Update៖ រុស្ស៊ី ប្រើដ្រូនបាញ់ស្រោចមកលើអ៊ុយក្រែន បណ្ដាលឲ្យរបួស២៣នាក់!

ព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា អាជ្ញាធរអ៊ុយក្រែន បានឱ្យដឹងថា រុស្ស៊ីបានប្រើដ្រូនបាញ់ស្រោចមកលើរដ្ឋធានីកៀវពេញមួយយប់ បណ្តាលឱ្យមនុស្សយ៉ាងហោច២៣នាក់របួស ខូចខាតហេដ្ឋារចនាសម្ព័ន្ធផ្លូវរថភ្លើង ហើយធ្វើឱ្យអគារនិងយានជំនិះរងការឆាបឆេះពាសពេញទីក្រុង។ ប្រភពពីសារព័ត៌មាន Reuters។ ក្រោយការបន្លឺសំឡេងស៉ីរ៉ែនប្រកាសអាសន្ន អំពីការវាយប្រហារតាមផ្លូវអាកាស អស់រយៈពេលប្រមាណ៨ម៉ោង ហើយបញ្ចប់ទៅវិញ នៅម៉ោង៥ទាបភ្លឺ…

Update៖ អាមេរិក ដាក់ទណ្ឌកម្មបន្ថែមលើពាណិជ្ជកម្មប្រេងរបស់អ៊ីរ៉ង់!

កាលពីថ្ងៃព្រហស្បតិ៍(ទី០៣ ខែកក្កដា) ក្រសួងរតនាគារអាមេរិក បាននិយាយថាទីក្រុងវ៉ាស៊ីនតោនបានដាក់ទណ្ឌកម្មថ្មីបន្ថែមទៀតប្រឆាំងនឹងបណ្តាញអង្គភាព ដែលរត់ពន្ធប្រេងអ៊ីរ៉ង់ ក្លែងជាប្រេងអ៊ីរ៉ាក់ និងទៅលើស្ថាប័នហិរញ្ញវត្ថុ ដែលគ្រប់គ្រងដោយក្រុមសកម្មប្រយុទ្ធហេសបូឡារបស់លីបង់។ ក្រសួងរតនាគារលើកឡើងថា បណ្តាញក្រុមហ៊ុនដែលគ្រប់គ្រងដោយជនជាតិអ៊ីរ៉ាក់-អង់គ្លេស ឈ្មោះ Salim Ahmed Said បាននឹងកំពុងទិញ និងដឹកជញ្ជូនប្រេងអ៊ីរ៉ង់…

Update៖ លិចកប៉ាល់នៅច្រកសមុទ្របាលីនៃប្រទេសឥណ្ឌូណេស៊ី ស្លាប់៦នាក់និងបាត់ខ្លួន២៤នាក់!

មនុស្ស៦នាក់បានស្លាប់ និង២៤នាក់ទៀតបាត់ខ្លួន ខណៈដែល៣៥នាក់ផ្សេងទៀតបានរួចជីវិត បន្ទាប់ពីកប៉ាល់ដឹកអ្នកដំណើរមួយគ្រឿងបានលិចនៅក្នុងច្រកសមុទ្របាលី (Bali Strait) របស់ប្រទេសឥណ្ឌូណេស៊ី កាលពីយប់ថ្ងៃពុធ។ ប្រភពពីសារព័ត៌មាន Xinhua។ ប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះ ត្រូវបានផ្អាកជាបណ្ដោះអាសន្នកាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយសារតែពេលយប់។ ហើយនឹងបន្តឡើងវិញនៅថ្ងៃសុក្រ។ ជនរងគ្រោះទាំងអស់ដែលត្រូវបានរកឃើញ…

Update៖ អ៊ុយក្រែន ថាដែនអាកាសរបស់ខ្លួននឹងមានហានិភ័យខ្ពស់ប្រសិនបើមិនទទួលបានប្រព័ន្ធការពារ!

កាលពីថ្ងៃព្រហស្បតិ៍(ទី៣ ខែកក្កដា) ប្រមុខបញ្ជាការជាន់ខ្ពស់មួយរូប បាននិយាយថាការស្លាប់របស់អាកាសយានិកយន្តហោះចម្បាំង F-16 របស់អ៊ុយក្រែន ក្នុងការប្រយុទ្ធជាមួយដ្រូនរបស់រុស្ស៊ីបង្ហាញថា យុទ្ធសាស្ត្រដែនអាកាសរបស់ទីក្រុងគីវ នឹងមានហានិភ័យខ្ពស់កាន់តែខ្លាំងឡើង ប្រសិនបើខ្លួនមិនអាចទទួលបានប្រព័ន្ធការពារដែនអាកាសថ្មីៗទេនោះ។ មនុស្សរាប់សិបនាក់ត្រូវបានសម្លាប់ក្នុងអំឡុងពេលការវាយប្រហារតាមអាកាសរបស់រុស្ស៊ី កាន់តែកម្រោលលើក្រុងនានារបស់អ៊ុយក្រែននៅប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្នុងសកម្មភាពមួយដែលក្រុមមន្រ្តីព្រមានថានឹងកាន់តែអាក្រក់ទៅៗ ប្រសិនបើសម្ព័ន្ធមិត្តរបស់ទីក្រុងគីវ មិនបង្កើនការផ្គត់ផ្គង់អាវុធធុនធ្ងន់។ លោក…

Update៖ លោកត្រាំ និយាយថាការចរចារបញ្ចប់សង្គ្រាមរវាងអ៊ុយក្រែន-រុស្ស៊ីគឺពុំមានការរីកចម្រើននោះទេ!

