Update៖ តុលាការកូរ៉េខាងត្បូង ចេញដីកាចាប់ខ្លួនលោក Yoon Suk Yeol ម្តងទៀត!

នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកក្កដា តុលាការកូរ៉េខាងត្បូង បានអនុម័តលើដីកាចាប់ខ្លួនអតីតប្រធានាធិបតី លោក Yoon Suk Yeol ម្តងទៀត ហើយបញ្ជូនរូបលោកទៅមន្ទីរឃុំឃាំង។ ប្រភពពីសារព័ត៌មាន AFP។ គួររំលឹកថា លោក Yoon…

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១០ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សា បានកើនដល់៥៧.៦៨០នាក់ ខណៈសាកសពច្រើន ទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃពុធ(ទី៩ខែកក្កដា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន105នាក់បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 57,680នាក់។ ប្រភពពីសារព័ត៌មានAnadolu។ សេចក្តីថ្លែងការណ៍របស់ក្រសួងបាននិយាយថា សាកសពចំនួន105នាក់ត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យក្នុងរយៈពេល២៤ម៉ោងចុងក្រោយខណៈដែលចំនួនមនុស្ស530នាក់បានរបួសធ្វើឱ្យចំនួនអ្នករបួសសរុបកើនឡើងដល់ 137.409នៅក្នុងការវាយលុករបស់អ៊ីស្រាអែល។ ក្រសួងនិយាយថា “ជនរងគ្រោះជាច្រើននៅតែជាប់នៅក្រោមគំនរបាក់បែក…

សម្តេចធិបតី អញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្រប​ខណ្ឌ​យុទ្ធសាស្ត្រនៃកម្មវិធីកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល!

(ភ្នំពេញ)៖ នៅព្រឹកទី១០ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញប្រកាសដាក់ឱ្យអនុវត្តក្របខណ្ឌយុទ្ធសាស្ត្រ​នៃ​កម្មវិធី​កែទម្រង់របស់រាជរដ្ឋាភិបាល។ យោងតាមរបាយការណ៍របស់លោកឧបនាយករដ្ឋមន្ត្រី វង្សី វិស្សុត រដ្ឋមន្ត្រីទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី បានឱ្យដឹងថា៖ ការកែទម្រង់ច្បាប់នៅកម្ពុជា ត្រូវបានបង្កើត​ឡើង​រួមគ្នានឹងការកែទម្រង់យុត្តិធម៌ តាម​រយៈ​ការអនុម័តជាផ្លូវការនូវកម្មវិធី…

សម្តេចតេជោ អនុញ្ញាតឲ្យ ឯកអគ្គរដ្ឋទូតបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលា!

(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា នៅព្រឹកថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ បានអនុញ្ញាតឲ្យ លោក Jacques Pellet ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋបារាំង ចូលជួបសម្តែងការគួរសម និងជម្រាបលា…

Update៖ បុរសម៉ាឡេស៊ីម្នាក់ ត្រូវបានចាប់ខ្លួននៅព្រលានយន្តហោះអន្តរជាតិ ដនមឿងនៃប្រទេសថៃ!

នៅថ្ងៃពុធ ទី០៩ ខែកក្កដា ឆ្នាំ២០២៥ ប៉ូលិសអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនបុរសជនជាតិម៉ាឡេស៊ីម្នាក់ អាយុ២៦ឆ្នាំ នៅឯព្រលានយន្តហោះអន្តរជាតិ ដនមឿង (Don Mueang) ដែលជាប់ពាក់ព័ន្ធនឹងល្បែងអនឡាញដ៏ធំមួយឈ្មោះថា HYDRA888 និងការលាងលុយដែលមានតម្លៃជាង ១១.៥២ពាន់លានបាត។ ប្រភពពីសារព័ត៌មាន…

Update៖ អាល្លឺម៉ង់ ចោទចិនថាបានបាញ់ឡាស៊ែរលើយន្តហោះអាល្លឺម៉ង់ អំឡុងពេលប្រតិបត្តិការយោធានៅសមុទ្រក្រហម!

