សម្តេចតេជោ ច្រានចោលព័ត៌មានដែលថា បងប្រុសសម្តេច ទទួលមរណភាព!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នៅព្រលប់ទី២៥.០៣.២០២៥ បានចេញមកបញ្ជាក់ថា បងប្រុសរបស់សម្តេច គឺលោក ហ៊ុន សាន នៅមានជីវិតនៅឡើយទេ ហើយគ្រូពេទ្យកំពុងបន្តសង្រ្គោះនៅហ្នឹងផ្ទះរបស់គាត់។

UN ថ្លែងថា ការផ្អាកជំនួយរបស់អាមេរិក គឺនាំឲ្យឆ្លងជំងឺអេដស៍ក្នុង១ថ្ងៃៗប្រមាណ២.០០០នាក់!

ទីភ្នាក់ងារជំងឺអេដស៍របស់អង្គការសហប្រជាជាតិ (UNAIDS) បានព្រមាន កាលពីថ្ងៃចន្ទ(ទី២៤ខែមីនា)ថា ការផ្អាកជំនួយរបស់អាមេរិក អាចនាំឱ្យមានការឆ្លងមេរោគអេដស៍ថ្មី ប្រមាណ២.០០០ ករណីក្នុងមួយថ្ងៃ នៅទូទាំងពិភពលោក និងការកើនឡើងនៃការស្លាប់ដែលពាក់ព័ន្ធនឹងជំងឺនេះរហូតដល់ដប់ដង។

Update៖ កងទ័ពអ៊ីស្រាអែល ទទួលស្គាល់ថាខ្លួនបានបាញ់ប្រហារលើអគារកាកបាទក្រហមនៅតំបន់ហ្គាហ្សា!

កាលពីថ្ងៃចន្ទ (ទី២៤ខែមីនា) កងទ័ពអ៊ីស្រាអែលបានទទួលស្គាល់ថាខ្លួនបានបាញ់ប្រហារលើអគារមួយដែលជាកម្មសិទ្ធិរបស់កាកបាទក្រហមក្នុងក្រុងRafah ភាគខាងត្បូងក្រុងGaza។

សម្តេចតេជោ បង្ហាញថាពេល​នេះសម្តច កំពុង​មាន​ទុក្ខ​ធ្ងន់ ភរិយាត្រូវវះកាត់ និងបង​ប្រុស​សន្លប់​មិន​ដឹងខ្លួន​២៤ម៉ោហើយ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហោះសារនៅលើបណ្តាញសង្គម។ ដោយបញ្ជាក់ថា នៅពេលនេះសម្តេចកំពុងមានទុក្ខធ្ងន់ ដោយ​ម្ខាង​ភរិយា​ត្រូវវះកាត់ និងកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងម្ខាង​បងប្រុស​សន្លប់​មិនដឹងខ្លួន២៤ម៉ោងមកហើយ។

Update៖ ក្រុមមហ៊ុនចិនBYD កើនប្រាក់ចំណេញក្នុងត្រីមាសទី៤ រហូតដល់៧៣ភាគរយ!

ប្រាក់ចំណេញសុទ្ធក្នុងត្រីមាសទី៤ ឆ្នាំ២០២៤ របស់ក្រុមហ៊ុនផលិតអគ្គិសនីចិន BYD បានកើនឡើងដល់៧៣.១ភាគរយ រហូតដល់កំណត់ត្រា១៥ពាន់លានយ័ន (២.១ពាន់លានដុល្លារអាមេរិក) តាមរយៈការលក់ដាច់ជាងគូប្រជែងរបស់ខ្លួន។

Update៖ អាមេរិកនិងរុស្ស៊ី បន្តចរចារគ្នាជុំវិញបញ្ហាសង្គ្រាមនៅអ៊ុយក្រែន!

កាលពីថ្ងៃចន្ទ មន្ត្រីអាមេរិកនិងរុស្ស៊ីបន្តចរចារគ្នាអំពីសង្គ្រាមអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត ដោយផ្តោតជាពិសេសលើកិច្ចព្រមព្រៀងឈប់បាញ់ដាច់ដោយឡែកមួយនៅសមុទ្រខ្មៅ។

Update៖ អង្គការសហប្រជាជាតិ កាត់បន្ថយវត្តមាននៅតំបន់ហ្គាហ្សាក្រោយស្លាប់បុគ្គលិកដោយសារការវាយប្រហាររបស់អ៊ីស្រាអែល!

អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres កាលពីថ្ងៃចន្ទ(ទី២៤ខែមីនា)បានប្រកាសកាត់បន្ថយវត្តមានអង្គការសហប្រជាជាតិនៅក្នុងតំបន់ហ្គាហ្សា ដោយលើកឡើងពីការកើនឡើងនៃអំពើហិង្សារបស់អ៊ីស្រាអែល និងការកើនឡើងការគំរាមកំហែងដល់បុគ្គលិកមនុស្សធម៌ រួមទាំងការវាយប្រហារលើបរិវេណអង្គការសហប្រជាជាតិកាលពីសប្តាហ៍មុន ដែលបានសម្លាប់បុគ្គលិកអង្គការសហប្រជាជាតិ។ ប្រភពពីសារព័ត៌មានReuters។

Update៖ លោកត្រាំថា ឃាតករដែលសម្លាប់លោកJFK មិនបានធ្វើសកម្មភាពតែម្នាក់ឯងនោះទេ!

ប្រធានាធិបតីអាមេរិកលោក Donald Trump បាននិយាយថា លោកជឿលើលោក Lee Harvey Oswald ដែលត្រូវបានចោទប្រកាន់ពីបទធ្វើឃាតប្រធានាធិបតី John F. Kennedy ក្នុងឆ្នាំ 1963 មិនបានធ្វើសកម្មភាពតែម្នាក់ឯងនោះទេ។

Update៖ កូរ៉េខាងជើង​ថ្កោលទោស​អាមេរិក​និង​កូរ៉េខាងត្បូង​ ដែលធ្វើសមយុទ្ធ​យោធា​រួមគ្នា!

ប្រទេសកូរ៉េខាងជើង កាលពីថ្ងៃច័ន្ទបានរិះគន់សមយុទ្ធយោធារួមគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង.!។ ដោយកូរ៉េខាងជើង ចាត់ទុកថា នេះជា ការហាត់សមនុយក្លេអ៊ែរដែលបានគ្រោងទុកនិងបង្កហេតុ។ នេះបើយោងតាមការចេញផ្សាយដោយ Aljazeera។ 

Update៖ រដ្ឋមន្ត្រីអាមេរិកនិងអ៊ីស្រាអែល ពិភាក្សាគ្នាអំពីប្រតិបត្តិការយោធានៅតំបន់ហ្គាហ្សា!

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio បាននិយាយតាមទូរស័ព្ទជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីថ្ងៃអាទិត្យ អំពីប្រតិបត្តិការយោធារបស់អ៊ីស្រាអែល នៅតំបន់ហ្គាហ្សាស្ទ្រីប។