អាជ្ញាធរខេត្តបាត់ដំបង ថាភាគីថៃសម្រេចបិទច្រកទ្វារព្រំដែនជាប់នឹងភូមិសាស្ត្រខេត្តបាត់ដំបងដោយឯកតោភាគី!

(បាត់ដំបង)៖ អាជ្ញាធរខេត្តបាត់ដំបង បានរាយការណ៍ថា នៅព្រឹកថ្ងៃទី២៤ ខែមិថុនា ភាគីថៃ បានសម្រេចបិទច្រកទ្វារព្រំដែនទាំងប្រាំជាប់នឹងភូមិសាស្ត្រខេត្តបាត់ដំបងទាំងស្រុង ដោយឯកតោភាគី ក្នុងនោះ មានច្រកទ្វារព្រំដែនអន្តរជាតិចំនួន២ និងច្រកទ្វារតំបន់ព្រំដែន ចំនួន៣ ។ ១-ច្រកទ្វារព្រំដែនអន្តរជាតិបានឡែម ស្រុកប៉ូណាំរ៉ង ខេត្តចន្ទបុរី…

Update៖ អ៊ីរ៉ង់ ថាមកទល់នឹងពេលនេះ ពុំទាន់មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលនោះឡើយ!

នៅ(ថ្ងៃអង្គារទី២៤ខែមិថុនា)រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បាននិយាយថា ក្នុងពេលឥលូវនេះ មិនទាន់មានកិច្ចព្រមព្រៀងបទឈប់បាញ់ជាមួយអ៊ីស្រាអែលនោះទេ។ ប្រភពពីសារព័ត៌មាន AFP។ ការលើកឡើងរបស់ប្រមុខការទូតអ៊ីរ៉ង់ ធ្វើឡើង ក្រោយប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសពីបទឈប់បាញ់មួយរវាងអ៊ីស្រាអែល…

Update៖ នាយករដ្ឋមន្ត្រីថៃ នឹងត្រូវឆ្លើយបំភ្លឺចំពោះមុខសមត្ថកិច្ចប៉ូលីស ពាក់ព័ន្ធសំឡេងសន្ទនាជាមួយសម្តេចតេជោ!

កាលពីថ្ងៃចន្ទ ទី២៣ ខែមិថុនា អគ្គស្នងការនគរបាលជាតិថៃ បាននិយាយថា ក្រុមអ្នកស៊ើបអង្កេតនឹងអញ្ជើញនាយករដ្ឋមន្ត្រីថៃ លោកស្រី Paetongtarn Shinawatra មកផ្ដល់សក្ខីកម្ម ពាក់ព័ន្ធនឹងពាក្យបណ្ដឹងដែលបានដាក់ប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។ ប្រភពពីសារព័ត៌មាន The…

Update៖ តម្លៃភាគហ៊ុនសកលបានហក់ឡើង ខណៈលោក ត្រាំ ប្រកាសបទឈប់បាញ់រវាងអ៊ីរ៉ង់-អ៊ីស្រាអែល!

តម្លៃភាគហ៊ុនសកល បានហក់ឡើង ប្រាក់ដុល្លារ បានបន្តធ្លាក់ចុះនៅថ្ងៃអង្គារសប្ដាហ៍នេះ ។ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ត្រាំ និយាយថា អ៊ីរ៉ង់ និងអ៊ីស្រាអែល បានយល់ព្រមលើបទឈប់បាញ់។ ដោយរុញតម្លៃប្រេងធ្លាក់ចុះយ៉ាងខ្លាំង ខណៈក្ដីបារម្ភពីការរំខានការផ្គត់ផ្គង់បានធ្លាក់ចុះ។ នៅលើបណ្ដាញសង្គម Truth…

