នៅថ្ងៃអង្គារទី១ ខែកក្កដានេះ តុលាការធម្មនុញ្ញថៃ បានសម្រេចព្យួរតំណែងលោកស្រី Paetongtarn Shinawatra ពីនាយករដ្ឋមន្ត្រី ជុំវិញបែកធ្លាយកិច្ចសន្ទនា តាមទូរស័ព្ទជាមួយប្រធានព្រឹទ្ធសភាកម្ពុជាសម្ដេចតេជោ ហ៊ុន សែន។ ប្រភពពីThe Nation។ តុលាការធម្មនុញ្ញថៃ ទទួលយកញត្តិមួយពីសមាជិកព្រឹទ្ធសភា៣៦រូប ដែលបានចោទប្រកាន់លោកស្រីថា…
Author: Bo Bunthan
Update៖ អ៊ីស្រាអែល ទម្លាក់គ្រាប់បែកទូទាំងតំបន់ហ្កាហ្សា ស្លាប់ជនជាតិប៉ាឡេស្ទីន ៩៥នាក់!
កងទ័ពអ៊ីស្រាអែល បានទម្លាក់គ្រាប់បែកលើតំបន់ជាច្រើននៅទូទាំងតំបន់ហ្កាហ្សាស្ទ្រីបដោយបានសម្លាប់ប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់៩៥នាក់ ក្នុងនោះរួមទាំងអ្នកស្វែងរកជំនួយ និងក្រុមគ្រួសារដែលជ្រកកោនក្នុងសាលារៀន ព្រមទាំងបណ្ដាលឲ្យមនុស្សជាច្រើននាក់ទៀតរងរបួស។ ក្នុងការវាយប្រហារកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ មានជនរងគ្រោះ៦២នាក់ក្នុងក្រុងហ្កាហ្សា និងភាគខាងជើងនៃដែនដីនេះ។ កងទ័ពជើងទឹកអ៊ីស្រាអែលបានវាយលុកលើហាងកាហ្វេមួយកន្លែងនៅមាត់សមុទ្រក្នុងទីក្រុង ហ្កាហ្សា ជាទីដែលយោធាបានបង្កើនការវាយប្រហារយ៉ាងខ្លាំង ដោយបានសម្លាប់មនុស្សជាង ៣០ នាក់ និងរាប់សិបនាក់ទៀតរងរបួស។ ក្នុងចំណោមអ្នកស្លាប់មានស្ត្រី…
Update៖ ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន ថាអាមេរិកនឹងបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយប្រទេសកាណាដា!
កាលពីថ្ងៃចន្ទ (ទី៣០ ខែមិថុនា) ទីប្រឹក្សាសេដ្ឋកិច្ចរបស់សេតវិមាន លោក Kevin Hassett បាននិយាយថា អាមេរិកនឹងបន្តកិច្ចចរចាពាណិជ្ជកម្មជាមួយកាណាដាបន្ទាប់ពីទីក្រុងអូតាវ៉ា បានលុបចោលពន្ធលើសេវាកម្មឌីជីថលរបស់ខ្លួនដោយផ្តោតលើក្រុមហ៊ុនបច្ចេកវិទ្យារបស់អាមេរិក។ នៅពេលត្រូវសាកសួរអំពីការចាប់ផ្តើមកិច្ចពិភាក្សាឡើងវិញ លោក Hassett បាននិយាយលើប៉ុស្តិ៍ទូរទស្សន៍ Fox News…
គណ:ប្រតិភូសភាអារ៉ាប៊ីសាអូឌីត អញ្ជើញបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា!
(ភ្នំពេញ)៖ គណៈប្រតិភូជាន់ខ្ពស់សភាអារ៉ាប៊ីសាអូឌីត ដឹកនាំដោយឯកឧត្តមបណ្ឌិត អាប់ឌុលឡា ប៊ីន ម៉ូហាម៉េដ ប៊ីន ស៊ីប្រាហ៊ីម អាល-សេក្ខ (Abdullah bin Mohammed bin Ibrahim AI-Sheikh) ប្រធានសភាអារ៉ាប៊ីសាអូឌីត…
សម្ដេចធិបតី អំពាវនាវដល់ពលរដ្ឋខ្មែរ និងថៃ សូមយោគយល់ចំពោះស្ថានភាពព្រំដែនកម្ពុជា-ថៃ!
