ធ្លាយថាឯកឧត្តម គង់ សោភ័ណ្ឌ ទទួលសំណូកចំនួន៤០.០០០ដុល្លារ ជាថ្នូរនឹងអនុញ្ញាតឱ្យកាន់កាប់ដីមេទឹក និងអាជីវកម្មរណ្ដៅដី!

(កណ្តាល)៖ ជនរងគ្រោះជាម្ចាស់ប្រាក់ បានសម្ដែងការឈឺចាប់! ដោយអះអាងថា ខ្លួនបានបង់លុយក្រោមតុ.ឱ្យឯកឧត្តម គង់ សោភ័ណ្ឌ កាលពីឯកឧត្តម កាន់តំណែងជាអភិបាលខេត្តកណ្ដាល ចំនួន៤០.០០០ដុល្លារ ជាថ្នូរនឹងអនុញ្ញាតឱ្យក្រុមហ៊ុនរបស់ខ្លួន កាន់កាប់ដី១ផ្នែក នៃ”មេទឹក”ចំនួន៣កន្លែង ក្នុងភូមិសាស្ត្រស្រុកខ្សាច់កណ្ដាល និងក្រុងអរិយក្សត្រ និងអាជីវកម្មរណ្ដៅដី..!!។

ធ្លាក់យន្តហោះ អំឡុងពេលហ្វឹកហាត់នៅ ប្រទេសថៃ ស្លាប់ប៉ូលិស៦នាក់!

ថ្ងៃទី(២៥ ខែមេសា) ប៉ូលីសថៃប្រមាណ៦នាក់ បានស្លាប់ នៅវេលាម៉ោង ប្រហែល៨ព្រឹក ក្នុងហេតុការណ៍ធ្លាក់យន្តហោះ ពេលសមយុទ្ធហ្វឹកហាត់ បេសកកម្មហោះហើរ លោតឆ័ត្រយោង នៅតំបន់សមុទ្រ ស្រុក Hua Hin ខេត្ត Prachuap…

Update៖ កប៉ាល់អាយុ៥០០ឆ្នាំ ត្រូវបានរកឃើញនៅក្រោមដីកន្លែងអភិវឌ្ឍន៍ចំណតរថយន្តនៅទីក្រុងបាសេឡូណា!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៤ខែមេសា) ក្រុមអ្នកបុរាណវិទូនៅទីក្រុងបាសេឡូណាបានប្រកាសថា ពួកគេបានរកឃើញអដ្ឋិធាតុដែលត្រូវបានថែរក្សាយ៉ាងល្អគួរឱ្យកត់សម្គាល់នៃកប៉ាល់មជ្ឈិមសម័យមួយនៅឯការដ្ឋានសំណង់មួយ ដែលជាភាពកម្រមួយនៅក្នុងប្រវត្តិសាស្រ្តដែនសមុទ្ររបស់ទីក្រុង។

Update៖ ប្រសិនបើលោក ពូ ទីនចូលរួមពិធីបុណ្យសពសម្តេចប៉ាប ហ្វ្រង់ស៊ីស នោះអ៊ីតាលីនឹងមិនចាប់ខ្លួនលោកទេ!

អ៊ីតាលីត្រូវបានរាយការណ៍ថា នឹងមិនចាប់ខ្លួនប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន នោះទេ ប្រសិនបើលោកសម្រេចចិត្តចូលរួមក្នុងពិធីបុណ្យសពរបស់សម្តេចប៉ាប ហ្វ្រង់ ស៊ីស (Pope Francis) បើទោះបីជាមានដីកាចាប់ខ្លួនរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ក៏ដោយ។

Update៖ អ៊ីស្រាអែល វាយប្រហារលើប៉ុស្តិ៍ប៉ូលិសនៅតំបន់ហ្គាហ្សា ស្លាប់២៦នាក់!

