ស្ថានទូតចិន ប្រចាំប្រទេសអ៊ីស្រាអែល នៅថ្ងៃអង្គារ ទី១៧ ខែមិថុនា បានអំពាវនាវឱ្យពលរដ្ឋខ្លួន ប្រញ៉ាប់ចាកចេញពីអ៊ីស្រាអែលតាមដែលអាចធ្វើទៅបាន ខណៈអ៊ីស្រាអែល និងអ៊ីរ៉ង់កំពុងប្រយុទ្ធគ្នា។
Author: Bo Bunthan
អ្នកនាំពាក្យសម្តេចតេជោ ព្រមានទៅកាន់អ្នកនាំពាក្យក្រសួងការបរទេសថៃ ឱ្យប្រយ័ត្នសម្តី!
(ភ្នំពេញ)៖ លោក ជា ធីរិទ្ធ អ្នកនាំពាក្យសម្តេចតេជោ ហ៊ុន សែន បានចេញមកព្រមានទាំងយប់ ឱ្យលោក Nikorndej Balankura អ្នកនាំពាក្យក្រសួងការទេសថៃ ឱ្យចេះប្រយ័ត្នប្រយែង ក្នុងការនិយាយស្តី ជាពិសេសការប្រើពាក្យ អ្នកជិតខាងល្អ។
ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៥!
(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១៧ខែមិថុនាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១៧ដល់ថ្ងៃទី១៩ខែមិថុនាឆ្នាំ២០២៥
បណ្ដឹងរបស់កម្ពុជា ពាក់ព័ន្ធវិវាទព្រំដែនជាប្រទេសថៃ បានទៅដល់តុលាការយុត្តិធម៌អន្តរជាតិហើយ!
(ភ្នំពេញ)៖ ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិ ទើបរាយការណ៍ថា នៅថ្ងៃចន្ទ ទី១៦ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ១១:៣០នាទីព្រឹក នៅទីក្រុងឡាអេ (ត្រូវនឹងម៉ោង…
សម្ដេចតេជោ ព្រមានទៅសុនធិលឹមថលគុណ មេក្រុមអាវលឿងចលនាជាតិនិយមជ្រុលថៃ ថាសូមកុំព្រហើនជាមួយកម្ពុជា!
(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃកម្ពុជា និងជាប្រធានគណបក្សកាន់អំណាច ថ្លែងចេញពីវិមានព្រឹទ្ធសភា ប្រាប់ទៅ មេក្លោងក្រុមអាវលឿង ស៊ុនធិ លឹមថងគុណ ដែលជាមេក្រុមជ្រុលនិយមរបស់ថៃ…
Update៖ អ៊ីរ៉ង់ បដិសេធការចរចាបទឈប់បាញ់ ខណៈការវាយប្រហារតាមផ្លូវអាកាសកាន់តែខ្លាំងក្លា!
កាលពីថ្ងៃអាទិត្យ(ទី១៥ខែមិថុនា) អ៊ីរ៉ង់ បានប្រាប់អ្នកសម្រុះសម្រួល កាតា និងអូម៉ង់ថា ខ្លួនមិនបើកចំហរក្នុងការចរចារកបទឈប់បាញ់នោះទេ ខណៈការវាយប្រហារតាមផ្លូវអាកាសជាមួយអ៊ីស្រាអែល បង្កើនការភ័យខ្លាចពីជម្លោះកាន់តែធំ។
សម្តេចតេជោ ថ្លែងថា យោធាថៃជាអ្នកបិទព្រំដែនមុន ហេតុនេះបើចង់បើកវិញក៏ត្រូវតែជាភាគីយោធាថៃដែរ!
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានចោទជាសំណួរទៅកាន់ប្រជាពលរដ្ឋថៃថា តើអ្នកណាជាអ្នកបិទព្រំដែនថៃ-កម្ពុជាមុនគេ? បើតាមសម្តេចតេជោ អ្នកដែលបិទព្រំដែនថៃ-កម្ពុជា គឺផ្តើមឡើងដោយក្រុមយោធាថៃ ដូច្នេះពលរដ្ឋថៃ ត្រូវទៅតវ៉ាជាមួយទាហានថៃខ្លួនឯង ពោលគឺមិនមែនកម្ពុជា ជាអ្នកបិទច្រកព្រំដែនមុននោះទេ។ សម្តេចតេជោ បានថ្លែងបែបនេះ…
Update៖ អ៊ីរ៉ង់ ប្រើមីស៊ីលវាយប្រហារលើអ៊ីស្រាអែល បណ្តាលឲ្យរបួស៩នាក់!
អាជ្ញាធរអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអាទិត្យ(ទី១៥ខែមិថុនា)ថា យ៉ាងហោចណាស់មនុស្ស៩នាក់បានរងរបួសនៅភាគខាងជើង និងភាគខាងត្បូងអ៊ីស្រាអែល បន្ទាប់ពីរងការវាយប្រហារដោយមីស៊ីលរបស់អ៊ីរ៉ង់។
សម្ដេចតេជោ អំពាវនាវឱ្យធនាគារនៅក្នុងស្រុកជួយស្រោចស្រង់បងប្អូនពលករខ្មែរដែលចេញពីប្រទេសថៃមកកម្ពុជា!
(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានអំពាវនាវដល់សមាគមធនាគារ ក៏ដូចជាសមាគមមីក្រូហិរញ្ញវត្ថុធ្វើការខិតខំដើម្បីជួយស្រោចស្រង់បងប្អូនពលករ ដែលវិលត្រឡប់ពីប្រទេសថៃ មកកាន់កម្ពុជាវិញ។
សម្តេចតេជោ ថ្លែងថាការបញ្ជូនសំណុំរឿងទៅតុលាការអន្តរជាតិ (ICJ) គឺដោយសារភាគីទាំងពីរមិនអាចចុះសម្រុងគ្នានៅតំបន់ទាំងបួន!
(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថាការបញ្ជូនសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) គឺដោយសារភាគីទាំងពីរមិនអាចចុះសម្រុងគ្នានៅតំបន់ទាំងបួន ដូច្នេះបើភាគីទាំងពីរនៅតែមិនអាចរកឃើញនូវការចុះសម្រុងគ្នា ជម្រើសរបស់យើងគឺជ្រើសយកសន្តិភាព និងជម្រើសនៃការអនុវត្តច្បាប់អន្តរជាតិ។