Update៖ អ៊ីរ៉ង់ ស្នើឲ្យបណ្តាលប្រទេសអារ៉ាប់ជួយជំរុញលោកត្រាំឲ្យដាក់សម្ពាធលើអ៊ីស្រាអែល!

ទីក្រុងតេអេរ៉ង់ ស្នើសុំឲ្យប្រទេសកាតា អារ៉ាប៊ីសាអូឌីត និងអូម៉ង់ ធ្វើការជំរុញប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ដាក់សម្ពាធលើអ៊ីស្រាអែល ដើម្បីឲ្យយល់ព្រមលើបទឈប់បាញ់ជាបន្ទាន់ជាមួយអ៊ីរ៉ង់ ជាថ្នូរនឹងទីក្រុងតេអេរ៉ង់ធ្វើការចរចានុយក្លេអ៊ែរ។

Update៖ អ៊ីរ៉ង់ បាញ់មីស៊ីលរាប់សិបគ្រាប់សារជាថ្មីស្រោចមកលើអ៊ីស្រាអែល!

កាលពីថ្ងៃច័ន្ទ (ទី១៦ខែមិថុនា) ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានរាយការណ៍ថា អ៊ីរ៉ង់បានបាញ់មីស៊ីលនិងដ្រូនសារជាថ្មីយ៉ាងច្រើនមកលើអ៊ីស្រាអែល។

កម្ពុជា៖ សម្រេចបិទលែងឱ្យនាំចូលបន្លែ.ផ្លែឈើ ពីប្រទេសថៃ តាមច្រកព្រំដែនទាំងអស់!

(ភ្នំពេញ)៖ រដ្ឋាភិបាលកម្ពុជា សម្រេចបិទការនាំចូលបន្លែ.ផ្លែឈើទាំងអស់របស់ថៃ ដែលតែងតែនាំចូលមកកម្ពុជា តាមច្រកទ្វារព្រំដែននានា! ។

ប្រមុខការទូតកម្ពុជា ពន្យល់បកស្រាយជុំវិញបញ្ហាព្រំដែនកម្ពុជា-ថៃ ប្រាប់បណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រទេសជាមិត្តប្រចាំកម្ពុជា!

(ភ្នំពេញ)៖ ក្នុងជំនួបនៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ រវាងឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបណ្តាឯកអគ្គរាជទូត ឯកអគ្គរដ្ឋទូតប្រទេសជាមិត្តប្រចាំកម្ពុជា។ ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានធ្វើការពន្យល់អំពីការវិវត្តនៃស្ថានការណ៍បញ្ហាព្រំដែនកម្ពុជា-ថៃ៕

នៅថ្ងៃទី១៨ ខែមិថុនា ជាឱកាសនៃព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៩ យាងចូល៩០ព្រះវស្សា របស់សម្តេចព្រះមហាក្សត្រី!

(ភ្នំពេញ)៖ មន្ត្រីថ្នាក់ដឹកនាំជាច្រើននៅកម្ពុជា បានក្រាបបង្គំទូលថ្វាយព្រះពរ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថសីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨៩ព្រះវស្សា យាងចូល ៩០ព្រះវស្សា។

Update៖ អ៊ីស្រាអែល វាយប្រហារលើអគារស្ថានីយទូរទស្សន៍រដ្ឋរបស់អ៊ីរ៉ង់ អំឡុងពេលកំពុងផ្សាយផ្ទាល់!

ប្រព័ន្ធផ្សព្វផ្សាយអ៊ីរ៉ង់បានរាយការណ៍ថា កងទ័ពអ៊ីស្រាអែលកាលពីថ្ងៃចន្ទ(ទី១៦ខែមិថុនា)បានកំណត់គោលដៅទៅលើអគារទូរទស្សន៍ផ្លូវការរបស់អ៊ីរ៉ង់ អំឡុងពេលផ្សាយផ្ទាល់។

Update៖ សហភាពអឺរ៉ុប បន្តដាក់ទណ្ឌកម្មលើរុស្ស៊ី ជុំវិញការបញ្ចូលតំបន់គ្រីមៀ!

កាលពីថ្ងៃចន្ទ(ទី១៦ខែមិថុនា) គណៈកម្មការអឺរ៉ុបបានបន្តដាក់ទណ្ឌកម្មរហូតដល់ថ្ងៃទី 23 ខែមិថុនា ឆ្នាំ 2026 ដើម្បីឆ្លើយតបទៅនឹងការបញ្ចូលតំបន់គ្រីមៀនិងទីក្រុង Sevastopolទៅក្នុងដែនដីរុស្ស៊ី។

សម្តេចក្រឡាហោម អញ្ជើញសួរសុខទុក្ខ កងកម្លាំងដែលកំពុងឈរជើងនៅតាមបន្ទាត់ព្រំដែន!

(បាត់ដំបង)៖ នៅថ្ងៃថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចក្រឡាហោម ស ខេង អ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង និងក្រុមអ្នកតំណាងរាស្រ្តមណ្ឌលបាត់ដំបង ព្រមទាំងថ្នាក់ដឹកនាំខេត្តបាត់ដំបងជាច្រើនរូប បានអញ្ជើញចុះសួរសុខទុក្ខអង្គភាពកងកម្លាំងគ្រប់ប្រភេទដែលកំពុងឈរជើងការពារនៅតាមបន្ទាត់ព្រំដែន ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង។

Update៖ ភ្លើងឆេះព្រៃយ៉ាងសន្ធោសន្ធៅ នៅប្រទេសក្រិក!

ក្រុមអ្នកពន្លត់អគ្គិភ័យ នៃប្រទេសក្រិក រាប់សិបនាក់បាន កាលពីថ្ងៃចន្ទ កំពុងតស៊ូ.ដើម្បីគ្រប់គ្រងភ្លើងឆេះព្រៃមួយកន្លែង ដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅ ឆ្លងកាត់ព្រៃក្រាស់មួយនៅជិតភូមិមួយ ភាគឦសាន នៃរដ្ឋធានីអាថែន បង្ខំឲ្យអាជ្ញាធរចេញបញ្ជាឲ្យមានការជម្លៀសប្រជាជន។ ប្រភពពីសារព័ត៌មាន Reuters ។

Update៖ លោក យ៉ាហ៊ូ និយាយថាមានតែសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ទេ ទើបអាចបញ្ចប់ជម្លោះ!

លោក Benjamin Netanyahu នាយករដ្ឋមន្ត្រីអ៊ីស្រាអែល នៅ(ថ្ងៃចន្ទ ទី១៦ខែមិថុនា) ពុំបានច្រានចោលផែនការដែលចង់សម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់ លោក Ayatollah Ali Khamenei នោះឡើយ ។ ដោយលោកនិយាយថា វានឹងនាំទៅរកការបិទបញ្ចប់ជម្លោះ រវាងគូសត្រូវសួពូជទាំង២។