Update៖ ប្រជាជនបេឡារុស្ស ធ្វើដំណើរទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីថ្មី!

ប្រជាជនបេឡារុស្សកាលពីថ្ងៃអាទិត្យ(ទី២៦ខែមករា)បានចាប់ផ្តើមធ្វើដំណើរបោះឆ្នោតសម្រាប់ប្រធានាធិបតីរបស់ប្រទេសនេះ ដោយប្រធានាធិបតីដែលកំពុងកាន់អំណាច Alexander Lukashenko ស្វែងរកអាណត្តិទីប្រាំពីរនៅក្នុងតំណែង។

Update៖ យន្តហោះដឹកអ្នកដំណើរពីនីហ្សេរីយ៉ា ទៅអាមេរិក ជួបបញ្ហាលើអាកាស បណ្តាលឲ្យរបួស៣៨នាក់!

មន្ត្រីនីហ្សេរីយ៉ាបាននិយាយថា មនុស្ស 38 នាក់បានរងរបួស  បន្ទាប់ពីជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ United Airlines ពីប្រទេសនីហ្សេរីយ៉ា ទៅកាន់ទីក្រុងវ៉ាស៊ីនតោន ឌីស៊ី បានជួបប្រទះបញ្ហាពាក់កណ្តាលអាកាស។

Update៖ អាមេរិក និយាយថាបទឈប់បាញ់រវាងអ៊ីស្រាអែលនិងលីបង់ នឹងបន្តរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ!

អាមេរិក បានប្រកាសថាកិច្ចព្រមព្រៀងរវាងអ៊ីស្រាអែល និងលីបង់ដែលនាំឱ្យមានបទឈប់បាញ់នឹងបន្តរហូតដល់ថ្ងៃទី១៨ ខែកុម្ភៈ ក្រោយអ៉ីស្រាអែលអះអាងថា នឹងបន្តរក្សាកងទ័ពនៅភាគខាងត្បូង។

Update៖ កញ្ញា នូ មៈនេត្រអាថាណ្ណា អតីតពិធីការិនីទូរទស្សន៍CTNនិង CNCបានទទួលមរណភាព!

(ភ្នំពេញ)៖ សូមចូលរួមរំលែកទុក្ខចំពោះក្រុមគ្រួសារកញ្ញា នូ មៈនេត្រអាថាណ្ណាអតីតពិធីការិនីទូរទស្សន៍ CTNនិងCNC ដែលកញ្ញា បានទទួលមរណភាព ដោយរោគាពាធ នៅមន្ទីរពេទ្យប្រទេសថៃ កាលពីម៉ោង១១:០៦ នាទីយប់ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ ក្នុងជន្មាយុ ៣៧ឆ្នាំ។

Update៖ ប៉ាគីស្ថាន នឹងធ្វើជាម្ចាស់ផ្ទះនៃសមយុទ្ធជើងទឹកពហុជាតិនៅខែកុម្ភៈខាងមុខ!

ប្រទេសប៉ាគីស្ថាននឹងរៀបចំធ្វើសមយុទ្ធកងទ័ពជើងទឹកពហុជាតិពីរឆ្នាំនៅខែក្រោយដោយមានការចូលរួមពីប្រទេសចំនួន 60 រួមទាំងTürkiyeផងដែរ។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៧ ដល់ទី២៩ខែមករាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៧ខែមករា ឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៧ដល់ថ្ងៃទី២៩មករាឆ្នាំ២០២៥

Update៖ ក្រុមហាម៉ាស់ ដោះលែងចំណាប់ខ្មាំងអ៊ីស្រាអែល៤នាក់ ជាការដោះដូរជាមួយអ្នកទោសប៉ាឡេស្ទីន២០០នាក់!

កាលពីថ្ងៃសៅរ៍(ទី២៥ខែមករា)ភាពអបអរសាទរ បានកើតឡើងនៅប្រទេសអ៊ីស្រាអែល និងដែនដីកាន់កាប់ប៉ាឡេស្ទីនវ៉េសប៊ែង ខណៈដែលចំណាប់ខ្មាំងត្រូវបានដោះលែង ក្នុងការបន្តកិច្ចព្រមព្រៀងបទឈប់បាញ់ តំបន់ហ្កាហ្សា ។

លោក ប៊ុន ផេង ចុះពិនិត្យការបូមទឹកដើម្បីជួយសង្គ្រោះស្រូវប្រាំង ១៧២ហិកតា នៅស្រុកកណ្ដាលស្ទឹង!

(កណ្តាល)៖ លោក ប៊ុន ផេង អភិបាលរងខេត្តកណ្តាល នៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ បានដឹកនាំមន្ត្រីមន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរស្រុកកណ្តាលស្ទឹង ។

Update៖ អ៊ីស្រាអែល ហាមប្រាមប្រជាជនប៉ាឡេស្ទីនដែលភៀសខ្លួនមិនឱ្យត្រឡប់ទៅតំបន់ហ្គាហ្សាភាគខាងជើង!

កាលពីថ្ងៃសៅរ៍(ទី២៥ខែមករា)នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu បានគំរាមថា នឹងរារាំងប្រជាជនប៉ាឡេស្ទីនដែលបានភៀសខ្លួនហើយបម្រុងត្រឡប់ទៅកាន់តំបន់ Gaza ភាគខាងជើងវិញ ដោយលោកចោទប្រកាន់ថាក្រុមHamas រំលោភលើបទឈប់បាញ់ និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោស។

Update៖ អ្នកទោសប៉ាឡេស្ទីន២០០នាក់ទៀត ត្រូវបានដោះលែងដោយសារបទឈប់បាញ់នៅតំបន់ហ្គាហ្សា!

កាលពីថ្ងៃសៅរ៍ (ទី២៥ខែមករា)ក្រុមទីពីរនៃអ្នកទោសប៉ាឡេស្ទីន 200 នាក់ត្រូវបានដោះលែងក្រោមបទឈប់បាញ់នៅហ្គាហ្សា និងកិច្ចព្រមព្រៀងផ្លាស់ប្តូរអ្នកទោសរវាងក្រុមហាម៉ាស់និងអ៊ីស្រាអែល។