កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា ចំនួនអ្នកស្លាប់ដោយសារគ្រោះទឹកជំនន់ នៅរដ្ឋ Texasរបស់អាមេរិក បានកើនដល់១០០នាក់ជាងហើយ ស្របពេលដែលក្រុមអ្នកជួយសង្រ្គោះ បន្តខិតខំស្វែងរកមនុស្សដែលបានបាត់ខ្លួន។ ប្រភពពីសារព័ត៌មាន AFP។ ករណីអ្នកបាត់បង់ជីវិតសរុបយ៉ាងហោច១០៤ករណី ដែលពាក់ព័ន្ធជាមួយទឹកជំនន់ ត្រូវបានរាយការណ៍នៅពាសពេញភាគកណ្តាល រដ្ឋ Texas។…
Author: Bo Bunthan
Update៖ ប្រធានាធិបតីអ៊ីរ៉ង់ ថាអ៊ីស្រាអែលចង់ធ្វើឃាតរូបលោកប៉ុន្តែមិនបានសម្រេច!
កាលពីថ្ងៃចន្ទ ទី៧ ខែកក្កដា ប្រធានាធិបតីអ៊ីរ៉ង់ លោក Masoud Pezeshkian បាននិយាយថា អ៊ីស្រាអែលធ្វើសង្រ្គាមរយៈពេល១២ថ្ងៃជាមួយអ៊ីរ៉ង់គឺចង់ធ្វើឃាតរូបលោក។ ប្រភពពីសារព័ត៌មាន AFP។ ឆ្លើយតបចំពោះលោក Tucker Carlson ជាអ្នកព័ត៌មានអាមេរិកល្បីឈ្មោះម្នាក់ ដែលបានសួរថា…
Update៖ នាយករដ្ឋមន្រ្តីស្តីទីថៃ និយាយថាលោកចង់បានកិច្ចព្រមព្រៀងពន្ធគយល្អមួយជាមួយអាមេរិក!
នៅថ្ងៃអង្គារ ទី៨ ខែកក្កដា នាយករដ្ឋមន្រ្តីស្តីទីថៃ លោក Phumtham Wechayachai បាននិយាយថាលោកចង់បានកិច្ចព្រមព្រៀងប្រសើរមួយ ក្រោយការគំរាមយកពន្ធពីអាមេរិក នៅ៣៦ភាគរយដដែលពោលគឺគ្មានការថយចុះ។ ប្រភពពីសារព័ត៌មាន AFP។ បន្ទាប់ពីខិតខំប្រឹងប្រែងចរចាយ៉ាងខ្លាំងអស់រយៈពេលជាច្រើនខែ ដើម្បីស្វែងរកកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយទីក្រុងវ៉ាស៉ីនតោន មុនថ្ងៃកំណត់ ៩…
Update៖ អ៊ីរ៉ង់ ថាខ្លួនមានសមត្ថភាពអាចវាយប្រហារលើអ៊ីស្រាអែល រាល់ថ្ងៃរយៈពេល២ឆ្នាំក៏បាន!
កាលពីថ្ងៃចន្ទ(ទី៧ខែកក្កដា) ទីប្រឹក្សានៃកងឆ្មាំបដិវត្តន៍អ៊ីស្លាម (IRGC) អះអាងថាអ៊ីរ៉ង់ នៅតែមានសមត្ថភាពយោធាគ្រប់គ្រាន់ ដើម្បីវាយប្រហារអ៊ីស្រាអែលរៀងរាល់ថ្ងៃរយៈពេលពីរឆ្នាំ។ ប្រភពពីសារព័ត៌មាន Reuters ។ ឧត្តមសេនីយ Ebrahim Jabbari បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន Mehr ថាបច្ចុប្បន្ននេះ ឃ្លាំងមីស៊ីលក្រោមដី…
ក្រសួងមុខងារសាធារណៈ រកឃើញប្រាក់បៀវត្សដែលបើកលើស ប្រមាណជា១០លានដុល្លារ!
(ភ្នំពេញ)៖ យោងសេចក្តីជូនដំណឹងរបស់អង្គភាពប្រឆាំងអំពើពុករលួយ(ACU)នៅថ្ងៃទី០៧.០៧.២០២៥។ បានឱ្យដឹងថា ក្រសួងមុខងារសាធារណៈ រកឃើញប្រាក់បៀវត្ស ដែលបើកលើស ប្រមាណ៤៣ពាន់លានរៀល(ប្រមាណជា១០លានដុល្លារ)។ ប្រាក់បៀវត្សបើកលើសទាំងនេះ មានមូលហេតុមកពី ពេលបើកប្រាក់បៀវត្សពេលស្ថិតនៅក្នុងភាពទំនេរគ្មានបៀវត្ស, ការចូលនិវត្តន៍មុនកាលកំណត់, ការលុបឈ្មោះដោយមរណភាព, ការបញ្ចប់មុខតំណែង, ការលាឈប់ពីក្របខណ្ឌ, មន្ត្រីជាប់កិច្ចសន្យាទើបប្រឡងជាប់ក្របខណ្ឌរដ្ឋ, ការទទួលប្រាក់បៀវត្សរដ្ឋ…
Update៖ អឺរ៉ុបនិយាយថាមិនមានភស្តុតាងណាមួយដែលអាចបញ្ជាក់អំពីក្រុមហាម៉ាស់ លួចជំនួយនៅតំបន់ហ្គាហ្សានោះឡើយ!