(ភ្នំពេញ)៖ ថ្លែងក្នុងពីធីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ នៅព្រឹកទី១ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបន្តអំពាវនាវដល់ពលរដ្ឋខ្មែរ…
សម្តេចធិបតី អញ្ជើញប្រារព្ធទិវាមច្ឆជាតិដោយបានលែងកូនត្រី ១.៥លានក្បាល!
(តាកែវ)៖ នៅព្រឹកថ្ងៃអង្គារ ទី១ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា អញ្ជើញជាអធិបតីប្រារព្ធទិវាមច្ឆជាតិ និងលែងកូនត្រីប្រមាណ ១.៥លានក្បាល ចូលបឹងទន្លេបាទី ស្ថិតក្នុងភូមិថ្នល់ទក្សិណ ឃុំក្រាំងធ្នង់ ស្រុកបាទី…
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១ខែកក្កដាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១ដល់ថ្ងៃទី៣ខែកក្កដាឆ្នាំ២០២៥ ១-តំបន់វាលទំនាប៖ -សីតុណ្ហភាពមធ្យមអប្បបរមា២០°C…
Update៖ អ៊ីរ៉ង់ ថាអាមេរិកក្បត់ការទូតដោយគាំទ្រឲ្យអ៊ីស្រាអែលវាយប្រហារមកលើប្រទេសខ្លួន!
នៅថ្ងៃចន្ទ(ទី៣០ខែមិថុនា) ក្រសួងការបរទេសអ៊ីរ៉ង់ ចោទប្រកាន់អាមេរិក ថាបានក្បត់ការទូតតាមរយៈការគាំទ្រឲ្យអ៊ីស្រាអែលវាយប្រហារលើខ្លួន ដែលជាទង្វើមួយគំរាមកំហែងដល់អនាគតនៃកិច្ចចរចានុយក្លេអ៊ែរ។ ប្រភពពីសារព័ត៌មានស៊ីនហួរ។ ថ្លែងក្នុងសន្និសីទសារព័ត៌មានអ្នកនាំពាក្យក្រសួងការបរទេស លោក Esmaeil Baghaei អះអាងថាអាមេរិកបានគាំទ្រឲ្យអ៊ីស្រាអែលវាយប្រហារ ត្រឹមតែពីរថ្ងៃមុនពេលកិច្ចចរចានុយក្លេអ៊ែរជុំទីប្រាំមួយដែលបានគ្រោងទុក។ លោកសង្កត់ធ្ងន់ថា ទង្វើនេះនឹងប៉ះពាល់ដល់ការបន្តនៃកិច្ចចរចាហើយបានច្រានចោលការចោទប្រកាន់របស់អាមេរិកដែលថា អ៊ីរ៉ង់មិនមានស្មោះត្រង់ចំពោះកិច្ចចរចានោះទេ៕
Update៖ អ៊ីរ៉ង់ ស្នើឱ្យUNទទួលស្គាល់ថាអាមេរិកនិងអ៊ីស្រាអែលជាអ្នកចាប់ផ្ដើមសង្រ្គាមឈ្លានពានប្រឆាំងនិងអ៊ីរ៉ង់!
កាលពីថ្ងៃអាទិត្យ(ទី២៩ ខែមិថុនា) រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araghchi បានអំពាវនាវឱ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ UNSC ទទួលស្គាល់ថាអាមេរិក និងអ៊ីស្រាអែលជាអ្នកចាប់ផ្ដើមសង្រ្គាមឈ្លានពានប្រឆាំងនិងអ៊ីរ៉ង់។ ប្រភពពីសារព័ត៌មានចិន Xinhua។
Update៖ ក្រុមហ៊ុនMeta កំពុងរៃអង្គាសប្រាក់ ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI)នៅអាមេរិក!
ក្រុមហ៊ុន Meta Platforms ត្រូវបានគេរាយការណ៍ថា កំពុងរៃអង្គាសប្រាក់ ២៩ពាន់លានដុល្លារពីក្រុមហ៊ុនមូលធនឯកជន ដើម្បីសាងសង់មជ្ឈមណ្ឌលទិន្នន័យបញ្ញាសិប្បនិម្មិត (AI)នៅអាមេរិក។