(ភ្នំពេញ)៖ លោក កែវ ហ៊ាង លេខាធិការក្រុមការងារបណ្ដោះអាសន្ន គណបក្សកម្លាំងជាតិខេត្តកំពត ត្រូវបានកម្លាំងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញចាប់ខ្លួន តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់តំណាងអយ្យការ ពាក់ព័ន្ធបទ ញុះញង់បង្កឲ្យមានភាពវឹកវងធ្ងន់ធ្ងរដល់សន្ដិសុខសង្គម និងប្រមាថ។ ប្រភពពីសារព័ត៌មានរបស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ។ អ្នកនាំពាក្យ នៃស្នងការដា្ឋននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី៧…
Author: Bo Bunthan
សម្តេចធិបតី អនុញ្ញាតឱ្យប្រធានក្រុមហ៊ុន VINCI និង ប្រធានក្រុមហ៊ុន SCA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអនុញ្ញាតឱ្យ លោក Nicolas NOTEBAERT នាយកប្រតិបត្តិក្រុមហ៊ុន VINCI Concessions, ប្រធានក្រុមហ៊ុន…
Update៖ កងទ័ពអ៊ីស្រាអែល បើកប្រតិបត្តិការពិសេស ដោយកំណត់គោលដៅលើភាគខាងត្បូងនៃប្រទេសលីបង់!
កាលពីថ្ងៃពុធ(ទី៩ខែកក្កដា) កងទ័ពអ៊ីស្រាអែលបាននិយាយថាខ្លួនបានចាប់ផ្តើមប្រតិបត្តិការពិសេសកំណត់គោលដៅ ទៅកាន់ភាគខាងត្បូងនៃប្រទេសលីបង់ ទោះបីជាមានកិច្ចព្រមព្រៀងបទឈប់បាញ់ក៏ដោយ។ ប្រភពពីសារព័ត៌មានAljazeera។ សេចក្តីថ្លែងការណ៍យោធាមួយបាននិយាយថា កងទ័ពមកពីកងពលធំទី 91 របស់ខ្លួនបានចាប់ផ្តើមនូវអ្វីដែលគេហៅថា ប្រតិបត្តិការពិសេសកំណត់គោលដៅ ដើម្បីរុះរើយន្តហោះចម្បាំងរបស់ហេសបូឡាហ៍ និងហេដ្ឋារចនាសម្ព័ន្ធយោធានៅក្នុងតំបន់។ កងទ័ព បាន អះអាង ថា…
ក្រសួងសុខាភិបាល រំលឹកឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះការកើនឡើងជំងឺគ្រុនឈាម!
(ភ្នំពេញ)៖ នៅថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ ក្រសួងសុខាភិបាល បានចេញសេចក្តីណែនាំ ដោយរំលឹកដល់ប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្ន ចំពោះការកើនឡើងជំងឺគ្រុនឈាម នៅក្នុងរដូវវស្សា ឆ្នាំ២០២៥។ ក្រសួងសុខាភិបាលបានលើកឡើងថា ក្នុងអំឡុងពេលរដូវវស្សានេះ ជំងឺគ្រុនឈាម មានការកើនឡើងចាប់តាំងពីចុងខែមេសា ឆ្នាំ២០២៥…
Update៖ តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនលោក Yoon Suk Yeol ម្តងទៀត!
នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា តុលាការកូរ៉េខាងត្បូង បានអនុម័តលើដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon Suk Yeol ម្តងទៀត ហើយបញ្ជូនរូបលោកទៅមន្ទីរឃុំឃាំង។ ប្រភពពីសារព័ត៌មាន AFP។ គួររំលឹកថា លោក Yoon…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៧.៦៨០នាក់ ខណៈសាកសពច្រើន ទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!
ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី៩ខែកក្កដា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន105នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 57,680នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន105នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស530នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 137.409នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…
សម្តេចធិបតី អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល!
(ភ្នំពេញ)៖ នៅព្រឹកទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់របស់រាជរដ្ឋាភិបាល។ យោងតាមរបាយការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា៖ ការកែទម្រង់ច្បាប់នៅកម្ពុជា ត្រូវបានបង្កើតឡើងរួមគ្នានឹងការកែទម្រង់យុត្តិធម៌ តាមរយៈការអនុម័តជាផ្លូវការនូវកម្មវិធី…
សម្តេចតេជោ អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលា!
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យ លោក Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលា…
Update៖ បុរសម៉ាឡេស៊ីម្នាក់ ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិ ដនមឿងនៃប្រទេសថៃ!
នៅថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់ អាយុ២៦ឆ្នាំ នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង (Don Mueang) ដែលជាប់ពាក់ព័ន្ធនឹងល្បែងអនឡាញដ៏ធំមួយឈ្មោះថា HYDRA888 និងការលាងលុយដែលមានតម្លៃជាង ១១.៥២ពាន់លានបាត។ ប្រភពពីសារព័ត៌មាន…