កាលពីថ្ងៃចន្ទ(ទី៧ខែកក្កដា) គណៈកម្មការអឺរ៉ុប បាននិយាយថា ខ្លួនមិនមានភស្តុតាងណាមួយដែលថា ក្រុមហាម៉ាស់ លួចជំនួយមនុស្សធម៌នៅក្នុងតំបន់ហ្គាហ្សានោះទេ។ ប្រភពពីសារព័ត៌មាន AFP។ ថ្លែងនៅក្នុងសន្និសីទកាសែតពាក់កណ្តាលអធ្រាត្រ អ្នកនាំពាក្យគណៈកម្មាការ Eva Hrncirova បានឆ្លើយតបទៅនឹងសំណួរទាក់ទងនឹងការចោទប្រកាន់ថាក្រុមប៉ាឡេស្ទីនកំពុងបង្វែរជំនួយដែលមានបំណងសម្រាប់ជនស៊ីវិល។យើងមិនមានរបាយការណ៍ណាមួយពីក្រុមហាម៉ាសបានលួចជំនួយនោះទេ។ លោក Hrncirova បានបន្ថែមថាជាក់ស្តែង…
កម្ពុជា ចង់ឱ្យគ្រប់សាលារៀនទាំងអស់មានបំពាក់ឧបករណ៍ សិក្សារៀនសូត្រទំនើបៗ!
(ភ្នំពេញ)៖ ថ្លែងក្នុងឱកាសសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំ សង្កាត់វាំងចាស់ ក្រុងឧដុង្គម៉ែជ័យ ខេត្តកំពង់ស្ពឺ នៅព្រឹកទី៨ ខែកក្កដា ឆ្នាំ២០២៥។ សម្តេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គោលដៅរបស់រាជរដ្ឋាភិបាលគឺចង់ឱ្យគ្រប់សាលារៀនទាំងអស់មានបំពាក់ឧបករណ៍សិក្សារៀនសូត្រទំនើបៗ ដើម្បីបង្កើនប្រសិទ្ធភាពសិក្សារបស់សិស្ស ខណៈបច្ចុប្បន្នសាលារៀនភាគច្រើនគឺមានបំពាក់សម្ភារៈសិក្សាទំនើបរួច និងមានការច្នៃប្រឌិតរួចហើយ៕
សម្តេចធិបតី អញ្ជើញសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំ ដែលជាអំណោយសម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅខេត្តកំពង់ស្ពឺ!
(កំពង់ស្ពឺ)៖ នៅព្រឹកទី៨ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញសម្ពោធសមិទ្ធផលក្នុងវិស័យអប់រំ មានដូចជាអគារសិក្សា អគារទីចាត់ការ និងអគារស្នាក់ នៅតាមសាលានានាទូទាំងខេត្តកំពង់ស្ពឺ សរុបចំនួន ១១ខ្នង ស្មើនឹង…
Update៖ លោក ត្រាំ ប្រកាសការដំឡើងពន្ធចន្លោះពី២៥ទៅ៤០% លើប្រទេសចំនួន១៤!
លោក Donald Trump ប្រធានាធិបតីអាមេរិក បាននិយាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះនៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមថា ការដំឡើងពន្ធ២៥ ភាគរយនឹងត្រូវដាក់លើការនាំចូលពីប្រទេសជប៉ុន និងសាធារណរដ្ឋកូរ៉េខាងត្បូង ចាប់ពីថ្ងៃទី០១ ខែសីហាតទៅ។ នៅក្នុងលិខិតរបស់លោក ដែលបានផ្ញើទៅកាន់មេដឹកនាំនៃប្រទេសទាំងពីរ លោក Trump បាននិយាយថា ការដំឡើងពន្ធថ្មីនេះ…
សម្ដេចធិបតី អបអរសាទរខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក!
(ភ្នំពេញ)៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ផ្ញើសារអបអរសាទរខួបលើកទី៨ នៃការដាក់បញ្ចូលតំបន់ប្រាសាទសំបូរព្រៃគុក ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក (៨ កក្កដា ២០១៧ ~ ៨ កក្កដា ២០២៥)។ តំបន់ប្រាសាទសំបូរព្រៃគុកគឺជាទីតាំងអតីតរាជធានីខ្មែរសម័យចេនឡា…