Update៖ អាល្លឺម៉ង់ ចោទចិនថាបានបាញ់ឡាស៊ែរលើយន្តហោះអាល្លឺម៉ង់ អំឡុងពេលប្រតិបត្តិការយោធានៅសមុទ្រក្រហម!

កាលពីថ្ងៃអង្គារ(ទី៨ខែកក្កដា) ប្រទេសអាល្លឺម៉ង់បានចោទប្រកាន់ប្រទេសចិនថាបានប្រើឡាស៊ែរសំដៅលើយន្តហោះអាល្លឺម៉ង់ដោយក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់សហភាពអឺរ៉ុបនៅសមុទ្រក្រហម។ ប្រភពពីសារព័ត៌មានAP។ ក្រសួងការបរទេសអាល្លឺម៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ X ថាយោធាចិនបានប្រើឡាស៊ែរដើម្បីកំណត់គោលដៅយន្តហោះអាល្លឺម៉ង់ដែលចូលរួមក្នុងប្រតិបត្តិការសហភាពអឺរ៉ុប ASPIDES។ ការដាក់បុគ្គលិកអាល្លឺម៉ង់ឱ្យប្រឈមមុខនឹងហានិភ័យ និងការរំខានដល់ប្រតិបត្តិការគឺមិនអាចទទួលយកបានទាំងស្រុងនោះទេ” ដោយបន្ថែមថាឯកអគ្គរដ្ឋទូតចិននៅទីក្រុងប៊ែរឡាំងត្រូវបានកោះហៅមកក្រសួងនៅថ្ងៃនេះ ដើម្បីបង្ហាញពីការតវ៉ារបស់ប្រទេសអាល្លឺម៉ង់ទាក់ទងនឹងឧប្បត្តិហេតុនេះ។ យោងតាមទស្សនាវដ្ដីអាល្លឺម៉ង់ Spiegel យន្តហោះដែលពាក់ព័ន្ធគឺជាយន្តហោះឈ្លបយកការណ៍របស់អាល្លឺម៉ង់ដែលជួលសម្រាប់បេសកកម្ម។  ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលយន្តហោះអាល្លឺម៉ង់បានចូលមកកៀកនឹងនាវាចម្បាំងរបស់ចិននៅឯឆ្នេរសមុទ្រនៃប្រទេសយេម៉ែន។ ប្រភពអាឡឺម៉ង់បានប្រាប់ទស្សនាវដ្ដីថា…

Update៖ អាមេរិក នឹងបញ្ជូនអាវុធបន្ថែម ទៀតទៅឲ្យអ៊ុយក្រែន!

កាលពីថ្ងៃចន្ទ(ទី៧ខែកក្កដា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាអាមេរិក នឹងបញ្ជូនអាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន។ ប្រភពពីសារព័ត៌មានAljazeera។ លោក Trump បានប្រាប់អ្នកយកព័ត៌មានរួមជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមានថាយើងនឹងបញ្ជូនអាវុធបន្ថែមទៀត។ លោក Trump…

ទាហានកម្ពុជា និងកម្លាំងឈុតខ្មៅថៃ តឹងសរសៃកដាក់គ្នា នៅច្រកទ្វារអន្តរជាតិអានសេះ ខេត្តព្រះវិហារ!

(ព្រះវិហារ)៖.នៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងទាហានកម្ពុជា និងកម្លាំងឈុតខ្មៅថៃ តឹងសរសៃកដាក់គ្នា នៅច្រកទ្វារអន្តរជាតិអានសេះ ក្នុងខេត្តព្រះវិហារ។ ក្រោយទាហានឈុតខ្មៅថៃ ចង់យកព្រះ២អង្គមកដាក់នៅព្រំដែន ហើយកម្លាំងទាហាន ខ្មែរយើងហាមឃាត់..!។ នៅតាមព្រំដែន និងតាមសមរភូមិជួរមុខ កម្លាំងទាហានថៃ តែងតែបង្កហេតុ…

Update៖ ចិន ព្រមានសងសឹកចំពោះការដំឡើងពន្ធគយរបស់អាមររិកនិងដៃគូរសហការ!

កាលពីថ្ងៃអង្គារ ទី៨ ខែកក្កដា ចិន បានព្រមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ចំពោះការបង្កើនភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលត្រូវនឹងចាប់ផ្ដើមអនុវត្តលើមុខទំនិញរបស់ខ្លួននៅខែសីហាខាងមុខ។ ក្នុងនោះចិន ក៏បានគំរាមចាត់វិធានការសងសឹកប្រឆាំងនឹងប្រទេសទាំងឡាយណាដែលចុះកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីកាត់ផ្ដាច់ចិន ចេញពីការផ្គត់ផ្គង់។ ប្រភពពីសារព័ត៌មាន Reuters។…

Update៖ លោក Marco Rubio នឹងបំពេញទស្សនកិច្ចនៅតំបន់អាស៊ី!