Update៖ លោក ត្រាំ ប្រកាសអំពីបទឈប់បាញ់ រវាងអ៊ីស្រាអែលនិងអ៊ីរ៉ង់

លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅ(ថ្ងៃចន្ទ២៣ ខែមិថុនា) បាននិយាយថា បទឈប់បាញ់ពេញលេញ និងទាំងស្រុងមួយរវាងអ៊ីស្រាអែល និងអ៊ីរ៉ង់ នឹងត្រូវចូលជាធរមានដើម្បីបិទបញ្ចប់ជម្លោះរវាងប្រទេសទាំង២។ ប្រភពពីសារព័ត៌មាន​ Reuters។ នៅលើបណ្ដាញសង្គម Truth Social…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី២៤ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៤ដល់ថ្ងៃទី២៦ខែមិថុនាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

ប្រធានការិយាល័យអប់រំម្នាក់ ដែលទឹកកួចយកទៅបាត់កាលពីថ្ងៃអាទិត្យ ត្រូវបានរកស.ពឃើញ!

(កោះកុង)៖ អភិបាលស្រុកគិរីសាគរ បានឱ្យដឹងថា នៅថ្ងៃទី២៤.០៦.២០២៥ថា នៅវេលាម៉ោង ៦:២៥នាទីព្រឹក កម្លាំងនគរបាលប៉ុស្តិ៍ភ្ញីមាស និងកម្លាំង អធិការដ្ឋាន សហការជាមួយអាជ្ញាធរឃុំ.ភូមិ ប្រជាការពារ នឹងបងប្អូនសាច់ញាតិជនរងគ្រោះ បានស្វែងរកឃើញសពប្រធានការិយាល័យអប់រំស្រុក ឈ្មោះ ជីប សារិទ្ធ…

ពលករខ្មែរ៣៤នាក់ ទទួលបានឱកាសការងារភ្លាមៗនៅតំបន់សេដ្ឋកិច្ចពិសេសក្នុងខេត្តកោះកុង ក្រោយវិលមកកម្ពុជាវិញ!

(កោះកុង)៖ ពលករខ្មែរចំនួន៣៤នាក់ដែលទើបវិលត្រឡប់ចេញពីប្រទេសថៃ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៥។ បានទទួលឱកាសការងារនៅតំបន់សេដ្ឋកិច្ចពិសេស កោះកុង ចេជាង និងតំបន់សេដ្ឋកិច្ចពិសេស-កោះកុង ក្នុងខេត្តកោះកុងក្រោមការសម្របសម្រួលពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដែលរួមមាន ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) មន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ…

Update៖ អតីតមេបញ្ជាការដ្ឋានពិសេស នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ប្រទេសថៃ!

ឧត្តមសេនីយ៍ Sunai Praphuchanay អតីតមេបញ្ជាការនៃបញ្ជាការដ្ឋានសង្គ្រាមពិសេស នឹងក្លាយជារដ្ឋមន្ត្រីការពារជាតិថ្មីរបស់ថៃ ដើម្បីជំនួសលោក Phumtham Wechayachai។ ប្រភពពីសារព័ត៌មាន The Nation។ The Nation បញ្ជាក់ថា តំណែងរដ្ឋមន្ត្រីការពារជាតិនឹងត្រូវបានប្រគល់ឲ្យលោក Sunai…

Update៖ អ៊ីរ៉ង់ សងសឹកដោយបាញ់មីស៊ីលជាច្រើនគ្រាប់លើមូលដ្ឋានទ័ពអាមេរិកនៅប្រទេសកាតា-អ៊ីរ៉ាក់

នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ អ៊ីរ៉ង់ បានបើកការបាញ់ប្រហារដោយប្រើមីស៉ីលជាច្រើនគ្រាប់ សំដៅលើមូលដ្ឋានកងទ័ពអាមេរិក នៅប្រទេសកាតា និង អ៊ីរ៉ាក់។ ប្រភពពីសារព័ត៌មាន Reuter។ ភ្លាមៗ រដ្ឋាភិបាលកាតា បានចេញបញ្ជាក់ថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់បានដោយជោគជ័យរាល់មីស៉ីលដែលអ៊ីរ៉ង់បាញ់ចូលមកគោលដៅ មូលដ្ឋានទ័ពអាមេរិកផងដែរ៕