(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១ ខែឧសភា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជួបសំណេះសំណាលមួយមន្ត្រីរាជការ បុគ្គលិកកម្មករ និយោជិត ដែលកំពុងបម្រើការងារនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ ពិធីសំណេះ សំណាលនាព្រឹកថ្ងៃនេះធ្វើឡើងជាការអបអរសាទរខួបអនុស្សាវរីយ៍លើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ១ ឧសភា…
Author: Bo Bunthan
Update៖ វិមានក្រឹមឡាំងថា កិច្ចព្រមព្រៀងសន្តិភាពត្រូវតែធ្វើជាមួយអ៊ុយក្រែន មិនមែនជាមួយអាមេរិកទេ!
កាលពីថ្ងៃពុធ(ទី៣០ខែមេសា) វិមានក្រឹមឡាំងបាននិយាយថា កិច្ចព្រមព្រៀងសន្តិភាពលើសង្គ្រាមរុស្ស៊ី-អ៊ុយក្រែនគួរតែធ្វើជាមួយទីក្រុងគៀវ ជាជាងទីក្រុងវ៉ាស៊ីនតោន។បន្ទាប់ពីអាមេរិកបានព្រមានថាខ្លួននឹងដើរថយក្រោយជាអ្នកសម្រុះសម្រួលលើបញ្ហានេះប្រសិនបើគ្មានការរីកចំរើន។ ប្រភពពីសារព័ត៌មានAnadolu Agency។
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥២.៤០០នាក់ ខណៈសាកសពច្រើន ទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី៣០ខែមេសា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៣៥នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 52,400នាក់។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១ខែដល់ថ្ងៃទី៣ខែឧសភាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ខែឧសភាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ខែឧសភាឆ្នាំ២០២៥
Update៖ បទឈប់បាញ់នៅព្រំដែនកាស្មៀរនៅតែបន្ត ទោះបីជាមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប៉ាគីស្ថាននិងឥណ្ឌា!
បទឈប់បាញ់នៅតាមព្រំដែន Kashmir នៅតែរក្សាដដែល បើទោះជាមានភាពតានតឹងកាន់តែខ្លាំងឡើងរវាងប៉ាគីស្ថាន និងឥណ្ឌា។ បន្ទាប់ពីការវាយប្រហារដ៏សាហាវនៅ Jammu និង Kashmir កាលពីសប្តាហ៍មុន។
Update៖ ខ្មាន់កាំភ្លើង បើកការបាញ់ប្រហារនៅប្រទេសស៊ុយអែត បណ្តាលឲ្យស្លាប់៣នាក់!
កាលពីថ្ងៃអង្គារ(ទី២៩ខែមេសា) ប៉ូលីសបានបញ្ជាក់ថា ជនរងគ្រោះបីនាក់បានស្លាប់បន្ទាប់ពីការបាញ់ប្រហារនៅទីក្រុង Uppsala ដែលជាទីក្រុងធំទីបួនរបស់
Update៖ អ៊ុយក្រែន ថាកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជាមួយអាមេរិកកាន់តែល្អសម្រាប់ប្រទេសទាំងពីរ!
កាលពីថ្ងៃអង្គារ(ទី២៩ខែមេសា) ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា កិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចជាមួយអាមេរិកបានក្លាយទៅជារឹងមាំគួរឱ្យកត់សម្គាល់ហើយអាចផ្តល់ផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសទាំងពីរ។
Update៖ រុស្ស៊ី គាំទ្រចំពោះការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌ!
កាលពីថ្ងៃអង្គារ(ទី២៩ខែមេសា) រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Lavrov បាននិយាយថាលោកគាំទ្រការចាប់ផ្តើមការចរចាដោយផ្ទាល់ជាមួយអ៊ុយក្រែនដោយគ្មានលក្ខខណ្ឌជាមុន។
សម្តេចតេជោ អញ្ជើញចូលជួបសម្ដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម!
(ភ្នំពេញ)៖ កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអញ្ជើញចូលជួបសំដែងការគួរសមនិងពិភាក្សាការងារជាមួយ ឯកឧត្តម តូ ឡឹម អគ្គលេខាមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ក្នុងឱកាសសម្ដេចតេជោ…
សម្តេចធិបតី អនុញ្ញាតឲ្យប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd.ចូលជួបសម្តែងការគួរសមនិងពិភាក្សាការងារ!
(ភ្នំពេញ)៖ នៅថ្ងៃពុធ(ទី៣០ មេសា ២០២៥) សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឲ្យលោក Simon Chen ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ADATA Technology Co., Ltd.…