ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២១ខែមេសាដល់ទី២៣ខែមេសាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២១ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២១ខែមេសាដល់ថ្ងៃទី២៣ខែមេសាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

Update៖ រុស្ស៊ី អះអាងថាខ្លួនដណ្តើមបានភូមិចំនួន២ទៀតនៅភាគខាងកើតអ៊ុយក្រែន!

រុស្ស៊ី បានអះអាងកាលពីថ្ងៃសៅរ៍(ទី១៩ខែមេសា)ថាកងកម្លាំង របស់ខ្លួនបានដណ្តើមយកភូមិពីរទៀតនៅក្នុងតំបន់Donetsk ភាគខាងកើតអ៊ុយក្រែន ។ ប្រភពពីសារព័ត៌មានAljazeera។ យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិ កងកម្លាំងរុស្ស៊ីឥឡូវនេះគ្រប់គ្រងការតាំងទីលំនៅរបស់ Shevchenko នៅក្នុងតំបន់ Donetsk ។

Update៖ អាមេរិក វាយប្រហារលើក្រុមហួធី ស្លាប់៣នាក់!

ក្រុមHouthi បានប្រកាសថាមនុស្ស3 នាក់ត្រូវបានសម្លាប់ និង2 នាក់ទៀតរងរបួស នៅក្នុងការវាយប្រហារតាមអាកាសរបស់អាមេរិកកាលពីថ្ងៃសៅរ៍(ទី១៩ខែមេសា)ដែលសំដៅទៅលើខេត្ត Sanaa ភាគកណ្តាលប្រទេសយេម៉ែន។

Update៖ លោក ហ្សេលេនស្គី ចោទរុស្ស៊ីថា បានរំលោភលើបទឈប់បាញ់នៃបុណ្យEaster!

ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy កាលពីថ្ងៃអាទិត្យ(ទី២០ខែមេសា)បានចោទប្រកាន់ទីក្រុងមូស្គូថា បានរំលោភលើបទឈប់បាញ់នៃបុណ្យ Easter ឯកតោភាគី ដែលប្រកាសដោយសមភាគីរុស្ស៊ីលោក Vladimir Putinកាលពីថ្ងៃសៅរ៍។

រដ្ឋបាលស្រុកភ្នំស្រួច នឹងហៅលោកមេឃុំតាំងស្យា មកធ្វើការណែនាំនឹងអប់រំក្រោយផ្ទុះការរិះគន់ពេញបណ្តាញសង្គម!

(ភ្នំពេញ)៖ ក្រោយផ្ទុះការរិះគន់ពេញបណ្តាញសង្គម ពាក់ព័ន្ធភាពមិនប្រក្រតីរបស់លោកមេឃុំតាំងស្យា ដែលយាដៃបម្រុងនឹងវៃប្រជាពលរដ្ឋ។

សម្ដេចធិបតី នឹងអញ្ជើញសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការនូវកំពង់ផែទេសចរណ៍អន្តរជាតិក្នុងខេត្តកំពត!

(ភ្នំពេញ)៖ នៅថ្ងៃទី២១ ខែមេសា ស្អែកនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដីនៃកម្ពុជានឹងអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវកំពង់ផែទេសចរណ៍អន្តរជាតិ ខេត្តកំពត។

Update៖ អគ្គិភ័យបានឆាបឆេះគំនរសំរាមដ៏ធំមួយនៅតំបន់ភាគខាងលិចនៃប្រទេសឥណ្ឌា!

អគ្គិភ័យដ៏ធំមួយបានឆាបឆេះគំនរសំរាមមួយ ស្ថិតក្នុងទីក្រុងភាគខាងលិច Nagpur ប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍(ទី១៩ខែមេសា)។

Update៖ បាក់រលំអគារនៅទីក្រុងញូវដែល្លីនៃប្រទេសឥណ្ឌា ស្លាប់១១នាក់!

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា មនុស្សយ៉ាងហោចណាស់១១នាក់ក្នុងនោះស្រ្តីនិងកុមារ បានស្លាប់ ដោយសារអគារកម្ពស់៤ជាន់ បានបាក់រលំនៅក្នុងរដ្ឋធានីញូវដែល្លីប្រទេសឥណ្ឌាកាលពីថ្ងៃសៅរ៍(ទី១៩ខែមេសា)។

Update៖ រុស្ស៊ី-អ៊ុយក្រែន.ធ្វើការដោះដូរចំណាប់ខ្មាំង ជាង៥០០នាក់!

អ៊ុយក្រែននិងរុស្ស៊ី កាលពី(ថ្ងៃសៅរ៍ ទី១៩ ខែមេសា) បានធ្វើការដោះដូរអ្នកទោសសង្រ្គាមជាង៥០០នាក់។

Update៖ រុស្ស៊ីប្រកាសបទឈប់បាញ់ ជាមួយអ៊ុយក្រែន ក្នុងឧកាសបុណ្យ Easter!

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នៅ(ថ្ងៃទី១៩ ខែមេសា ឆ្នាំ ២០២៥) បានប្រកាសបទឈប់បាញ់នៃបុណ្យ Easter ក្នុងសង្គ្រាមជាមួយអ៊ុយក្រែន។