ពលរដ្ឋ៥ភូមិ ទទូចសុំឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺ ចាត់វិធានការចំពោះក្លិនស្អុយ ចេញពីរោងចក្រផលិតដំណាប់ស្វាយ!

(កំពង់ស្ពឺ)៖ ប្រជាពលរដ្ឋចំនួន ៥ភូមិ ក្នុងឃុំសំបូរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានទទូចសុំកិច្ចអន្តរាគមន៍ពីអាជ្ញាធរ និងមន្ទីរជំនាញពាក់ព័ន្ធខេត្តកំពង់ស្ពឺ។ ដោយថា ពួកខ្លួនបានរងផលប៉ះពាល់ ដោយសារ ជះក្លិនស្អុយ ចេញពីរោងចក្រផលិតដំណាប់ស្វាយ១កន្លែង«យីហោ សាន់ផ្លាស់អ៊ីង អ៊ិនធើណេសិនណល ឯ.ក»។

អាវុធហត្ថរាជធានីភ្នំពេញ ចុះសួរសុខទុក្ខនិងជូនអំណោយដល់គ្រួសារសមាជិក ដែលមានប្រពន្ធទើបសំរាលកូន!

(ភ្នំពេញ)៖ អង្គភាពកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជាក់ឱ្យដឹងថា នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៤។

កងកម្លាំងស៊ីរី វាយប្រហារនៅភាគខាងលិចទីក្រុងអាឡិបប៉ូ បណ្ដាលឱ្យស្លាប់ជនស៊ីវិល៣នាក់!

យោងតាមប្រភព ក្នុងស្រុកបានឱ្យដឹងថា យ៉ាងហោចណាស់ជនស៊ីវិល៣នាក់ បានស្លាប់កាលពីថ្ងៃសៅរ៍ ក្នុងនោះកុមារ២នាក់។ ដោយសារការវាយប្រហារ ដោយកងកម្លាំងរបបស៊ីរី នៅភាគខាងលិចទីក្រុងអាឡិបប៉ូ។

Update៖ អាមេរិក វាយកម្ទេច​យន្តហោះ​គ្មាន​មនុស្ស​បើកនិង​កាំជ្រួច​របស់ក្រុមហ៊ូទី នៅ​សមុទ្រ​ក្រហម!

ទីបញ្ជាការកណ្តាលអាមេរិក (CENTCOM) បាននិយាយកាលពីថ្ងៃសៅរ៍ថា៖ កងកម្លាំងរបស់ខ្លួន បានវាយប្រហារលើគោលដៅ របស់យេម៉ែន Houthi នៅសមុទ្រក្រហម។

អាកាសធាតុក្ដៅខ្លាំងពេក បណ្ដាលឱ្យបុគ្គលិកបោះឆ្នោត ឥណ្ឌាចំនួន៣៣នាក់ស្លាប់!

ក្រុមមន្ត្រី បាននិយាយកាលពីថ្ងៃអាទិត្យថា យ៉ាងហោចណាស់បុគ្គលិកបោះឆ្នោតចំនួន33 នាក់បានស្លាប់ ។ ដោយសាររលកកំដៅក្នុងដំណាក់កាលចុងក្រោយ នៃការបោះឆ្នោតទូទៅ របស់ប្រទេសឥណ្ឌា។

ដំណឹងថ្ងៃទី៣នេះ ពុំមានអ្នកឆ្លង(អូមីក្រុង)ទេ ជាសះស្បើយ០២នាក់ និងគ្មានអ្នកស្លាប់!

(ភ្នំពេញ)៖ក្រសួងសុខាភិបាល នៅថ្ងៃទី៣.០៦.២០២៤ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់លទ្ធផលនៅថ្ងៃទី២.០៦.២០២៤។ ដោយរកពុំឃើញអ្នកឆ្លងជំងឺកូវីដ១៩ប្រភេទ(អូមីក្រុង)ទេជាសះស្បើយ០២នាក់ និងគ្មានអ្នកស្លាប់។

Update៖ គ្រឿងចក្រវៀតណាម ដែលឆ្លងដែនមកកម្ពុជា ដោយពុំបានបង់ពន្ធនាំចូល ឥឡូវត្រូវចល័តចេញវិញហើយ ក្រោយបែកធ្លាយរឿង!

(ព្រៃវែង)៖ បន្ទាប់ពីឈ្មួញរត់ការនាំយកគ្រឿងចក្រវៀតណាម ឆ្លងដែនមកកម្ពុជា តាម”ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា”ដោយពុំបានបង់ពន្ធនាំចូល រួចធ្វើអាជីវកម្ម អស់ជាច្រើនថ្ងៃនោះមក…!។

សីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី៣ខែមិថុនា ឆ្នាំ២០២៤!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម បានជូនដំណឹងអំពីសីតុណ្ហភាពនៅកម្ពុជាសម្រាប់ថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៤។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ សម្ពាធទាបគ្របដណ្ដប់មកលើឈូងសមុទ្រថៃ ព្រះរាជាណាចក្រកម្ពុជា ភាគកណ្តាលនៃអាងទន្លេមេគង្គ និងសមុទ្រចិនខាងត្បូង។

ឈ្មួញវៀតណាម នាំចូលគ្រឿងចក្រវៀតណាម មកឈូសឆាយធ្វើគម្រោង”បេនស្រូវ”នៅក្បែរច្រកទ្វារព្រំដែនអន្តរជាតិកោះរកា!

(ព្រៃវែង)៖ ក្រុមគ្រឿងចក្រវៀតណាម កំពុងធ្វើអាជីវកម្ម ឈូសឆាយកាយដី ក្នុងគម្រោងសាងសង់”បេនស្រូវ”១កន្លែងត្រង់ចំណុចក្បែរ”ច្រកទ្វារព្រំដែនអន្តរជាតិកោះរកា”ស្ថិតនៅភូមិកោះរកា ឃុំកោះរកា ស្រុកពាមជរ ខេត្តព្រៃវែង ដោយពុំបានបង់ពន្ធនាំចូល។

ចិន ចុះចតយានរ៉ូបូត Chang’e6 បានដោយជោគជ័យ លើភពព្រះច័ន្ទ!

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន បានរាយការណ៍ថា យានរ៉ូបូតចិន Chang’e-6 បានចុះចតដោយជោគជ័យ នៅលើផ្ទៃរបស់ព្រះចន្ទ នាថ្ងៃអាទិត្យនេះ ។ នាឯចំហៀងម្ខាងទៀត ដែលមិនបែរមុខមករកផែនដី ដើម្បីប្រមូលយកគំរូតាងពីទីនោះ ត្រឡប់មកាន់ភពយើងវិញ។