Update៖ លោក Yoon និយាយថារូបគាត់ ស្ម័គ្រចិត្តប្រគល់ខ្លួនឱ្យសមត្ថកិច្ច ដើម្បីបញ្ចៀសការបង្ហូរឈាម!

លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង.ព្យួរតំណែង បាននិយាយនៅថ្ងៃពុធ ទី១៥ ខែមករាថា លោកបានសម្រេចចិត្តប្រគល់ខ្លួន ឱ្យក្រុមអ្នកស៊ើបអង្កេត ដើម្បីសួរចម្លើយជុំវិញការប៉ុនប៉ងប្រើច្បាប់អាជ្ញាសឹកមិនបានសម្រេចរបស់លោក កាលពីខែធ្នូកន្លងទៅ ។

Update៖ លោក Yoon Suk Yeol ប្រធានាធិបតីកូរ៉េខាងត្បូង ត្រូវបានចាប់ខ្លួនហើយ!

នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៥ ក្រុមអ្នកស៊ើបអង្កេត នៅកូរ៉េខាងត្បូង បានឱ្យដឹងថា ប្រធានាធិបតីព្យួរតំណែង លោក Yoon Suk Yeol ត្រូវបានចាប់ខ្លួនហើយ តាមដីកាតុលាការ។

Update៖ ភ្លើងឆេះព្រៃនៅរដ្ឋកាលីហ្វ័រញ៉ា នឹងត្រូវចំណាយអស់រាប់សិបពាន់លានដុល្លារ!

កាលពីថ្ងៃចន្ទ(ទី១៣ខែមករា) ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយថា ការកសាងទីក្រុង Los Angeles ឡើងវិញ បន្ទាប់ពីភ្លើងឆេះព្រៃដ៏សាហាវនឹងត្រូវចំណាយអស់រាប់សិបពាន់លានដុល្លារ។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្កាហ្សា ស្លាប់៦១នាក់ទៀត!

យ៉ាងហោចណាស់មានជនជាតិប៉ាឡេស្ទីន 61 នាក់ទៀតត្រូវបានសម្លាប់នៅក្នុងការវាយប្រហាររបស់អ៊ីស្រាអែលដោយឥតឈប់ឈរនៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបចាប់តាំងពីខែតុលាឆ្នាំ 2023 ដល់ 46,645 នាក់។

សូមប្រយ័ត្ន អំពីស្ថានភាពធាតុអាកាសចាប់ពីថ្ងៃទី១៥ដល់ថ្ងៃទី១៧ខែមករានឹងបន្តចុះត្រជាក់!

(ភ្នំពេញ)៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី១៥.០១.២០២៥បានជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី១៥ខែមករាឆ្នាំ២០២៥៖

Update៖ រុស្ស៊ី អះអាងថាខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ៩គ្រឿង ដែលព្យាយាមវាយប្រហារលើបំពង់បង្ហូរឧស្ម័ន!

កាលពីថ្ងៃចន្ទ (ទី១៣ ខែមករា) រុស្ស៊ីបាននិយាយថា ខ្លួនបានបាញ់ទម្លាក់ដ្រូនរបស់អ៊ុយក្រែនចំនួន ៩គ្រឿង ដែលព្យាយាមវាយប្រហារលើរចនាសម្ព័ន្ធមួយផ្នែកនៃបំពង់ TurkStream ដែលនាំឧស្ម័នរុស្ស៊ីទៅកាន់តួកគី និងអឺរ៉ុប។ ប្រភពពីសារព័ត៌មាន Reuters។

Update៖ រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក ទទួលស្គាល់ថាអាមេរិកមានផលប្រយោជន៍សន្តិសុខនៅក្នុងតំបន់អាកទិក!

