុខភាពមិនគ្រប់គ្រាន់។

Update៖ ភ្លៀងធ្លាក់លាយឡំជាមួយផ្គររន្ទះ ស្លាប់មនុស្ស៥នាក់និងរបួស៨០នាក់នៅទូទាំងប្រទេសប៉ាគីស្ថាន!

មន្ត្រី និងប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា ភ្លៀងធ្លាក់លាយឡំដោយព្យុះផ្គររន្ទះ បានសម្លាប់មនុស្សយ៉ាងហោចណាស់5 នាក់ និងរបួស 80 នាក់ទៀតនៅក្នុងប្រទេសប៉ាគីស្ថានកាលពីថ្ងៃអង្គារ(ទី២៧ខែឧសភា)។

Update៖ លោក Elon Musk ប្រកាសចេញពីតំណែងជាទីប្រឹក្សារបស់លោក ត្រាំ ដើម្បីទៅផ្តោតលើមុខជំនួញវិញ!

ប្រធានក្រុមហ៊ុន SpaceX និងក្រុមហ៊ុន Tesla លោក Elon Musk បានចុះចេញពីតំណែងជាទីប្រឹក្សារបស់លោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ទទួលបន្ទុកជាប្រធាន អង្គភាពប្រសិទ្ធភាពរដ្ឋាភិបាល (DOGE) ដើម្បីត្រឡប់ទៅផ្តោតលើមុខជំនួញរបស់លោកវិញ។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៨ខែដល់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៨ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៨ដល់ថ្ងៃទី៣០ខែឧសភាឆ្នាំ២០២៥

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥៤.០៥៦នាក់ ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃអង្គារ៍(ទី២៧ខែឧសភា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៧៩នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 54,056នាក់។

Update៖ រុស្ស៊ី អះអាងថាខ្លួនបានបាញ់ទម្លាក់ដ្រូនជាង២៣០០គ្រឿងដែលបាញ់ចេញពីអ៊ុយក្រែន!

រុស្ស៊ីបានអះអាងកាលពីថ្ងៃអង្គារ(ទី២៧ខែឧសភា)ថា ខ្លួនបានបាញ់ទម្លាក់ដ្រូនជាង 2,300 គ្រឿងដែលបាញ់ដោយអ៊ុយក្រែនក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះ ខណៈដែលទីក្រុងមូស្គូនិងទីក្រុងគៀវបានចោទប្រកាន់គ្នាទៅវិញទៅមកពីការវាយប្រហារតាមអាកាសទ្រង់ទ្រាយធំរយៈពេលបីយប់ជាប់គ្នា។

Update៖ ចិន ចោទបក្សកាន់អំណាចតៃវ៉ាន់ថាបានគាំទ្រអង្គការហេកឃ័រដែលប្រឆាំងនឹងខ្លួន!

រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា អាជ្ញាធរចិនបានចោទប្រកាន់គណបក្សវឌ្ឍនភាពប្រជាធិបតេយ្យ (DPP) ដែលកំពុងកាន់អំណាចរបស់តៃវ៉ាន់កាលពីថ្ងៃអង្គារ(ទី២៧ខែឧសភា)ថាបានគាំទ្រអង្គការហេកឃ័រដែលធ្វើការវាយប្រហារតាមអ៊ីនធឺណិតប្រឆាំងនឹងក្រុមហ៊ុនបច្ចេកវិទ្យានៅទីក្រុងក្វាងចូវរដ្ឋធានីនៃខេត្តក្វាងទុងរបស់ប្រទេសចិន។

Update៖ ផ្ទុះការដ្ឋានសំណង់ក្នុងទីក្រុងតូក្យូនៃប្រទេសជប៉ុន បណ្តាលឲ្យរបួស១០នាក់!

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា មនុស្ស១០នាក់បានរងរបួសកាលពីថ្ងៃអង្គារ(ទី២៧ខែឧសភា)ក្នុងការផ្ទុះនៅឯការដ្ឋានសំណង់ក្នុងទីក្រុងតូក្យូរដ្ឋធានីរបស់ប្រទេសជប៉ុន។ ប្រភពពីសារព័ត៌មានReuters។ 

Update៖ លោក Lee Jae-myung ថានឹងស្វែងរកកិច្ចប្រជុំកំពូលជាមួយលោក គីម ជុងអ៊ុនប្រសិនបើខ្លួនជាប់ឆ្នោត!

សារព័ត៌មាន Yonhap News បានរាយការណ៍ថា បេក្ខជនប្រធានាធិបតីនាំមុខគេរបស់កូរ៉េខាងត្បូងលោក Lee Jae-myung កាលពីថ្ងៃចន្ទ(ទី២៦ខែឧសភា)បាននិយាយថា លោកនឹងស្វែងរកកិច្ចប្រជុំកំពូលជាមួយមេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un ប្រសិនបើជាប់ឆ្នោត។

Update៖ ក្រុមហាម៉ាស់ យល់ព្រមសំណើពីអាមេរិកសម្រាប់បទឈប់បាញ់នៅតំបន់ហ្គាហ្សា!

ក្រុមហាម៉ាស់ បានយល់ព្រមលើសំណើរបស់លោក Steve Witkoff បេសកជនពិសេសអាមេរិកសម្រាប់បទឈប់បាញ់មួយនៅតំបន់ហ្គាហ្សា។