កាលពីថ្ងៃចន្ទ(ទី១៦ខែមិថុនា) គណៈកម្មការអឺរ៉ុបបានបន្តដាក់ទណ្ឌកម្មរហូតដល់ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2026 ដើម្បីឆ្លើយតបទៅនឹងការបញ្ចូលតំបន់គ្រីមៀនិងទីក្រុង Sevastopolទៅក្នុងដែនដីរុស្ស៊ី។
Author: Bo Bunthan
សម្តេចក្រឡាហោម អញ្ជើញសួរសុខទុក្ខ កងកម្លាំងដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន!
(បាត់ដំបង)៖ នៅថ្ងៃថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងក្រុមអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំខេត្តបាត់ដំបងជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខអង្គភាពកងកម្លាំងគ្រប់ប្រភេទដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។
Update៖ ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅប្រទេសក្រិក!
ក្រុមអ្នកពន្លត់អគ្គិភ័យ នៃប្រទេសក្រិក រាប់សិបនាក់បាន កាលពីថ្ងៃចន្ទ កំពុងតស៊ូ.ដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃមួយកន្លែង ដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ឆ្លងកាត់ព្រៃក្រាស់មួយនៅជិតភូមិមួយ ភាគឦសាន នៃរដ្ឋធានីអាថែន បង្ខំឲ្យអាជ្ញាធរចេញបញ្ជាឲ្យមានការជម្លៀសប្រជាជន។ ប្រភពពីសារព័ត៌មាន Reuters ។
Update៖ លោក យ៉ាហ៊ូ និយាយថាមានតែសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ទេ ទើបអាចបញ្ចប់ជម្លោះ!
លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅ(ថ្ងៃចន្ទ ទី១៦ខែមិថុនា) ពុំបានច្រានចោលផែនការដែលចង់សម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នោះឡើយ ។ ដោយលោកនិយាយថា វានឹងនាំទៅរកការបិទបញ្ចប់ជម្លោះ រវាងគូសត្រូវសួពូជទាំង២។
Update៖ លោក ត្រាំ ប្រកាសឱ្យប្រជាជន ក្នុងរដ្ឋធានីតេហេរ៉ង់ ត្រូវជម្លៀសខ្លួនចេញជាបន្ទាន់!
លោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក នៅ(ថ្ងៃចន្ទទី១៦ ខែមិថុនា)បានជំរុញឱ្យអ្នករស់នៅក្នុងរដ្ឋធានីតេហេរ៉ង់ទាំងអស់ ត្រូវជម្លៀសខ្លួនចេញជាបន្ទាន់។ ខណៈអ៊ីស្រាអែល កំពុងបើកការវាយប្រហារទ្រង់ទ្រាយធំលើអ៊ីរ៉ង់..!។ ប្រភពពីសារព័ត៌មាន AFP។
Update៖ ចិន ប្រាប់ប្រជាជនខ្លួន ឱ្យប្រញ៉ាប់ចាកចេញ ពីប្រទេសអ៊ីស្រាអែល!
ស្ថានទូតចិន ប្រចាំប្រទេសអ៊ីស្រាអែល នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា បានអំពាវនាវឱ្យពលរដ្ឋខ្លួន ប្រញ៉ាប់ចាកចេញពីអ៊ីស្រាអែលតាមដែលអាចធ្វើទៅបាន ខណៈអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងប្រយុទ្ធគ្នា។
អ្នកនាំពាក្យសម្តេចតេជោ ព្រមានទៅកាន់អ្នកនាំពាក្យក្រសួងការបរទេសថៃ ឱ្យប្រយ័ត្នសម្តី!
(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានចេញមកព្រមានទាំងយប់ ឱ្យលោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ឱ្យចេះប្រយ័ត្នប្រយែង ក្នុងការនិយាយស្តី ជាពិសេសការប្រើពាក្យ អ្នកជិតខាងល្អ។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៥
បណ្ដឹងរបស់កម្ពុជា ពាក់ព័ន្ធវិវាទព្រំដែនជាប្រទេសថៃ បានទៅដល់តុលាការយុត្តិធម៌អន្តរជាតិហើយ!
(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍ថា នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង…
សម្ដេចតេជោ ព្រមានទៅសុនធិលឹមថលគុណ មេក្រុមអាវលឿងចលនាជាតិនិយមជ្រុលថៃ ថាសូមកុំព្រហើនជាមួយកម្ពុជា!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច ថ្លែងចេញពីវិមានព្រឹទ្ធសភា ប្រាប់ទៅ មេក្លោងក្រុមអាវលឿង ស៊ុនធិ លឹមថងគុណ ដែលជាមេក្រុមជ្រុលនិយមរបស់ថៃ…