អគ្គនាយកដ្ឋានគយ បញ្ជាក់ពីការហាមឃាត់មុខទំនិញថៃដែលត្រូវនាំចូលមកកម្ពុជា!

(ភ្នំពេញ)៖ នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៥ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា បានធ្វើបច្ចុប្បន្នភាពនូវមុខទំនិញដែលមានប្រភពមកពីប្រទេសថៃ ដែលជាប់បម្រាមនាំចូលមកកម្ពុជាដល់បណ្តាអាជីវករ និងពាណិជ្ជករ ធុរជន និងសាធារណជននេះបើយោងតាមលិខិតជូនដំណឹងរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា។ អគ្គនាយដ្ឋានគយនិងរដ្ឋាករកម្ពុជា បានអះអាងថាទំនិញដែលជាប់បម្រាមនាំចេញពីថៃមានដូចជា បន្លែ និងផ្លែឈើ ប្រេងឥន្ធនៈ…

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់១០នាក់ទៀត!

នៅថ្ងៃពុធ(ទី១៦ខែកក្កដា) កុមារប៉ាឡេស្ទីនយ៉ាងហោចណាស់ 10 នាក់បានស្លាប់ដោយសារតែការវាយប្រហាររបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាស្ទ្រីប។ ប្រភពពីសារព័ត៌មានAljazeera។ ដោយបដិសេធការអំពាវនាវជាអន្តរជាតិឱ្យមានបទឈប់បាញ់អ៊ីស្រាអែលបាន បន្តការវាយលុកលើតំបន់ហ្គាហ្សា ចាប់តាំងពីចុងខែតុលាឆ្នាំ ២០២៣ដោយ បានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត៥៨.៥០០ នាក់ដែលភាគច្រើនជាស្ត្រីនិង កុមារ។ ការទម្លាក់គ្រាប់បែកឥតឈប់ឈរបានបំផ្លាញតំបន់ជុំវិញ ហើយនាំឱ្យមានការខ្វះខាតស្បៀងអាហារ និងការរីករាលដាលនៃជំងឺផង់ដែរ៕

Update៖ អង្គការណាតូ គំរាមដាក់ទណ្ឌកម្មលើប្រទេសប្រេស៊ីល ចិន និងឥណ្ឌា!

កាលពីថ្ងៃអង្គារ(ទី១៥ខែកក្កដា) អគ្គលេខាធិការអង្គការណាតូ លោក Mark Rutte បានព្រមានប្រទេសមួយចំនួនដូចជាប្រេស៊ីល ចិន និងឥណ្ឌាថាអាចនឹងរងការដាក់ទណ្ឌកម្ម ប្រសិនបើពួកគេរក្សាពាណិជ្ជកម្មជាមួយរុស្ស៊ី។ ប្រភពពីសារព័ត៌មានAANews។ លោក Rutte ស្ថិតនៅក្នុងទីក្រុង Washington, DC ជាកន្លែងដែលគាត់បានជួបជាមួយប្រធានាធិបតីអាមេរិក…

Update៖ ចាប់ខ្លួនមនុស្ស១២នាក់នៅប្រទេសឥណ្ឌូនេស៊ី ពីបទជួញដូរទារកទៅកាន់សិង្ហបុរី!

ប៉ូលិសក្នុងប្រទេសឥណ្ឌូណេស៊ី បានចាប់ខ្លួនមនុស្ស១២នាក់ ពីបទជួញដូរទារកជាច្រើននាក់ទៅឱ្យអ្នកទិញក្នុងប្រទេសសិង្ហបុរី។ ប្រភពពីសារព័ត៌មាន Straitstimes។ ប៉ូលិសក្នុងខេត្តជ្វាភាគខាងលិចនៃប្រទេសឥណ្ឌូណេស៊ី បានក្រុមអ្នកសារព័ត៌មានកាលពីថ្ងៃអង្គារ ទី១៥ ខែកក្កដាថាសំណុំរឿងមួយត្រូវបានបំបែក ក្រោយឪពុកម្ដាយមួយគូបានប្ដឹងទៅកាន់ ប៉ូលិសអំពីការចាប់ពង្រត់ទារក ដែលនាំទៅរកការចាប់ខ្លួនជនសង្ស័យ១២នាក់ ហើយក្នុងនោះមានម្នាក់បានសារភាពថាពួកគេពិតជាមានបំណងជួញដូរទារក ២៤នាក់។ តាមប៉ូលិសឥណ្ឌូណេស៊ី ក្នុងចំណោមទារក…

Update៖ លោកត្រាំ ហាមលោកហ្សេលេនស្គី មិនឲ្យវាយប្រហារលើទីក្រុងមូស្គូ!