កាលពីថ្ងៃអង្គារ(ទី៨ខែកក្កដា) ប្រទេសអាល្លឺម៉ង់បានចោទប្រកាន់ប្រទេសចិនថាបានប្រើឡាស៊ែរសំដៅលើយន្តហោះអាល្លឺម៉ង់ដោយក្នុងអំឡុងពេលប្រតិបត្តិការយោធារបស់សហភាពអឺរ៉ុបនៅសមុទ្រក្រហម។ ប្រភពពីសារព័ត៌មានAP។ ក្រសួងការបរទេសអាល្លឺម៉ង់បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយដែលបានបង្ហោះនៅលើ X ថាយោធាចិនបានប្រើឡាស៊ែរដើម្បីកំណត់គោលដៅយន្តហោះអាល្លឺម៉ង់ដែលចូលរួមក្នុងប្រតិបត្តិការសហភាពអឺរ៉ុប ASPIDES។ ការដាក់បុគ្គលិកអាល្លឺម៉ង់ឱ្យប្រឈមមុខនឹងហានិភ័យ និងការរំខានដល់ប្រតិបត្តិការគឺមិនអាចទទួលយកបានទាំងស្រុងនោះទេ” ដោយបន្ថែមថាឯកអគ្គរដ្ឋទូតចិននៅទីក្រុងប៊ែរឡាំងត្រូវបានកោះហៅមកក្រសួងនៅថ្ងៃនេះ ដើម្បីបង្ហាញពីការតវ៉ារបស់ប្រទេសអាល្លឺម៉ង់ទាក់ទងនឹងឧប្បត្តិហេតុនេះ។ យោងតាមទស្សនាវដ្ដីអាល្លឺម៉ង់ Spiegel យន្តហោះដែលពាក់ព័ន្ធគឺជាយន្តហោះឈ្លបយកការណ៍របស់អាល្លឺម៉ង់ដែលជួលសម្រាប់បេសកកម្ម។  ឧបទ្ទវហេតុនេះបានកើតឡើងនៅពេលដែលយន្តហោះអាល្លឺម៉ង់បានចូលមកកៀកនឹងនាវាចម្បាំងរបស់ចិននៅឯឆ្នេរសមុទ្រនៃប្រទេសយេម៉ែន។ ប្រភពអាឡឺម៉ង់បានប្រាប់ទស្សនាវដ្ដីថា…

Update៖ អាមេរិក នឹងបញ្ជូនអាវុធបន្ថែម ទៀតទៅឲ្យអ៊ុយក្រែន!

កាលពីថ្ងៃចន្ទ(ទី៧ខែកក្កដា) ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាអាមេរិក នឹងបញ្ជូនអាវុធបន្ថែមទៀតទៅកាន់អ៊ុយក្រែន។ ប្រភពពីសារព័ត៌មានAljazeera។ លោក Trump បានប្រាប់អ្នកយកព័ត៌មានរួមជាមួយនឹងនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu នៅសេតវិមានថាយើងនឹងបញ្ជូនអាវុធបន្ថែមទៀត។ លោក Trump…

ទាហានកម្ពុជា និងកម្លាំងឈុតខ្មៅថៃ តឹងសរសៃកដាក់គ្នា នៅច្រកទ្វារអន្តរជាតិអានសេះ ខេត្តព្រះវិហារ!

(ព្រះវិហារ)៖.នៅវេលាម៉ោងជាង៩ព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងទាហានកម្ពុជា និងកម្លាំងឈុតខ្មៅថៃ តឹងសរសៃកដាក់គ្នា នៅច្រកទ្វារអន្តរជាតិអានសេះ ក្នុងខេត្តព្រះវិហារ។ ក្រោយទាហានឈុតខ្មៅថៃ ចង់យកព្រះ២អង្គមកដាក់នៅព្រំដែន ហើយកម្លាំងទាហាន ខ្មែរយើងហាមឃាត់..!។ នៅតាមព្រំដែន និងតាមសមរភូមិជួរមុខ កម្លាំងទាហានថៃ តែងតែបង្កហេតុ…

Update៖ ចិន ព្រមានសងសឹកចំពោះការដំឡើងពន្ធគយរបស់អាមររិកនិងដៃគូរសហការ!

កាលពីថ្ងៃអង្គារ ទី៨ ខែកក្កដា ចិន បានព្រមានលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ចំពោះការបង្កើនភាពតានតឹងផ្នែកពាណិជ្ជកម្ម ដែលត្រូវនឹងចាប់ផ្ដើមអនុវត្តលើមុខទំនិញរបស់ខ្លួននៅខែសីហាខាងមុខ។ ក្នុងនោះចិន ក៏បានគំរាមចាត់វិធានការសងសឹកប្រឆាំងនឹងប្រទេសទាំងឡាយណាដែលចុះកិច្ចព្រមព្រៀងជាមួយអាមេរិក ដើម្បីកាត់ផ្ដាច់ចិន ចេញពីការផ្គត់ផ្គង់។ ប្រភពពីសារព័ត៌មាន Reuters។…