កាលពីថ្ងៃព្រហស្បតិ៍(ទី២៤ ខែមេសា) អ៊ីស្រាអែល បានវាយប្រហារលើប៉ុស្តិ៍ប៉ូលិសមួយកន្លែងក្នុងទីក្រុង Jabalia ភាគខាងជើងតំបន់ហ្គាហ្សាស្ទ្រីប និងទីតាំងដទៃទៀត បណ្តាលឲ្យជនជាតិប៉ាឡេស្ទីនស្លាប់យ៉ាងតិច២៦នាក់។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ ចិន បានបញ្ជូនអវកាសយានិក ដើម្បីទៅកាន់ស្ថានីយអវកាសរបស់ខ្លួន!

កាលថ្ងៃព្រហស្បតិ៍(ទី២៤ ខែមេសា )ចិនបានបញ្ជូនអវកាសយានិកក្រុមថ្មីទៀត ឡើងទៅកាន់ស្ថានីយអវកាសរបស់ខ្លួន។ ខណៈទីក្រុងប៉េកាំងបន្តបោះជំហានជាលំដាប់ឆ្ពោះទៅរកគោលដៅ នៃការនាំយកមនុស្សទៅដល់លើផ្ទៃរបស់ព្រះចន្ទ។

Update៖ លោកស្រី Yulia Svyrydenko ថាអ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច លើកិច្ចចរចាសន្តិភាព!

កាលពីថ្ងៃពុធ(ទី២៣ ខែមេសា) ឧបនាយករដ្ឋមន្រ្តីអ៊ុយក្រែន លោកស្រី Yulia Svyrydenko បាននិយាយថា អ៊ុយក្រែនត្រៀមខ្លួនរួចជាស្រេច ដើម្បីចរចាសន្តិភាព ប៉ុន្តែមិនដើម្បីចុះចាញ់នោះឡើយ ខណៈដែលខ្លឹមសារលម្អិតបានលេចឡើងនៅក្នុងសេចក្តីរាយការណ៍ ស្តីពីសំណើរបស់អាមេរិក សម្រាប់កិច្ចព្រមព្រៀងមួយ ដែលនឹងមើលឃើញ អ៊ុយក្រែនត្រូវលះបង់ ទឹកដីរបស់ខ្លួនស្ទើរតែទាំងអស់…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៥ខែមេសាដល់ទី២៧ខែមេសាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៥ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៥ខែមេសាដល់ថ្ងៃទី២៧ខែមេសាឆ្នាំ២០២៥

នាយករដ្ឋមន្ត្រីថៃ អញ្ជើញចាកចេញពីកម្ពុជា បន្ទាប់ពីបញ្ចប់ទស្សនកិច្ចរយៈពេល២ថ្ងៃ!

(ភ្នំពេញ)៖ លោកស្រី ផែផងថាន ស៊ីណាវ៉ាត្រ នាយករដ្ឋមន្ត្រីថៃ និងស្វាមី បានអញ្ជើញដឹកនាំគណៈប្រតិភូ ចាកចេញពីកម្ពុជាហើយ នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៥។ បន្ទាប់ពីបញ្ចប់ការបំពេញទស្សនកិច្ចផ្លូវការ រយៈពេល២ថ្ងៃនៅកម្ពុជា តាមការអញ្ជើញរបស់ សម្តេចធិបតី ហ៊ុន…

Update៖ ជំនួបអ៊ុយក្រែននិងរុស្ស៊ីនៅទីក្រុងឡុងដ៍ ត្រូវបានលុបចោល!

អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយកាលពីថ្ងៃពុធ(ទី២៣ខែមេសា)ថា មន្ត្រីមកពីអាមេរិក អឺរ៉ុប និងអ៊ុយក្រែន មិនអាចជួបនៅទីក្រុងឡុងដ៍បានទេ ដោយសារពួកគេខ្វះកិច្ចព្រមព្រៀងលើបញ្ហាសំខាន់ៗ។