កាលពីថ្ងៃអង្គារ ទី១៥ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រាប់ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី មិនត្រូវធ្វើការវាយប្រហារលើទីក្រុងមូស្គូនោះទេ។ ជាមួយគ្នានោះលោកត្រាំ ក៏បានលើកឡើងថាប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ…

Update៖ លោក Shmyhal លាលែងពីតំណែងជានាយករដ្ឋមន្រ្តីអ៊ុយក្រែន!

លោក Denys Shmyhal នាយករដ្ឋមន្រ្តីអ៊ុយក្រែន និយាយថាលោកបានដាក់លិខិតសុំលាលែងពីតំណែង ខណៈការរុះរើរដ្ឋាភិបាលអាចនឹងធ្វើឡើងក្នុងសប្តាហ៍នេះ។ ប្រភពពីសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី១៦ ខែកក្កដា ឆ្នាំ ២០២៥។ កាលពីថ្ងៃចន្ទ ប្រធានាធិបតី លោក…

Update៖ អាមេរិក កំណត់យកខែសីហា សម្រាប់កិច្ចព្រមព្រៀងនុយក្លេអ៊ែររបស់អ៊ីរ៉ង់!

សារព័ត៌មានAxios បានរាយការណ៍ថារដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio និងរដ្ឋមន្ត្រីការបរទេសមកពីប្រទេសបារាំង អាល្លឺម៉ង់ និងចក្រភពអង់គ្លេស។ បានឯកភាពគ្នានៅក្នុងកិច្ចពិភាក្សាតាមទូរស័ព្ទកាលពីថ្ងៃចន្ទ ដើម្បីកំណត់យកដំណាច់ខែសីហា ជាឱសានវាទសម្រាប់ការឈានដល់កិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មាន​Reuters។ ផ្អែកលើប្រភពពីចំនួន៣ បានឱ្យដឹងថាប្រសិនបើគ្មានកិច្ចព្រមព្រៀងឱ្យបានមុនឱសានវាទខាងលើទេ នោះប្រទេសអឺរ៉ុបទាំង៣ នឹងដាក់ទណ្ឌកម្មសេដ្ឋកិច្ច…

សម្តេចធិបតី អញ្ជើញដឹកនាំកិច្ចប្រជុំ ដើម្បីប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា!

(ភ្នំពេញ)៖ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈអភិបាលរាជធានី-ខេត្ត, ស្នងការនគរបាលរាជធានី-ខេត្ត, មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្ត ដើម្បីត្រួតពិនិត្យការអនុវត្តប្រតិបត្តិការប្រយុទ្ធប្រឆាំងបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងដាក់បទបញ្ជា សម្រាប់អនុវត្តបន្ត៕

Update៖ លោកត្រាំ នឹងយកពន្ធ១៩%លើការនាំចូលទំនិញមកពីប្រទេសឥណ្ឌូនេស៊ី!

កាលពីថ្ងៃអង្គារ (ទី១៥ ខែកក្កដា) លោក Donald Trump បាននិយាយថាអាមេរិក នឹងយកពន្ធ ១៩% លើការនាំចូលទំនិញពីឥណ្ឌូនេស៊ី។ ខណៈកិច្ចព្រមព្រៀងផ្សេងទៀតកំពុងដំណើរការ។ បន្ទាប់ពីប្រកាសកិច្ចព្រមព្រៀងចុងក្រោយបង្អស់នេះ លោក Trump បាននិយាយលើវេទិកាសង្គម Truth…

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សា ស្លាប់៦១នាក់ទៀត!

កាលពីថ្ងៃអង្គារ(ទី១៥ខែកក្កដា) មនុស្សយ៉ាងហោចណាស់៦១ នាក់ត្រូវបានសម្លាប់ក្នុងការវាយប្រហាររបស់អ៊ីស្រាអែល នៅតំបន់ហ្កាហ្សា ខណៈទីភ្នាក់ងារទទួលបន្ទុកជនភៀសខ្លួនប៉ាឡេស្ទីនរបស់អង្គការសហប្រជាជាតិ UNRWA ព្រមានថាអត្រាកង្វះអាហារូបត្ថម្ភក្នុងចំណោមកុមារកំពុងកើនឡើងក្នុងដែនដីរងការឡោមព័ទ្ធដោយអ៊ីស្រាអែលមួយនេះ។ ប្រភពវេជ្ជសាស្ត្របានប្រាប់សារព័ត៌មាន Al Jazeera ថាមនុស្សយ៉ាងហោចណាស់២៣នាក់បានស្លាប់ និងរាប់សិបនាក់ផ្សេងទៀតបានរងរបួសក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលទៅលើជំរំជនភៀសខ្លួន Shati នៅភាគខាងជើងដែនដីហ្កាហ្សាកាលពីថ្ងៃអង្គារសប្ដាហ៍នេះ ។   …

Exit mobile version