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Marco Rubio នឹងអញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសម៉ាឡេស៉ីក្នុងសប្ដាហ៍នេះ។ ដើម្បីចូលរួមក្នុងកិច្ចប្រជុំជាមួយ ប្រជាជាតិអាស៊ាន នៅក្នុងដំណើរទស្សនកិច្ចជាលើកដំបូងរបស់លោកមកកាន់តំបន់អាស៊ី ក្នុងនាមជាប្រមុខការទូតអាមេរិក នៅក្រោមពន្ធគយបដិការរបស់លោកដូណាល់ ត្រាំ លើបណ្ដាប្រទេសជាដៃគូ និងសម្ព័ន្ធមិត្ត។ ប្រភពពីសារព័ត៌មាន Reuters។ លោក…

Update៖ នារីម្នាក់ អះអាងថាសមាជិកព្រឹទ្ធសភាថៃម្នាក់ បានបៀតបៀនបំពានផ្លូវភេទលើរូបនាង!

(បាងកក)៖ កាលពីថ្ងៃអង្គារ ទី៨ ខែកក្កដា ស្រ្តីម្នាក់អាយុ ៣៩ឆ្នាំ ដែលជាទីប្រឹក្សានៃអនុគណៈកម្មធិការមួយរបស់ព្រឹទ្ធសភាថៃ បានធ្វើដំណើរទៅកាន់រដ្ឋសភាដោយចោទប្រកាន់ សមាជិកព្រឹទ្ធសភាម្នាក់ថាបានបៀតបៀនផ្លូវភេទលើរូបនាង ក្រោយអ្នកទាំង២បានហូបអាហារពេលល្ងាចជាមួយគ្នាកាលពីខែឧសភាកន្លងទៅ។ ប្រភពពីសារព័ត៌មាន Bangkok Post។ ស្ត្រីមានឈ្មោះថា Natthasinee Pinyopiyavid…

កម្ពុជាមានផ្លែឈើដែលអាចនាំចេញទៅចិនដូចជាចេក ស្វាយ មៀន ដូង និងទុរេន!

(ភ្នំពេញ)៖ កាលពីថ្ងៃទី០៨ ខែកក្កដាឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើចំនួន៥ប្រភេទដែលអាចនាំចេញទៅកាន់ប្រទេសចិន មានដូចជាចេក ស្វាយ មៀន ដូង និងទុរេន។ ឯកឧត្តម ឯកអគ្គរដ្ឋទូត…

Update៖ លោកត្រាំ ព្រមានបង្កើនសង្គ្រាមពាណិជ្ជកម្មបន្ថែមទៀត!

កាលពីថ្ងៃអង្គារ(ទី៨ខែកក្កដា) លោក Donald Trump បានប្ដេជ្ញាថានឹងបង្កើនសង្គ្រាមពាណិជ្ជកម្មរបស់លោកបន្ថែមទៀតដោយគំរាមកំហែងពន្ធអាមេរិករហូតដល់ ២០០% លើឱសថបរទេស និង៥០% លើទង់ដែង ស្របពេលមានភាពច្របូកច្របល់ជុំវិញការកែប្រែផែនការរបស់លោក។ ប៉ុន្មានម៉ោងបន្ទាប់ពីបាននិយាយថា កាលបរិច្ឆេទចុងក្រោយរបស់លោកគឺ មិនរឹងមាំ១០០% ប្រធានាធិបតីអាមេរិករូបនេះ បានប្រកាសថា គ្មានការពន្យារពេលលើសពីថ្ងៃទី១…

ម្ចាស់គ្លីនិក”មេត្តាសំណង់១២”ប្រកាសឈប់ធ្វើជាគ្រូពេទ្យអស់១ជីវិត និងបោះចោលសញ្ញាប័ត្រ ប្រសិនបើមានអ្នកខំមិន៥% ថាលោកជាគ្រូពេទ្យមិនល្អ?!

(ភ្នំពេញ)៖ លោក ហ៊ាង រតនា ម្ចាស់”មន្ទីរសម្រាកព្យាបាល មេត្តាសំណង់១២”កាលពីថ្ងៃទី០៨.០៧.២០២៥ បានបង្ហោះសារឈឺចាប់ ដ៏វែងអន្លាយក្រោយគ្លីនិក របស់លោក ត្រូវបានអាជ្ញាធរនិងមន្ត្រីជំនាញ ចុះបិទដោយសារស្លាប់ក្មេងជាអ្នកជំងឺ.!!។ លោក ហ៊ាង រតនា បានលើកឡើងយ៉ាងដូច្នេះថា”ពេលនេះគ្លីនិកមេត្តាសំណង់ 12…

ព្រះមហាក្សត្រ យាងប្រារព្ធព្រះរាជពិធីរុក្ខទិវា ៩កក្កដា នៅខេត្តកំពង់ចាម!

(កំពង់ចាម)៖ នៅព្រឹកថ្ងៃពុធ ៩ ខែកក្កដា ឆ្នាំ២០២៥ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាជាទីគោរពសក្ការៈ សព្វ ព្រះរាជ ហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ប្រារព្ធព្រះរាជពិធី រុក្ខទិវា…

Exit mobile version