កាលពីថ្ងៃចន្ទ(ទី១៣ខែមករា) លោក Lars Lokke Rasmussen រដ្ឋមន្ត្រីការបរទេសដាណឺម៉ាក បានប្រកាសថា ប្រទេសដាណឺម៉ាកទទួលស្គាល់ថាអាមេរិកមានផលប្រយោជន៍សន្តិសុខនៅក្នុងតំបន់អាកទិក ហើយត្រៀមខ្លួនជាស្រេចក្នុងការពិភាក្សាអំពីបញ្ហាទាំងនេះ ជាមួយរដ្ឋបាលដែលចូលកាន់តំណែងរបស់ប្រធានាធិបតីជាប់ឆ្នោត ដូណាល់ ត្រាំ។

Update៖ រញ្ជួយដីកម្រិត៦.៩ រ៉ិចទ័រ បានវាយប្រហារភាគខាងត្បូងប្រទេសជប៉ុន!

កាលពីថ្ងៃចន្ទ(ទី១៣ខែមករា)គ្រោះរញ្ជួយដីកម្រិត ៦.៩ រ៉ិចទ័រ បានវាយប្រហារកោះ Kyushu ភាគខាងត្បូងប្រទេសជប៉ុន ដោយបានបង្កឱ្យមានការប្រកាសអាសន្នរលកយក្សស៊ូណាមិ សម្រាប់ខេត្ត Miyazaki និង Kochi។

Update៖ ស៊ុយអែត នឹងបញ្ជូននាវាចម្បាំងទៅល្បាតនៅសមុទ្របាល់ទិករបស់អង្គការណាតូ!

កាលពីថ្ងៃចន្ទ(ទី១៣ខែមករា)ប្រទេសស៊ុយអែតបានប្រកាសពីផែនការដាក់ពង្រាយទ្រព្យសម្បត្តិយោធា រួមទាំងនាវាចម្បាំង ទៅកាន់កងល្បាតរបស់អង្គការណាតូនៅសមុទ្របាល់ទិក បន្ទាប់ពីឧប្បត្តិហេតុបំផ្លិចបំផ្លាញជាបន្តបន្ទាប់ដែលបានបង្កើនការព្រួយបារម្ភផ្នែកសន្តិសុខក្នុងតំបន់។

រឿងត្រូវធ្វើ និងមិនត្រូវធ្វើនៅពេលទៅសួរសុខទុក្ខអ្នកជាប់ឃុំ!

(ភ្នំពេញ)៖ តាមច្បាប់ស្ដីពីពន្ធនាគារជនជាប់ឃុំសំដៅដល់ជនត្រូវចោទ ឬជនជាប់ចោទ ឬពិរុទ្ធជន ឬទណ្ឌិតដែលត្រូវបានបញ្ជូនទៅឃុំខ្លួននៅក្នុងពន្ធនាគារ តាមលិខិតឃុំខ្លួនចេញដោយអាជ្ញាធរតុលាការ។ជនជាប់ឃុំត្រូវបានអនុញ្ញាតឱ្យគ្រួសារឬញាតិមិត្តមកសួរសុខទុក្ខតាមការកំណត់ លើកលែងមានការហាមឃាត់ពីអាជ្ញាធរតុលាការ។ នេះបើតាមលោកបណ្ឌិតទូចសុឃៈ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ។កន្លងមកមានសាធារជនមួយចំនួនបានស្នើសុំក្រុមព័ត៌មាន ជួយបញ្ជាក់អំពីករណីសួរសុខទុក្ខអ្នកជាប់ឃុំជាពិសេសត្រង់ចំណុចត្រូវធ្វើ ឬមិនត្រូវធ្វើ ដើម្បី ចៀសផុតពីកំហុសឆ្គងនិងម្យ៉ាងដើម្បីឱ្យសសាធារណជនផ្សេងទៀតបានដឹង ដោយសារពួកគាត់ត្រូវធ្វើដំណើរឡើងចុះ ជិតឆ្ងាយមកសួរសុខទុក្ខសាច់ញាតិក្នុងពន្ធនាគា ឬមណ្ឌលអប់រំកែប្រែ…