Update៖ ប្រជាជនជាង៧០%នៃអូទ្រីស ធ្វើពហិការមិនទិញទំនិញរបស់អាមេរិក!

ជាង 70% នៃជនជាតិអូទ្រីស សុខចិត្តធ្វើពហិការទំនិញរបស់អាមេរិកដើម្បីប្រឆាំងនឹងគោលនយោបាយពាណិជ្ជកម្មរបស់ប្រធានាធិបតីអាមេរិក Donald Trump នេះបើយោងតាមការស្ទង់មតិដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)។

ស្ថានភាពធាតុអាកាស នៅកម្ពុជាចាប់ពីថ្ងៃទី១២ខែមេសាដល់ទី១៤ខែមេសាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹង អំពីស្ថានភាពធាតុអាកាសនៅកម្ពុជា សម្រាប់ថ្ងៃទី១២ខែមេសាឆ្នាំ២០២៥។ ក្នុងនោះក្រសួងបញ្ជាក់ថា៖ ខ្យល់មូសុងឦសានដែលបក់ លើសមុទ្រចិនខាងត្បូងចាប់ផ្តើមមានឥទ្ធិពល ខណៈសម្ពាធ ទាប បន្តគ្របដណ្តប់លើភាគខាងក្រោមនៃអាងទន្លេមេគង្គ និងលើព្រះរាជាណាចក្រកម្ពុជា។ស្ថានភាព បែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី១២ខែមេសាដល់ថ្ងៃទី១៤ខែមេសាឆ្នាំ២០២៥

ករណីកូនបំណុលប្តឹងម្ចាស់បំណុលដាក់គុក ឥឡូវសាលាឧទ្ធរណ៍បាត់ដំបងសម្រេចដោះលែងវិញហើយ!

(បាត់ដំបង)៖ នៅថ្ងៃ(ទី១១ ខែមេសា)សាលាឧទ្ធរណ៍បាត់ដំបង សម្រេចដោះលែងស្ដ្រីឈ្មោះ ចិន ស្រីដា ឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន។បន្ទាប់ពីត្រូវបានសាលាដំបូងខេត្តសៀមរាបឃុំខ្លួន កាលពីពេលកន្លងទៅ តាមបណ្ដឹងរបស់ឧត្តមសេនីយ៍ត្រី សម្បត្តិ កុសល ត្រូវជាស្វាមីរបស់កូនបំណុលប្តឹងពីបទគំរាមកំហែងហែកកេរ្ដិ៍។ តាមរយៈសេចក្ដីប្រកាសព័ត៌មានរបស់អ្នកនាំពាក្យសាលាឧទ្ធរណ៍បាត់ដំបង បានអះអាងថា នៅព្រឹកថ្ងៃទី១១ ខែមេសា…

Update៖ ភ្លៀងធ្លាក់យ៉ាងខ្លាំងនៅប្រទេសឥណ្ឌា បង្កជាទឹកជំនន់ស្លាប់ជិត១០០នាក់!

គិតចាប់តាំងពីថ្ងៃពុធ(ទី៩ខែមេសា)មនុស្សជិត១០០នាក់ បានបាត់បង់ជីវិត បន្ទាប់ពីភ្លៀងបានធ្លាក់យ៉ាងខ្លាំងនៅប្រទេសឥណ្ឌានិងនេប៉ាល់។

Update៖ កូរ៉េខាងត្បូង ប្រើឧទ្ធម្ភាគចក្រទប់ស្កាត់ភ្លើងឆេះព្រៃនៅព្រំដែនជាមួយកូរ៉េខាងជើង!

នៅថ្ងៃសុក្រ (ទី១១ ខែមេសា) យោធាកូរ៉េខាងត្បូង បានដាក់ពង្រាយឧទ្ធម្ភាគចក្រ ដើម្បីទប់ស្កាត់ភ្លើងឆេះព្រៃ នៅក្នុងតំបន់គ្មានយោធា (DMZ) ដែលជាទីតាំងខណ្ឌចែកជាមួយកូរ៉េខាងជើង។

តម្លៃប្រេងសាំងៈ ចាប់ពីថ្ងៃទី១១ដល់ទី២០ខែមេសាឆ្នាំ២០២៥!

(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្ម នៅថ្ងៃទី១១.៤ ២០២៥ បានជូនដំណឹងស្ដីពីៈ តម្លៃប្រេងសាំងលក់រាយ ចាប់ពីថ្ងៃទី១១ដល់ទី២០ខែមេសាឆ្នាំ២០២៥។

ចំនួនអ្នកស្លាប់នៅតំបន់ហ្គាហ្សាបានកើនដល់៥០.៨៨៦នាក់ខណៈសាកសពច្រើនទៀតត្រូវបានរកឃើញក្នុងគំនរបាក់បែក!

ក្រសួងសុខាភិបាលប៉ាឡេស្ទីន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)ថា ក្រុមគ្រូពេទ្យនិងក្រុមជួយសង្គ្រោះប៉ាឡេស្ទីន បានរកឃើញសាកសពចំនួន៤០បន្ថែមទៀតពីគំនរបាក់បែក នៅតំបន់ហ្គាហ្សាស្ទ្រីប ដែលជំរុញឱ្យចំនួនអ្នកស្លាប់សរុបពីសង្គ្រាមប្រល័យពូជសាសន៍ របស់អ៊ីស្រាអែលចាប់តាំងពីខែតុលាឆ្នាំ 2023 កើនដល់ 50,886នាក់។

Update៖ អ៊ីស្រាអែល បន្តវាយប្រហារតាមអាកាសលើតំបន់ហ្គាហ្សា ស្លាប់១៥នាក់ទៀត! 

ក្រុមគ្រូពេទ្យបាននិយាយថា យ៉ាងហោចណាស់ជនជាតិប៉ាឡេស្ទីន 15 នាក់ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលឆ្លងកាត់តំបន់ហ្គាហ្សាស្ទ្រីបកាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា)ខណៈដែលអ៊ីស្រាអែលបានបន្តការវាយលុកដ៏សាហាវរបស់ខ្លួននៅលើទឹកដីដែលត្រូវបានរារាំង។

Update៖ ចិន សងសឹកនឹងការដំឡើងពន្ធរបស់លោកត្រាំ ដោយរឹតបន្តឹងការនាំចូលខ្សែភាពយន្តហូលីវូដអាមេរិក!

កាលពីថ្ងៃព្រហស្បតិ៍(ទី១០ខែមេសា) ប្រទេសចិន បាននិយាយថាខ្លួននឹងរឹតបន្តឹងការនាំចូលខ្សែភាពយន្តហូលីវូដភ្លាមៗ ដើម្បីសងសឹកការដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump លើទំនិញនាំចូលរបស់ចិន។

ប្រធានាធិបតីចិន នឹងអញ្ជើញបំពេញទស្សនកិច្ចនៅប្រទេសកម្ពុជារយៈពេល២ថ្ងៃ!

(ភ្នំពេញ)៖ លោក ស៊ី ជីនពីង ប្រធានាធិបតី នៃសាធារណរដ្ឋប្រជាមានិតចិន នឹងអញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា រយៈពេល២ថ្ងៃគឺនៅថ្ងៃទី១៧ និង១៨ ខែមេសាខាងមុខ។