ក្រសួងការពារជាតិ អះអាងថា ថៃមិនបានគោរពនូវកិច្ចព្រមព្រៀង រំលោភលើអធិបតេយ្យ និងបូរណភាពទឹកដីកម្ពុជា!

(ភ្នំពេញ)៖ នៅថ្ងៃទី១៧ ខែមិថុនា ក្រសួងការពារជាតិ បានបញ្ជាក់ថា ភាគីថៃបានបង្កើនសកម្មភាពបង្ហោះដ្រូន ការជីកលេណដ្ឋាន ការបង្កើន និងចល័តអាវុធគាំទ្រ និងសព្វាវុធគ្រប់ប្រភេទ ការសាងសង់ ហេដ្ឋារចនាសម្ព័ន្ធ និងបង្កើនចំនួនទាហាននៅតាមព្រំដែនក្នុងភូមិសាស្ត្រខេត្តព្រះវិហារ និងខេត្តឧត្តរមានជ័យដែលជាការ គំរាមកំហែងធ្ងន់ធ្ងរដល់សន្តិភាព និងសន្តិសុខនៃប្រទេសទាំងពីរ៕

Update៖ ប៉ាគីស្ថាន បិទព្រំដែនគោកទាំងអស់របស់ខ្លួនដែលជាប់ជាមួយអ៊ីរ៉ង់!

ប៉ាគីស្ថាន បានបិទច្រកព្រំដែនគោកទាំងអស់របស់ខ្លួន ជាមួយអ៊ីរ៉ងដែលជាប្រទេសជិតខាង ដោយមិនកំណត់ពេល ខណៈដែលប្រទេសនេះ កំពុងមានភាពតានតឹងខ្លាំងជាមួយអ៊ីស្រាអែល ជាមួយនិងការគំរាមកំហែងវាយប្រហារគ្នាបន្ថែមទៀត។ ប្រភពពីសារព័ត៌មាន AFPនៅថ្ងៃអង្គារ ទី១៧ ខែមិថុនា ឆ្នាំ ២០២៥។ មន្រ្តីជាន់ខ្ពស់ក្នុងខេត្ត Balochistan ដែលនៅជាប់ព្រំដែនអ៊ីរ៉ង់…

Update៖ អ៊ីស្រាអែល បានសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់!

នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា យោធាអ៊ីស្រាអែលបាននិយាយថា ខ្លួនបានសម្លាប់មេបញ្ជាការយោធាកំពូលរបស់អ៊ីរ៉ង់ លោក Ali Shadmani ក្នុងការវាយប្រហារតាមអាកាស លើរដ្ឋធានីតេហេរ៉ង់។ ហើយអ៊ីស្រាអែលបានអះអាងថា មេបញ្ជាការរូបនោះគឺជាមនុស្សជំនិតបំផុតរបស់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei។

Update៖ អ៊ីស្រាអែល វាយប្រហារលើតំបន់ហ្គាហ្សាស្លាប់៤០នាក់ទៀត ក្នុងនោះមានអ្នកខ្លះពេលព្យាយាមទៅយកជំនួយ!

ការបាញ់ប្រហាររបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងតិច៤០នាក់កាលថ្ងៃចន្ទ(ទី១៦ខែមិថុនា) ដោយពាក់កណ្តាលនៃចំនួននេះស្លាប់នៅជិតទីតាំងចែកចាយជំនួយរបស់មូលនិធិមនុស្សធម៌ហ្គាហ្សា (GHF) ដែលគាំទ្រដោយអាមេរិក។

Update៖ អ៊ីរ៉ង់ ស្នើឲ្យបណ្តាលប្រទេសអារ៉ាប់ជួយជំរុញលោកត្រាំឲ្យដាក់សម្ពាធលើអ៊ីស្រាអែល!

ទីក្រុងតេអេរ៉ង់ ស្នើសុំឲ្យប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអូម៉ង់ ធ្វើការជំរុញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីឲ្យយល់ព្រមលើបទឈប់បាញ់ជាបន្ទាន់ជាមួយអ៊ីរ៉ង់ ជាថ្នូរនឹងទីក្រុងតេអេរ៉ង់ធ្វើការចរចានុយក្លេអ៊ែរ។

Update៖ អ៊ីរ៉ង់ បាញ់មីស៊ីលរាប់សិបគ្រាប់សារជាថ្មីស្រោចមកលើអ៊ីស្រាអែល!

កាលពីថ្ងៃច័ន្ទ (ទី១៦ខែមិថុនា) ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនសារជាថ្មីយ៉ាងច្រើនមកលើអ៊ីស្រាអែល។

កម្ពុជា៖ សម្រេចបិទលែងឱ្យនាំចូលបន្លែ.ផ្លែឈើ ពីប្រទេសថៃ តាមច្រកព្រំដែនទាំងអស់!

(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា សម្រេចបិទការនាំចូលបន្លែ.ផ្លែឈើទាំងអស់របស់ថៃ ដែលតែងតែនាំចូលមកកម្ពុជា តាមច្រកទ្វារព្រំដែននានា! ។

ប្រមុខការទូតកម្ពុជា ពន្យល់បកស្រាយជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ប្រាប់បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រទេសជាមិត្តប្រចាំកម្ពុជា!

(ភ្នំពេញ)៖ ក្នុងជំនួបនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ រវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រទេសជាមិត្តប្រចាំកម្ពុជា។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ៕

នៅថ្ងៃទី១៨ ខែមិថុនា ជាឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៩ យាងចូល៩០ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី!

(ភ្នំពេញ)៖ មន្ត្រីថ្នាក់ដឹកនាំជាច្រើននៅកម្ពុជា បានក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា។

Update៖ អ៊ីស្រាអែល វាយប្រហារលើអគារស្ថានីយទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ អំឡុងពេលកំពុងផ្សាយផ្ទាល់!

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃចន្ទ(ទី១៦ខែមិថុនា)បានកំណត់គោលដៅទៅលើអគារទូរទស្សន៍ផ្លូវការរបស់អ៊ីរ៉ង់ អំឡុងពេលផ្សាយផ្ទាល់។