ក្រោយកិច្ចសន្ទនាតាមទូរស័ព្ទជាមួយលោក វ្ល៉ាឌីមៀ ពូទីន រួចមកប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បាននិយាយថាមិនមានភាពរីកចម្រើននោះទេចំពោះការចរចារបញ្ចប់សង្រ្គាមអ៊ុយក្រែន។ ប្រភពពីសារព័ត៌មាន AFP។ ការលើកឡើងបែបនេះរបស់លោក ត្រាំ កើតមានឡើងខណៈកិច្ចចរចាសន្តិភាពដឹកនាំដោយអាមេរិក សំដៅបិទបញ្ចប់សង្រ្គាមអ៊ុយក្រែនអូសបន្លាយពេលជាង៣ឆ្នាំមកនេះបន្តជាប់គាំង និងបន្ទាប់ពីទីក្រុងវ៉ាស៊ីនតោនបានផ្អាកការបញ្ជូនអាវុធមួយចំនួនទៅឱ្យទីក្រុងកៀវ។ លោកត្រាំ…

សម្តេចធិបតី ទទួលជួបលោកតា ស៊ុច ដែលជាព្រះសង្ឃគង់នៅប្រទេសថៃ!

(ភ្នំពេញ)៖ នៅព្រឹកថ្ងៃសុក្រ ទី៤ ខែកក្កដា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលជួបលោកតា ស៊ុច ដែលជាព្រះសង្ឃគង់នៅប្រទេសថៃ ហើយត្រូវបានពលរដ្ឋថៃផ្ទុះការខឹងមិនឱ្យលោកតានិមន្តចូលប្រទេសថៃវិញឡើយ។

Update៖ ភ្លើងឆេះព្រៃរយៈពេល ៧ថ្ងៃនៅប្រទេសតួរគី បណ្ដាលឲ្យមនុស្សប្រហែល៥ម៉ឺននាក់ត្រូវជម្លៀស!

នាថ្ងៃទី៤ កក្កដា ប្រទេសទួរគី បានរងនូវគ្រោះមហន្តរាយ ដោយសារតែមានករណីភ្លើងឆេះព្រៃយ៉ាងសន្ធោរសន្ធៅមួយ កើតឡើងនៅក្នុងខេត្ត Izmir ភាគខាងលិច ដែលមានរយៈពេលរហូតទៅដល់ ៧ថ្ងៃ នៅទូទាំងតំបន់ជាច្រើនក្នុងប្រទេសទួរគី។ ប្រភពពីសារព័ត៌មានរ៉យទ័រ។ រដ្ឋមន្ត្រីមហាផ្ទៃទួរគី លោក Ali Yerlikaya…

ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មាន និងសាធារណមតិនៃក្រសួងព័ត៌មាន!

(ភ្នំពេញ)៖ នៅសាលប្រជុំព្រះវិហារ ទីស្តីការក្រសួង កាលពីរសៀលថ្ងៃទី០៣ ខែកក្កដា ឆ្នាំ២០២៥ ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានអញ្ជើញដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មាននិងសាធារណមតិនៃក្រសួងព័ត៌មាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ និងមន្ត្រីរាជការជំនាញនៃក្រសួងព័ត៌មាន៕

Update៖ កីឡាករ Diogo Jota បានស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសអេស្ប៉ាញ!

កាលពីថ្ងៃព្រហស្បតិ៍(ទី៣ខែកក្កដា) កីឡាករបាល់ទាត់សញ្ជាតិព័រទុយហ្គាល់ Diogo Jota អាយុ 28 ឆ្នាំ ដែលជាខ្សែប្រយុទ្ធរបស់ក្លឹបអង់គ្លេស Liverpool បានទទួលមរណភាពក្នុងគ្រោះថ្នាក់ចរាចរណ៍នៅប្រទេសអេស្ប៉ាញ។ ប្រភពពីសារព័ត៌មានAANews។ ប្អូនរបស់គាត់ឈ្មោះ Andre Silva អាយុ 25…

Update៖ អ៊ីស្រាអែល បន្តវាយប្រហារតាមអាកាសនៅភាគខាងត្បូងនៃប្រទេសលីបង់!

កាលពីថ្ងៃព្រហស្បតិ៍(ទី៣ខែកក្កដា) ប្រព័ន្ធផ្សព្វផ្សាយលីបង់បាននិយាយថា កងទ័ពអ៊ីស្រាអែលបានបើកការវាយប្រហារតាមអាកាសជាបន្តបន្ទាប់នៅ Nabatieh ភាគខាងត្បូងនៃប្រទេសលីបង់។ ប្រភពពីសារព័ត៌មានAANews។ ទីភ្នាក់ងារព័ត៌មានរដ្ឋ NNA បានរាយការណ៍ថា ការវាយប្រហារបានកំណត់គោលដៅលើតំបន់រវាងទីប្រជុំជន Yahmar Al-Shuqayf និង Deir Seryan និងជាយក្រុង…